Month: November 2024

សូមប្រុងប្រយត្ន័ចំពោះចរន្តភ្លើង ! អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ ខូចខាតទាំងស្រុងនៅខណ្ឌសែនសុខ KCSM2024-11-29 01-46pm ភ្នំពេញ: អគ្គិភ័យបានឆាតឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោរសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍ធ្វើការបាញ់ពន្លត់។ គ្រោះអគ្គិភ័យនេះបានកើតឡើងការវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ ២០១១ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ។ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញផ្សែងហ៊ុយខ្មួរខ្មាញចេញជាអណ្ដាតភ្លើងពីផ្ទះកើតហេតុខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋជិតខាងនាំគ្នាជួយជញ្ជូនឥវ៉ាន់ចេញ យកទុយោទឹកជួយបាញ់ពន្លត់និងប្រញាប់រាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យដើម្បីចុះមកជួយអន្តរាគមន៍បាញ់ពន្លត់។បន្ទាប់មករថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានចុះមកដល់កន្លែងកើតហេតុជួយធ្វើការបាញ់ពន្លត់ឲ្យរលត់ទៅវិញមិនរាលដល់ផ្ទះអ្នកជិតខាងនោះទេ។ សំណង់ដែលអគ្គិភ័យឆាបឆេះខាងលើ ប្រភេទសំណង់ ថ្មក្រោមឈើលើប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យលេបត្របាក់ខូចខាតទាំងស្រុង ចំពោះមូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕ អត្ថបទ÷សេង សាវី

មេដឹកនាំរុស្ស៊ី លោក ពូទីន ថា លោក ដូណាល់ ត្រាំ មិនមានសុវត្ថិភាពទេ

មេដឹកនាំរុស្ស៊ី លោក ពូទីន ថា លោក ដូណាល់ ត្រាំ មិនមានសុវត្ថិភាពទេ KCSM2024-11-29 01-58pm ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន និយាយថា ប្រធានាធិបតី​ជាប់​ឆ្នោត​របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ «មិន​មាន​សុវត្ថិភាព» ទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នាថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ប្រធានាធិបតីរុស្ស៊ី បានធ្វើការកត់សម្គាល់បែបនេះ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង…

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបចំនួន ១១ ៥៨០ ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅ ១៥ភូមិ ក្នុងឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបចំនួន ១១ ៥៨០ ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅ ១៥ភូមិ ក្នុងឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ kCSM2024-11-29 12-08pm នាថ្ងៃ​ទី២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ បងប្អូនក្រុមការងារវាលទី ១៨ (ការិយាល័យភូមិបាលខណ្ឌមានជ័យ) បន្តប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបចំនួន ១១ ៥៨០ ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅ ១៥ភូមិ ក្នុងឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ #រដ្ឋបាលថ្នាក់ក្រោមជាតិ #មន្ទីររៀបចំដែនដី_នគរូបនីយកម្ម_សំណង់_និង_សុរិយោដី #ភូមិបាលក្រុង_ស្រុក_ខណ្ឌ…

ពលរដ្ឋថា៖ បទល្មើសនេសាទកើតពេញបន្ទុកក្នុងបឹងថ្នក់ ស្រុកអូររាំងឪ ជលផលព្រងើយមិនបង្ក្រាប

ពលរដ្ឋថា៖ បទល្មើសនេសាទកើតពេញបន្ទុកក្នុងបឹងថ្នក់ ស្រុកអូររាំងឪ ជលផលព្រងើយមិនបង្ក្រាប KCSM2024-11-29 03-29PM ត្បូងឃ្មុំ៖ របាំងស្បៃមុងស្អែកស្កះ រាប់សិបកន្លែងបានដាក់ពង្រាយពេញផ្ទៃបឹងថ្នក់ ដើម្បីចាប់យកត្រីតូច ធំ យ៉ាងអាណាធិបតេយ្យ ស្ថិតក្នុងភូមិទួលឃ្លាំង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ពលរដ្ឋលើកឡើងថា បទល្លើសបែបនេះ កើតយូរមកហើយ តែគ្មានការបង្ក្រាប ជាហេតុ បង្ករឲ្យខ្សត់ត្រី សម្រាប់ធ្វើជាម្ហូបដល់អ្នកភូមិទួលឃ្លាំង ភូមិថ្នល់ថ្មី ភូមិព្រះធាតុ និងភូមិសែនតស៊ូ ។ល។ នៃស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។…

គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់និងកងកម្លាំងថ្នាក់ជាតិបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់

គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់និងកងកម្លាំងថ្នាក់ជាតិបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ kcsm 2024-11-28 02-04pm ពោធិ៍សាត់៖ ឧបករណ៍នៃសាទប្រភេទឈ្នក់ រូមហ្នឹងសម្ភារៈឧបករណ៍ធាតុផ្សំ ជាច្រើនត្រូវបានកងកម្លាំងសមត្ថកិច្ចនៃគណៈប្រជាការឯកភាពខេត្តនិងកងកម្លាំងថ្នាក់ជាតិឈរជើងនៅលើផ្ទៃទឹកបឹងទន្លេសត្វខេត្តពោធិ៍សាត់ បើកប្រតិបត្តិការបង្ក្រាបដកហូត ជាបន្តបន្ទាប់រយៈពេល០៣ថ្ងៃ ពោលចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២៤នេះ។ លោក ភុនសុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរបញ្ជាក់ឲ្យដឹងថា កងកម្លាំងសហការថ្នាក់ខេត្តនិងថ្នាក់ជាតិ បានចុះធ្វើសកម្មភាពត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទ ជាបន្តបន្ទាប់រយៈពេលបីថ្ងៃនៅក្នុងភូមិសាស្ត្រស្រុកក្រគរ ស្រុកកណ្ដៀង ស្រុកបាកាន ជាលទ្ធផល ដកហួតឧបករណ៍នេសាទប្រភេទឈ្លក់ សរុបចំនួន 25 វង់ បង្គោលចំនួន 230 ដើម…

គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់និងកងកម្លាំងថ្នាក់ជាតិបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់

គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់និងកងកម្លាំងថ្នាក់ជាតិបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ kcsm 2024-11-28 02-04pm ពោធិ៍សាត់៖ ឧបករណ៍នៃសាទប្រភេទឈ្នក់ រូមហ្នឹងសម្ភារៈឧបករណ៍ធាតុផ្សំ ជាច្រើនត្រូវបានកងកម្លាំងសមត្ថកិច្ចនៃគណៈប្រជាការឯកភាពខេត្តនិងកងកម្លាំងថ្នាក់ជាតិឈរជើងនៅលើផ្ទៃទឹកបឹងទន្លេសត្វខេត្តពោធិ៍សាត់ បើកប្រតិបត្តិការបង្ក្រាបដកហូត ជាបន្តបន្ទាប់រយៈពេល០៣ថ្ងៃ ពោលចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២៤នេះ។ លោក ភុនសុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរបញ្ជាក់ឲ្យដឹងថា កងកម្លាំងសហការថ្នាក់ខេត្តនិងថ្នាក់ជាតិ បានចុះធ្វើសកម្មភាពត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទ ជាបន្តបន្ទាប់រយៈពេលបីថ្ងៃនៅក្នុងភូមិសាស្ត្រស្រុកក្រគរ ស្រុកកណ្ដៀង ស្រុកបាកាន ជាលទ្ធផល ដកហួតឧបករណ៍នេសាទប្រភេទឈ្លក់ សរុបចំនួន 25 វង់ បង្គោលចំនួន 230 ដើម…

កោះតៃវ៉ាន់ធ្វើសមយុទ្ធការពារដែនអាកាស មុនពេលប្រធានាធិបតីរបស់ខ្លួនធ្វើដំណើរទស្សនកិច្ចទៅតំបន់ប៉ាស៊ីហ្វិក

កោះតៃវ៉ាន់ធ្វើសមយុទ្ធការពារដែនអាកាស មុនពេលប្រធានាធិបតីរបស់ខ្លួនធ្វើដំណើរទស្សនកិច្ចទៅតំបន់ប៉ាស៊ីហ្វិក KCSM2024-11-28 01-17pm តៃប៉ិ៖ យោធារបស់តៃវ៉ាន់ បានដឹកនាំការធ្វើសមយុទ្ធការពារដែនអាកាសមួយ នាព្រឹកព្រលឹមនៅថ្ងៃព្រហស្បតិ៍ នេះ ដើម្បីធ្វើតេស្ដសាកល្បងលើសមត្ថភាពឆ្លើយតបរបស់ខ្លួន មុនពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te ទៅកាន់តំបន់ប៉ាស៊ីហ្វិក នាចុងសប្តាហ៍នេះ ដែលក្នុងនោះអាចនឹងមានដំណើរឈប់សំចតលើដែនដីអាមេរិកផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ យោងតាមការវាយតម្លៃរបស់តៃវ៉ាន់ និងមន្ត្រីសន្តិសុខក្នុងតំបន់បានឱ្យដឹងថា ប្រទេសចិន ទំនងជានឹងចាប់ផ្តើមសមយុទ្ធយោធានៅប៉ុន្មានថ្ងៃខាងមុខនេះនៅក្បែរកោះតៃវ៉ាន់ ដើម្បីឆ្លើយតបគម្រោងធ្វើទស្សនកិច្ចរបស់ មេដឹកនាំតៃវ៉ាន់ លោក…

