បុរសចិត្តខ្លាំ-ង ! ទំនា-ស់ពាក្យសម្ដីក្នុងគ្រួសារផ្ទុះកំ-ហឹ-ងដុ-តផ្ទះ ឆេះ-ខ្ទេច
KCSM2025-02-27 04-12pm
ខេត្តកំពង់ស្ពឺ ÷នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១០និង ២៥នាទី មានឈ្មោះ ជៀប រដ្ឋា ហៅប្រែង ភេទប្រុស អាយុ ៣១ឆ្នាំនៅភូមិអូរសំបួរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាន ដុតផ្ទះ ដែលមានទំហំ ៦x៧ម៉ែត្រ ដំបូលប្រក់ក្រឿង ជញ្ជាំងបាំងក្តារបណ្ដាលអោយឆេះខូចខាត :
-ឆេះផ្ទះប្រមាណ ៤០%
-គ្រែ ១
-ពូក ១
-កង្ហា ១
-ទូរឈើ ១
• នៅវេលាម៉ោង ១៣ និង ៣០នាទី កម្លាំងព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្ដិក្រាំងអំពិល បានឃាត់ឈ្មោះ ជៀប រដ្ឋា ហៅប្រែង មកសាកសួរហើយបានឆ្លើយសារភាពថាខ្លួនពិតជាដុតផ្ទះខាងលើពិតប្រាកដមែន ។
មូលហេតុ មានទំនាស់ពាក្យសម្ដី
» ករណីខាងលើឈ្មោះ ម៉ម សារ៉េត អាយុ ៥៧ឆ្នាំ ជាម្ដាយបានដាក់ពាក្យបណ្ដឹងទៅលើកូនរបស់ខ្លួនខាងលើ អោយចាត់ការតាមច្បាប់ ។
អត្ថបទ:សង្គម