Month: May 2024

ឯកឧត្តម នេត្រ ភក្រ្តា៖ ការរីកចម្រើនផ្នែកបច្ចេកវិទ្យា បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយទំនើបកើនឡើង បង្កើតឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង

KCSM2024-05-11 12-40am (ភ្នំពេញ)ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យាបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយទំនើបកើនឡើង បង្កើតឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ជាមួយវិបត្តិហិរញ្ញវត្ថុ ការធ្លាក់ចុះនៃចំណូលពាណិជ្ជកម្ម។ ឯកឧត្តម ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រារព្ធខួប ១០ឆ្នាំនៃការបង្កើតកាសែតខ្មែរថាមស៍ នាល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមផងដែរថា៖ «រហូតមកដល់ពេលនេះ ខ្មែរថែមស៍គឺជាសារព័ត៌មានបោះពុម្ពជាភាសាអង់គ្លេសមានតែមួយគត់ ក្រោយកាសែតភ្នំពេញប៉ុស្តិ៍ ភាសាខ្មែរ និងអង់គ្លេស ប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ និងបន្តការផ្សព្វផ្សាយរបស់ខ្លួននៅលើអនឡាញ»។ បន្ថែមពីលើនេះ…

ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារយុវជន។

KCSM2024-05-11 11-11am (ភ្នំពេញ)កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើការពិនិត្យវឌ្ឍនភាពការងាររបស់ស.ស.យ.ក. រាជធានីភ្នំពេញ​ និងពិនិត្យការអនុវត្ត​គោលនយោបាយរបស់កម្មវិធីនៃគំនិតផ្ដួចផ្ដើមពន្លកសង្គម ដើម្បីជំរុញការអនុវត្តធ្វេីយ៉ាងណាឱ្យឆ្លើយតបនឹងការវិវឌ្ឍន៍នៃសេដ្ឋកិច្ច សង្គម និងនយោបាយកម្ពុជា​ ជាពិសេស ចូលរួមអភិវឌ្ឍន៍មូលធនមនុស្ស ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១​ របស់រាជរដ្ឋាភិបាល។អគារខេមរានី, កាលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ អត្ថបទ:សង្គម

បុរសម្នាក់សង្ស័យស្រវឹងស្រាបេីកបររថយន្តJeep ទៅបុ.ករថយន្ត Prius ខ្ទេចទ្វារខាងក្រោយ..

KCSM2024-05-11 09-20am ភ្នំពេញ៖ រថយន្តស៊េរីទំនើប Jeep Rubicon បួងចង្កូតជ្រុលទៅបុករថយន្ដ Toyota Prius ចតនៅលើចិញ្ចើមផ្លូវអូសទៅបុករបង និងរថយន្ដមួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរកាលពីវេលាម៉ោង ០១:២២ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ក្នុងមូលដ្ឋានសង្ការបឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ យោងទៅតាមប្រភពព័ត៌មានពីទីតាំងកន្លែងកេីតហេតុបានឪ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ បេីករថយន្តសេរីទំនេីប ម៉ាក Jeep Rubicon ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BQ-7757 ដែរបេីកបរទិសដៅពីត្បូងទៅជេីង ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ…

អធិការកិច្ចខណ្ឌរដ្ឋបាលជលផលកោះកុង ឆ្លើយតបបញ្ហាទូកអួនអូសគូស្ទឹងហាវ បុកទូកប្រជានេសាទលិចចំនួន០១គ្រឿង តាមឆកសមុទ្រកំពុងសោម..

