តុលាការសម្រេចឃុំខ្លួនតារាចម្រៀង ឡាច ណុច ដាក់ពន្ធនាគារបណ្តោះអាសន្ន
Kcsm2023-12-12 02-12pm សិល្បៈជាតិ៖ ករណីអតីតបេក្ខភាពប្រឡងចម្រៀងក្នុងកម្មវិធីកម្រិតពិភពលោក គឺតារាចម្រៀង ឡាច ណុច ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែក) ។តាមចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី យី សុខវួច កាលពីថ្ងៃទី១០ ខែធ្នូឆ្នាំ២០២៣ បានចេញដីកាឃុំខ្លួនជនត្រូវចោទឈ្មោះ ឡាច ណុច មុខរបរអ្នកចម្រៀងតាមភោជនីយដ្ឋាន ដាក់ពន្ធនាគារព្រៃសម១ បណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែក) ។ គួររំលឹកថា វេលាម៉ោង ២០និង១៥ នាទី ថ្ងៃទី០៤…