សមត្ថកិច្ចជំនាញរឹបអូសទំនិញខូចគុណភាពពីឈ្មួញនាំចូលតាមច្រករបៀង ដុតបំផ្លាញចោល នៅខេត្តព្រះវិហារ
KCSM2024-04-05 01-10pm ព្រះវិហារ ៖ ទំនិញដែលខូចគុណភាពជាច្រើនមុខ ត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ធ្វើការដកហូតបានជាច្រើនមុខ ដែលឈ្មួញនាំចូលមកតាមច្រករបៀង រួចប្រមូលយកទៅដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ ។តាមនគរបាលបានឱ្យដឹងថា ប្រតិបត្តិការខាងលើ ដោយមានការសម្របសម្រួលពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង អម សាលាដំបូងខេត្តព្រះវិហារ ធ្វើការបង្ក្រាបចាប់ចាប់ទំនិញដែលឈ្មួញនាំចូលតាមច្រករបៀង ដោយខុសច្បាប់ ធ្វើការត្រួតពិនិត្យ ឃើញថាទំនិញទាំងនោះ ខូច គុណភាព មានទឹកផ្លែឈើ ទឹកដោះគោស្រស់សរុប ចំនួន៣៩៤ដប ។…