Month: February 2025

ចោរប្លន់ប្រដាប់អាវុធ រហ័សនាម «ប្រេស៊ីល» និងបក្ខពួក ដែលបង្ក្រាបនៅខេត្តកំពង់ចាម ត្រូវកម្លាំងនគរបាលបញ្ជូនទៅតុលាការជាមុខសញ្ញាចាស់

ចោរប្លន់ប្រដាប់អាវុធ រហ័សនាម «ប្រេស៊ីល» និងបក្ខពួក ដែលបង្ក្រាបនៅខេត្តកំពង់ចាម ត្រូវកម្លាំងនគរបាលបញ្ជូនទៅតុលាការជាមុខសញ្ញាចាស់ KCSM2025-02-28 03:54pm (កំពង់ចាម)៖ ចោរប្លន់ប្រដាប់អាវុធរហ័សនាម «ប្រេស៊ីល» ដែលបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ចនៅពេលចុះបង្ក្រាប រួមជាមួយបក្ខពួកម្នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីបន្ដនីតិវិធីតាមផ្លូវតុលាការ។ ឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការទាំងពីរនាក់នេះរួមមាន ទី១៖ឈ្មោះ ឯម នាង ហៅ ម៉ម ទិត្យ…

អគ្គិភ័យឆាបឆេះឃ្លាំងផលិតនិងស្តុបសម្ភារពូក មួយ​កន្លែងស្ថិតនៅ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ…

អគ្គិភ័យឆាបឆេះឃ្លាំងផលិតនិងស្តុបសម្ភារពូក មួយ​កន្លែងស្ថិតនៅ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ… ! KCSM2025-02-28 03-29pm (ភ្នំពេញ)នៅវេលាម៉ោង១៧:៣៥នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចឃ្លាំងផលិតនិងស្តុបសម្ភារពូក ស្ថិតនៅ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។ អគ្គិភ័យនេះធ្វើឱ្យឆេះឃ្លាំងទំហំ ៤៥ម៉ែត្រ X ៥៥ម៉ែត្រ ចំនួន០១ឃ្លាំង, ម៉ូតូ ចំនួន០៥គ្រឿង រួមទាំងសម្ភារស្តុបក្នុងឃ្លាំងអស់ទាំងស្រុង ហើយឆេះរាលដល់ផ្ទះថ្ម ចំនួន០១ខ្នង (ខូចខាត…

ក្រសួងព័ត៌មាន÷ ណែនាំអ្នកផលិតមាតិកាត្រូវបញ្ឈប់ជាបន្ទាន់ការប្រើវិធីសាស្រ្តលេងសើច (Prank) ដើម្បីលក់ផលិតផលឱ្យដាច់ ឬទាញការចាប់អារម្មណ៍ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សិទ្ធិអ្នកដទៃ និងប្រពៃណី យ៍ទំនៀមទម្លាប់ វប្បធម៌ជាតិ !

ក្រសួងព័ត៌មាន÷ ណែនាំអ្នកផលិតមាតិកាត្រូវបញ្ឈប់ជាបន្ទាន់ការប្រើវិធីសាស្រ្តលេងសើច (Prank) ដើម្បីលក់ផលិតផលឱ្យដាច់ ឬទាញការចាប់អារម្មណ៍ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សិទ្ធិអ្នកដទៃ និងប្រពៃណី យ៍ទំនៀមទម្លាប់ វប្បធម៌ជាតិ ! KCSM2025-02-28 12:12pm (ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញថា អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានផលិតខ្លឹមសារដោយបំពានលើក្រមសីលធម៌ និងផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមដោយប្រើប្រាស់វិធីសាស្ត្រមិនស្មោះត្រង់ និងបំពានលើសិទ្ធិ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ឬប្រើប្រាស់ពាក្យពេចន៍អសុរោះ ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងលក់ផលិតផលរបស់ខ្លួនដាច់ដោយមិនមានការគិតគូរដល់សីលធម៌សង្គម។ ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គម ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់អ្នកផលិតមាតិកា ផ្សព្វផ្សាយតាមបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើ វិធីសាស្រ្តលេងសើច…