kcsm2024-05-10 06-33pm ខេត្តកោះកុងយោងរបាយការណ៍អធិការកិច្ចខណ្ឌរដ្ឋបាលជលផល គោរពជូនលោកនាយខណ្ឌរដ្ឋបាលជលផលកោះកុងស្តីពីការចុះជួយអន្តរគមន៍ដល់ប្រជានេសាទដែលរាយការណ៍មកថា មានទូកអួនអូសគូ បុកទូក គាត់លិចចំនួន០១គ្រឿងនៅចំណុចមុខ ពយអំពិល ភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្នុងរបាយការណ៍ក្រុមអធិការកិច្ចរដ្ឋបាលជលផលកោះកុងសូមជម្រាបជូនលោកនាយខណ្ឌនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៥ និង៤៤នាទី មានប្រជានេសាទបានទូរស័ព្ទមកក្រុមការងារលេខ0712218227 ឲ្យទៅជួយគាត់ផង នៅពេលនោះក្រុមការងារបានចេញទៅភ្លាមដោយ ប្រើរយៈពេល១៧នាទី ទៅដល់ទូកដែលលិចនោះ ។ បន្ទាប់ពីបានឃើញទូកលិចក្រុមការងារបានសួរគាត់ អោយ ចង្អុលបង្ហាញភិនភាគទូក និងស្លាកលេខទូក ប៉ុន្តែគាត់ថាមិនឃើញស្លាកលេខទេ ដោយទូកបង្កហេតុនោះដោះស្លាកលេខចេញបាត់ហើយ និងទូកមានពណ៌កាប់ស្គាំង…

រដ្ឋបាលខេត្តត្បូងឃ្មុំ ជំរុញការផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធគ្រឿង ញៀនលើកទី៩ ឲ្យមានប្រសិទ្ធភាព ពោលគ្រប់ភូមិក្លាយជាភូមិស ស្អាតគ្មានគ្រឿងញៀន

KCSM 2024-05-10 04-59pm ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត និងជាប្រធានលេខធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព ស្តីពីការចាត់តាំងអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នៅសាលប្រជុំ(ខ)សាលាខេត្តត្បូងឃ្មុំ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការ លោកមេបញ្ជាការរង លោកស្នងការរង អភិបាលក្រុងស្រុកទាំង៧ អធិការក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប ។មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ណុប ឡងឌី បានលើកឡើងពាក់ព័ន្ធទៅនឹងបញ្ហាគ្រឿងញៀន ដោយបានស្តាប់នៅរបាយការណ៍របស់ក្រុងស្រុកទាំង៧ចំណុះឱ្យរដ្ឋបាលខេត្ត…

កងរាជអាវុធហត្ថបង្រ្កាបទីតាំងល្បែងជល់មាន់តាមអនឡាញពីរកន្លែង ឃាត់ខ្លួនមនុស្សបាន៩នាក់ នៅខេត្តកំពង់ចាម

KCSM2024-05-10 03-36pm កំពង់ចាម៖ ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កំលាំងអាវុធហត្ថខេត្ត បានឃាត់ខ្លួនអ្នកលេងមាន់ជល់តាមអនឡាញបាន៩នាក់ ក្នុងពីរករណីផ្សេងគ្នា។ លោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា រនៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ កំលាំងអាវុធហត្ថខេត្តបង្ក្រាបអ្នកលេងមាន់ជល់តាអនឡាញបានចំនួន៦នាក់ស្រីមួយនៅភូមិព្រែកបារាំងឃុំព្រែកកក់ស្រុកស្ទឹងត្រង់ដកហូតបានម៉ូតូចំនួន៤គ្រឿងលែបថប១គ្រឿង ប្រាក់ចំនួន៧១ម៉ឺនរៀល ។ លោកវរសេនីយ៍ទោ បានឲ្យដឹងទៀតថាហើយនៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមសហការជាមួយកម្លំាងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រីសន្ធរ…

ខេត្តកោះកុង÷ក្រុមអធិការកិច្ចខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង ឆ្លើយតបបញ្ហាទូកអួនអូសគូស្ទឹងហាវ បុកទូកប្រជានេសាទលិចចំនួន០១គ្រឿង តាមឆកសមុទ្រកំពុងសោម។#ចេញផ្សាយថ្ងៃទី១០ខែឧសភាឆ្នាំ២០២៤

