KCSM 2024-04-05 09-20am

បាត់ដំបង ៖ រថយន្តកុងតឺន័រមួយគ្រឿង អ្នកបើកបរងងុយដេក ងោកមួយភាំងរេចង្កូតក្រឡាប់បះជើងចូលប្រឡាយ សំណាងល្អមិនបង្កឱ្យអ្នកណារងរបួស។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ រថយន្តកុងតឺន័រ ម៉ាកFUSO ពណ៌ទឹកប្រាក់
ពាក់ស្លាកលេខ ភ្នំពេញ 3B-2085 សណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-6297 បើកពីត្បូងទៅជើង លុះទៅដល់កើតហេតុ អ្នកបើកបរងងុយដេក ងោកមួយភាំង រេចង្កូតទៅស្តាំ ក្រឡាប់ធ្លាក់ចូលប្រឡាយ តែមិនបង្កឱ្យអ្នកណារងរបួសឡើយ ខូចខាតតែរថយន្ត។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង រួចឱ្យម្ចាស់ក្រុមហ៊ុន ស្ទូចលើកយករថយន្តទៅជួសជុលដោយខ្លួនឯង៕

អត្ថបទ៖ តាតុងសែនជ័យ