សមត្ថកិច្ចបង្ក្រាបល្បែងសុីសងខុសច្បាប់ ឆ្នោតឡូតូ ជល់មាន់ តាមអនឡាញ នៅខណ្ឌឫស្សីកែវ

សមត្ថកិច្ចបង្ក្រាបល្បែងសុីសងខុសច្បាប់ ឆ្នោតឡូតូ ជល់មាន់ តាមអនឡាញ នៅខណ្ឌឫស្សីកែវ KCSM2024-11-27 01-01pm ភ្នំពេញ ៖ ល្បែងសុីសងខុសច្បាប់ ជល់មាន់ ឆ្នោតឡូតូ តាមអនឡាញមួយកន្លែងបង្កប់លាក់ខ្លួនក្នុងតារាងបាល់ ត្រូវបានសមត្ថកិច្ចចុះទៅបង្ក្រាប ដកហូតយកសម្ភារៈពាក់ព័ន្ធ ហៅម្ចាស់ទៅធ្វើកិច្ចសន្យាបញ្ឈប់រាល់ការបើកលេងល្បែងសុីសងដោយខុសច្បាប់ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងបរិវេណតារាងបាល់RN ផ្លូវ១០៣ ក្រុមទី៧ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ តាមសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានជុំវិញសភាពការណ៍ក្នុងមូលដ្ឋាន…

នយោបាយ​ការទូត​សេដ្ឋកិច្ច ជា​ទិស​ធំ​បំផុត​របស់​កម្ពុជា​ដើម្បី​សម្រេច​ចក្ខុវិស័យ​ឆ្នាំ ២០៣០ និង ២០៥០ ខណៈ​សន្តិភាព​កំពុង​ចាក់​គ្រឹះ​យ៉ាង​មាំ

នយោបាយ​ការទូត​សេដ្ឋកិច្ច ជា​ទិស​ធំ​បំផុត​របស់​កម្ពុជា​ដើម្បី​សម្រេច​ចក្ខុវិស័យ​ឆ្នាំ ២០៣០ និង ២០៥០ ខណៈ​សន្តិភាព​កំពុង​ចាក់​គ្រឹះ​យ៉ាង​មាំ KCSM2024-11-26 05-37pm រយៈពេល២៥ឆ្នាំ និយាយ​ម្យ៉ាង​ទៀត​ថា ៥ អាណត្ត​ចុង​ក្រោយ​នៃ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​កសាង​នូវ​គ្រឹះ​សន្តិភាព​យ៉ាង​រឹងមាំ​សម្រាប់​ប្រជាជាតិ​ខ្មែរ ដែល​បាន​ផ្ដល់​ឱកាស​ដ៏​មាន​សក្ដានុពល​ដល់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ នីតិកាល​ថ្មី ដឹក​នាំ​ដោយ​មេ​ដឹកនាំ​ជំនាន់​ថ្មី ប៉ុន្តែ​គណបក្ស​ប្រជាជន​ដដែល គឺ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បាន​កំណត់​ចក្ខុវិស័យ​សម្រាប់​កម្ពុជា ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។ ម្ល៉ោះហើយ កម្ពុជា​ត្រូវ​តម្រង់​ទិស​គោល​នយោបាយ​ឲ្យ​ត្រង់​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច…

សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេG9 មានករណីបង្កប់ប្រើប្រាស់គ្រឿងញៀន នៅខណ្ឌចំការមន

សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេG9 មានករណីបង្កប់ប្រើប្រាស់គ្រឿងញៀន នៅខណ្ឌចំការមន kcsm 2024-11-25 11-40am ភ្នំពេញ ៖ ហាងខារ៉ាអូខេមួយកន្លែង បើកដំណើរការ ពង្វក់ដោយក្រុមអ្នកប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនៃមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ ចុះបង្ក្រាប ឃាត់ខ្លួនមនុស្សប្រុសស្រីមួយចំនួន និងបិទអាជីវកម្មជាបណ្តោះអាសន្ន ។ ប្រតិបត្តិការខាងលើបានអនុវត្តឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅហាងខារ៉ាអូខេG9 ក្នុងផ្សារចិន តាមផ្លូវ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ តាមប្រភពបានឱ្យដឹងថា ទីតាំងខាងលើបើកដំណើរការ មានទាំងបើកឱ្យប្រាស់គ្រឿងញៀន…