អ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់​ឆ្នោត​បាន​ ៧​ ថ្ងៃ​ ប្រធាន​សមាគម​សិល្បករ​ថ្មី​ ចុះ​សួរ​សុខ​ទុក្ខ​ និង​នាំ​ថវិកា​ជូន​ព្រឹទ្ធាចារ្យ​ គង់​​ ណៃ​​ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​

KCSM 2024-05-10 02-11pm សិល្បៈជាតិ៖ តាមសមាគមសិល្បករខ្មែរបានឱ្យដឹងថា លោកជំទាវអ្នកឧកញ៉ា​ ម៉ៅ​ ចំណាន​ បានដឹកនាំក្រមការងារអញ្ជើញទៅសួរសុខទុក្ខលោកព្រឹទ្ធាចារ្យកោសល្យវោហារ​ គង់​ ណៃ​ វីរសិល្បករចាប៉ីដងវែង​ នារសៀលថ្ងៃទី​០៩​ ខែឧសភា​ ឆ្នាំ២០២៤​ ដែលលោកកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី)​ ប្រកប​ដោយ​សេចក្ដីព្រួយបារម្ភ​ជាទីបំផុត។ នៅក្នុងឱកាសនោះលោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ​ បានសាកសួរអំពីស្ថានភាពនានារបស់លោកព្រឹទ្ធាចារ្យ​ គង់​ ណៃ​ ពីសំណាក់ក្រុមគ្រួសារដែលកំពុងមើថែលោកព្រឹទ្ធាចារ្យនៅមន្ទីរពេទ្យ​ ព្រមទាំងបាននាំយកនូវថវិការបស់សមាគមសិល្បករខ្មែរ​ និងថវិការបស់លោកជំទាវឧកញ៉ាផ្ទាល់ប្រគល់ជូនដល់ក្រុមគ្រួសារលោកព្រឹទ្ធាចារ្យ​ ដើម្បីសម្រាលបន្ទុកចំណាយមួយផ្នែកផងដែរ។ លោកជំទាវបានគោរពជូនពរដល់ព្រឹទ្ធាចារ្យកោសល្យវោហារ​ គង់​ ណៃ​ ដោយសង្ឃឹមថា​ សុខភាពរបស់លោកព្រឹទ្ធាចារ្យនឹងបានល្អប្រសើរឡើងវិញ…

សមាគមមីក្រូហិរញ្ញវត្ថុគាំទ្រការធ្វេីទំនើបកម្មសេវាសាធារណៈតាមប្រព័ន្ធឌីជីថល 🇰🇭

KCSM2024-05-10 11-50am កអក​ #សមាគមមីក្រូហិរញ្ញវត្ថុ​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ MLMUPC អត្ថបទ:សង្គម

ប្តីប្រពន្ធទាស់សម្តីគ្នាតាមផ្លូវ ប្តីខឹងឈប់ម៉ូតូយកភ្លើងដុ-តម៉ូតូឆេះខ្ទេច….

KCSM2024-05-09 09-14pm ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូជិះម៉ូតូឌុបគ្នាបណ្តើរ ជជែកឈ្លោះគ្នាបណ្តើរ ប្តីចិត្តខ្លាំងឈប់ម៉ូតូ ហើយដុតឆេះខ្ទេច បង្កឱ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋជួយពន្លត់ ចុងក្រោយទើបដឹងថាសោកស្តាយ បានត្រឹមនាំគ្នាបណ្តើរម៉ូតូចាកចេញទៅបាត់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវព្រះសុីសុវត្តិ កែងនឹងផ្លូវ១១៨ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេឃើញប្តីប្រពន្ធមួយគូ ជិះម៉ូតូហុងដាឌ្រីម តាមបណ្តោយផ្លូវព្រះសុីសុវត្តិ ពីត្បូងទៅជើង ឌុបគ្នាបណ្តើរជជែកស្រែកឈ្លោះគ្នាបណ្តើរ នៅលើម៉ូតូ…