បុរសចិត្តខ្លាំ-ង ! ទំនា-ស់ពាក្យសម្ដីក្នុងគ្រួសារផ្ទុះកំ-ហឹ-ងដុ-តផ្ទះ ឆេះ-ខ្ទេច

បុរសចិត្តខ្លាំ-ង ! ទំនា-ស់ពាក្យសម្ដីក្នុងគ្រួសារផ្ទុះកំ-ហឹ-ងដុ-តផ្ទះ ឆេះ-ខ្ទេច KCSM2025-02-27 04-12pm ខេត្តកំពង់ស្ពឺ ÷នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១០និង ២៥នាទី មានឈ្មោះ ជៀប រដ្ឋា ហៅប្រែង ភេទប្រុស អាយុ ៣១ឆ្នាំនៅភូមិអូរសំបួរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាន ដុតផ្ទះ ដែលមានទំហំ ៦x៧ម៉ែត្រ ដំបូលប្រក់ក្រឿង ជញ្ជាំងបាំងក្តារបណ្ដាលអោយឆេះខូចខាត :…

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យចំនួន ៤ ៦៨៧ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ២ ១៩២ គ្រួសារ នៅឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង KCSM2025-02-27 10-05an នាថ្ងៃ​ទី​២៤ ខែ​កុម្ភ: ឆ្នាំ​២០២៥ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីមន្ទីរខេត្តកំពង់ឆ្នាំង ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យចំនួន ៤ ៦៨៧ បណ្ណ ជូនប្រជាពលរដ្ឋចំនួន ២ ១៩២ គ្រួសារ នៅឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ…

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តព្រុស បើកបុ-កពីក្រោយរថយន្តធំលើផ្លូវល្បឿនលឿន បណ្តាលអោយស្លា-ប់២នាក់ភ្លា-មៗ

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តព្រុស បើកបុ-កពីក្រោយរថយន្តធំលើផ្លូវល្បឿនលឿន បណ្តាលអោយស្លា-ប់២នាក់ភ្លា-មៗ KCSM2025-02-27 12-02pm (សីហនុ)ករណីគ្រោះ..ថ្នា…ក់ចរា..ច..រណ៍ រថយន្តម៉ាកព្រុសមួយគ្រឿង ស្លាកលេខ (ភ្នំពេញ 2-BC 6474) បើកទៅ… បុ…ក ពីក្រោយរថយន្តធុនធំមួយគ្រឿង មិនចាំផ្លាកលេខ យ៉ាងពេ.ញ..ទំ..ហឹ…ង..បណ្ដាលឲមនុស្ស ២នាក់ ..ស្លា/..ប់ ភ្លាមៗនៅក្នុងរថយន្ត កើតហេតុកាលពីវេលាម៉ោង ១២:៣០នាទីយប់ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវល្បឿន ព្រះសីហនុ-ភ្នំពេញ ចន្លោះគីឡូម៉ែត្រ១៣៧ ម្ដុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ បច្ចុប្បន្ន…ស…ព.ទាំងពីរ…

