ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្តអំពីតម្លៃសេវារដ្ឋបាលមួយចំនួនលើការងារអត្តសញ្ញាណកម្ម
KCSM2025-04-24 01-01PM
(ភ្នំពេញ)នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្តអំពីតម្លៃសេវារដ្ឋបាលមួយចំនួនលើការងារអត្តសញ្ញាណកម្ម។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ព្រមទាំងលោកនាយការិយាល័យ និងមន្រ្តីជំនាញចំណុះនាយកដ្ឋានពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ៕
ប្រភព:សង្គម