🔊នាទីប្រវត្តិសាស្រ្ត KCSM2025-02-26 01-56pm ប្រាសាទទេវាវិនិច្ឆ័យ គឺជាប្រាសាទដ៏សំខាន់ជាងគេមួយក្នុងចំណោមប្រាសាទដ៏សំខាន់ៗដទៃទៀត ក្នុងព្រះបរមរាជវាំងចតុមុខមង្គល ក្រុងកម្ពុជា ដែលត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ១៩១៣ដល់ឆ្នាំ ១៩១៧ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ ដែលមានបណ្ដោយ៦០ម៉ែត្រ និងទទឹង៣០ម៉ែត្រ និងមានកំពូលស្រួចកណ្ដាលកម្ពស់៥៩ម៉ែត្រហើយត្រូវបានប្រារព្ធពិធីសម្ពោធនៅថ្ងៃទី១៦ខែមិថុនា ឆ្នាំ១៩១៩។ប្រាសាទទេវាវិនិច្ឆ័យជាព្រះទីនាំងសម្រាប់ធ្វើ៖ *ពិធីរាជាភិសេកព្រះមហាក្សត្រឡើងសោយរាជ្យ *ព្រះរាជពិធីបុណ្យទ្វាទសមាស *ព្រះរាជសាវនាការថ្វាយសារតាំង *ពិធីសច្ចាប្រណិធាន *ព្រះរាជបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាន់ខ្ពស់ជាតិនិងអន្តរជាតិ ក្នុងប្រាសាទទេវាវិនិច្ឆ័យចែកចេញជា៖ *ព្រះទីនាំងស្វេតឆ័ត្រ *ហោរាជបណ្ឌិត *ហោព្រះអដ្ឋិ *ព្រះទីនាំងក្សិណ *ព្រះទីនាំងបុស្បុក *ព្រះទីនាំងមហាមន្ទីរ *ព្រះទីនាំងនារីរតន៍សោភា *ព្រះទីនាំងចក្រពត្តិនិង *ព្រះទីនាំងព្រះស្ងោយ នៅលើកំពូលស្រួចមានរូបព្រះភ័ក្រ្តព្រះព្រហ្មមុខបួនដែលព្រះភ័ក្រ្តទៅរកទិសទាំង៤។ បញ្ជាក់:ប្រាសាទទេវាវិនិច្ឆ័យចាស់សាងឡើងក្នុងរាជ្យហ្លួងនរោត្ដមតែមិនមានរូបរាងដូចប្រាសាទទេវាវិនិច្ឆ័យថ្មីនៅសាងឡើងក្នុងរាជជាការហ្លួងស៊ីសុវត្ថិទេ។

🔊នាទីប្រវត្តិសាស្រ្ត KCSM2025-02-26 01-56pm ប្រាសាទទេវាវិនិច្ឆ័យ គឺជាប្រាសាទដ៏សំខាន់ជាងគេមួយក្នុងចំណោមប្រាសាទដ៏សំខាន់ៗដទៃទៀត ក្នុងព្រះបរមរាជវាំងចតុមុខមង្គល ក្រុងកម្ពុជា ដែលត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ១៩១៣ដល់ឆ្នាំ ១៩១៧ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ ដែលមានបណ្ដោយ៦០ម៉ែត្រ និងទទឹង៣០ម៉ែត្រ និងមានកំពូលស្រួចកណ្ដាលកម្ពស់៥៩ម៉ែត្រហើយត្រូវបានប្រារព្ធពិធីសម្ពោធនៅថ្ងៃទី១៦ខែមិថុនា ឆ្នាំ១៩១៩។ប្រាសាទទេវាវិនិច្ឆ័យជាព្រះទីនាំងសម្រាប់ធ្វើ៖ *ពិធីរាជាភិសេកព្រះមហាក្សត្រឡើងសោយរាជ្យ *ព្រះរាជពិធីបុណ្យទ្វាទសមាស *ព្រះរាជសាវនាការថ្វាយសារតាំង *ពិធីសច្ចាប្រណិធាន *ព្រះរាជបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាន់ខ្ពស់ជាតិនិងអន្តរជាតិ ក្នុងប្រាសាទទេវាវិនិច្ឆ័យចែកចេញជា៖ *ព្រះទីនាំងស្វេតឆ័ត្រ *ហោរាជបណ្ឌិត *ហោព្រះអដ្ឋិ *ព្រះទីនាំងក្សិណ *ព្រះទីនាំងបុស្បុក *ព្រះទីនាំងមហាមន្ទីរ *ព្រះទីនាំងនារីរតន៍សោភា *ព្រះទីនាំងចក្រពត្តិនិង *ព្រះទីនាំងព្រះស្ងោយ នៅលើកំពូលស្រួចមានរូបព្រះភ័ក្រ្តព្រះព្រហ្មមុខបួនដែលព្រះភ័ក្រ្តទៅរកទិសទាំង៤។…

ទិវាជាតិយល់ដឹងពីមីន! សម្ដេចបវធិបតី ហ៊ុន ម៉ាណែត៖ ៣២ឆ្នាំមកនេះ ផ្ទៃដីទំហំ ៣ ២៩៧គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល

ទិវាជាតិយល់ដឹងពីមីន! សម្ដេចបវធិបតី ហ៊ុន ម៉ាណែត៖ ៣២ឆ្នាំមកនេះ ផ្ទៃដីទំហំ ៣ ២៩៧គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល 2025-02-24 10:38am (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៤ អស់រយៈពេលប្រមាណ៣២ឆ្នាំកន្លងមក ផ្ទៃដីទំហំ៣ ២៩៧គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល។ នេះបើតាមចេញសារលិខិតអបអរសាទរ ខួបលើក២៦…

ក្រោយការចូលរួមកិច្ចប្រជុំជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធនាគារ ABA បានចូលរួមកែសម្រួល និងកែតម្រូវអត្រាការប្រាក់ជូនអតិថិជនដែលមានតម្រូវការទិញផ្ទះ

ក្រោយការចូលរួមកិច្ចប្រជុំជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធនាគារ ABA បានចូលរួមកែសម្រួល និងកែតម្រូវអត្រាការប្រាក់ជូនអតិថិជនដែលមានតម្រូវការទិញផ្ទះ KCSM2025-02-23 04-04 pm ក្រោយចូលរួមកិច្ចប្រជុំជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធនាគារ ABA បានចូលរួមកែសម្រួល និងកែតម្រូវអត្រាការប្រាក់ជូនអតិថិជនដែលមានតម្រូវការទិញផ្ទះ ឱ្យសមស្របទៅនឹងទំហំសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីធានាដំណើរការ និងនិរន្តរភាពនៃសេដ្ឋកិច្ច សង្គម និងនយោបាយរបស់កម្ពុជា។ #ធនាគារABA #ឧស្សាហកម្មអចលនទ្រព្យ #ឧស្សាហកម្មធនាគារនិងហិរញ្ញវត្ថុ #ឧស្សាហកម្មប្រាក់កម្ចី #អត្រាការប្រាក់សមរម្យ #ការងារលំនៅឋាន #លំនៅឋានតម្លៃសមរម្យ #ផ្ទះសម្បែងសម្រាប់ប្រជាជនគ្រប់រូបនិងតជំនាន់…

មុខសញ្ញាលួចម៉ូតូដ៏សកម្មដែលប្រើប្រាស់ឯកសណ្ឋាន និងកាតសម្គាល់ក្លែងជាអ្នកសារព័ត៌មាន និងមន្រ្តីអង្គការ ត្រូវកម្លាំងនគរបាលបង្រ្កាបបាន២នាក់ នៅស្រុកប្រាសាទបាគង, តុលាការដេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

មុខសញ្ញាលួចម៉ូតូដ៏សកម្មដែលប្រើប្រាស់ឯកសណ្ឋាន និងកាតសម្គាល់ក្លែងជាអ្នកសារព័ត៌មាន និងមន្រ្តីអង្គការ ត្រូវកម្លាំងនគរបាលបង្រ្កាបបាន២នាក់ នៅស្រុកប្រាសាទបាគង, តុលាការដេញដីកាឃុំខ្លួនដាក់ពន្ធនាគារ KCSM2025-02-22 04:32pm (សៀមរាប)៖ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីលួចម៉ូតូមួយនៅចំណុចទំនប់បឹងផ្ដៅ ភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ឲ្យមន្រ្តីក្រោមឱវាទឲ្យចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនជនល្មើស២នាក់ ដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើសយ៉ាងសកម្ម ក្នុងខេត្តសៀមរាប។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ជនល្មើសទាំង២នាក់ រួមមាន៖…