Month: September 2023

ក្រសួងសុខាភិបាលបានសម្រេចចុះបិទនិងដកហូតឪសថបុរាណយុិនសុិនរបស់គ្រួសារកក់ក្តៅ

KCSM2023-09-24 10-48am ភ្នំពេញ)ក្រសួងសុខាភិបាលបានសម្រេចចុះបិទនិងដកហូតឱសថបុរាណយុិនស៊ិនរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅដែលមានលោកឧកញ៉ាសម្បត្តិជាម្ចាស់ក្រុមហ៊ុន ។ដោយសារក្រុមហ៊ុនគ្រួសារកក់ក្តៅនេះមិនបានអនុវត្តន៍តាមលិខិតរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី 19 ខែកញ្ញាឆ្នាំ 2003 ដោយឲ្យក្រុមហ៊ុនបញ្ឈប់ការលក់និងចែកចាយឱសថយុិនស៊ិននេះ។ ទើបនៅថ្ងៃទី 24 ខែកញ្ញាឆ្នាំ 2023 នេះក្រសួងសុខាភិបាលសម្រេចបិទទីតាំងនិងដកហូតឱសថយុិនស៊ិនក្រុមហ៊ុនគ្រួសារកកក្តៅនេះតែម្ដង។ ប្រភព ក្រសួង

ជា«កាដូ»ជូនសម្ដេចធិបតី? អាមេរិកសម្រេចផ្តល់ជំនួយ១៨លានដុល្លារតាមរយៈ USAID ជូនកម្ពុជាឡើងវិញ

KCSM 2023-09-23 02-37pm សហរដ្ឋអាមេរិកបានសម្រេចផ្តល់ជំនួយជូនកម្ពុជាឡើងវិញតាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)ក្នុងទំហំទឹកប្រាក់ប្រមាណ១៨លានដុល្លាអាមេរិក។ ដោយឡែកភាគីទាំងពីរ ក៏បានឯកភាពគ្នាពន្លឿននីតិវិធីពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរពីអាមេរិកផងដែរ។ នេះបើយោងតាមលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីអាមេរិក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

ក្រោយឈ្លោះប្រកែកជាមួយសង្សារ នារីជនជាតិវៀតណាមម្នាក់ លោ-តទឹកស-ម្លា.ប់ខ្លួន នៅកំពង់ចម្លងអរិយក្សត្រ

KCSM2023-09-23 02-27pm ភ្នំពេញ៖នារីជនជាតិវៀតណាមម្នាក់ បានចេញពីក្លឹបជិះរថយន្តមួយគ្រឿងជាមួយ សង្សារ មកដល់ចំណុចកំពង់ចម្លងអរិយក្សត្រ បានឈ្លោះប្រកែកគ្នាជាមួយនឹងសង្សារ រួចបានបើក ទ្វាររថយន្ត ឡើងទៅលើកំពង់ចម្លងអរិយក្សត្រ លោតទឹកសម្លា-ប់ខ្លួន។ ក្រោយហេតុការណ៍នោះ ប្រមាណជិត ៣ ម៉ោងបន្ទាប់ទើបសមត្ថកិច្ចរកឃើញសាកសព។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ០១:១០នាទីយប់ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣ ស្ថិតនៅកំពង់ចម្លងអរិយក្សត្រ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។យើងទៅតាមប្រភពព័ត៌មានពីទីតាំងកន្លែងកើតហេតុ…

រន្ទះបា.ញ់បង្កជាអគ្គិភ័យឆេះផ្ទះពលរដ្ឋមួយខ្នង នៅខេត្តព្រះសីហនុ

kCSM2023-09-21 01-40pm ព្រះសីហនុ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើពីឈើត្រូវបានរន្ទះបាញ់ បង្កជាអគ្គិភ័យឆាបឆេះផ្ទះអស់មួយខ្នង នៅក្នុងតំបន់រមណីដ្ឋានក្បាលឆាយ ស្ថិតនៅក្នុងសង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១២កន្លះថ្ងៃត្រង់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះតាមអាជ្ញាធរខេត្តព្រះសីហនុបានឱ្យដឹងថា ផ្ទះដែលបានឆាបឆេះខាងលើនោះមានម្ចាស់ឈ្មោះ សឹម ផាន់ណូ ប្រពន្ធឈ្មោះ សំ ផល្លី អាយុ៤១ឆ្នាំ ខណៈពេលដែលរន្ទះបាញ់ និងបង្កជាអគ្គិភ័យឆេះផ្ទះនោះ គឺពួកគាត់ដែលម្ចាស់ផ្ទះពុំនៅផ្ទះនោះទេ ទើបសំណាងល្អមិនបង្កឱ្យមានអ្នករបួស គឺឆេះខូចខាតអស់សម្ភារៈនិងទ្រព្យសម្បត្តិមួយចំនួន។ ទ្រព្យសម្បត្តិដែលខូចខាតរួមមាន៖ ផ្លាកទីន ៥ជី លុយខ្មែរ៤០០០០០ (បួនសែន)រៀល ប្លង់ដីមួយចំនួន…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់៖​ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ ឯកភាពជាមួយសមាគម​វាយនភណ្ឌ​ សម្លៀកបំពាក់​ ស្បែកជេីងនិងផលិតផលដំណេីរការនៅកម្ពុជា (TAFTAC) ក្នុងការសម្រួលនីតិវិធីចេញវិញ្ញាបណ្ណបត្រប្រេីប្រាស់សំណង់ជូនអគាររោងចក្រទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យបានឆាប់។

KCSM2023-09-21 12-08pm (​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់)នេះជាប្រសាសន៍របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ថ្លែងក្នុងជំនួបជាមួយសមាគមវាយនភណ្ឌ​ សម្លៀកបំពាក់​ ស្បែកជេីងនិងផលិតផលដំណេីរការនៅកម្ពុជា (TAFTAC) នៅរសៀលព្រហស្បតិ៍ ថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០២៣​ ។

ស្នាមញញឹមខ្មែរលើដីអាមេរិក, ឯកឧត្តម ប៉ែន បូណា ពិពណ៌នាពីកម្លាំងស្រលាញ់គាំទ្រសម្ដេចធិបតីទាំងក្នុងនិងក្រៅប្រទេស

KCSM 2023-09-2111-55am សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរដល់ទឹកដីសហរដ្ឋអាមេរិកហើយ។ សម្ដេចធិបតី នឹងត្រូវអញ្ជើញចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាតិ ព្រមទាំងមានជំនួបក្របខណ្ឌទ្វេភាគី ពហុភាគី ជាមួយអគ្គលេខាធិការអង្គការសហប្រជាតិ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្ដាប្រទេសជាតិមិត្ត ព្រមទាំងប្រធាន និងក្រុមធុរជនអន្តរជាតិ ពិសេសធុរជនអាមេរិកជាច្រើនទៀត។ស្នាមញញឹមពូជសាសន៍ខ្មែរ ត្រូវបានបង្ហាញឡើងយ៉ាងផុសផលដោយជនរួមជាតិខ្មែររស់នៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសក្បែរទឹកដីមហាអំណាចមួយនេះ នាឱកាសដែលពួកគាត់បានស្កាត់មកជួបជុំគ្នារង់ចាំទទួលស្វាគ​ន៍ និងបង្ហាញការគាំទ្រដោយស្មោះចំពោះមេដឹកនាំថ្មីនៃមាតុប្រទេសដ៏សែនឆ្ងាយ។ ទិដ្ឋភាពនៃការទទួលស្វាគមន៍នេះ បានធ្វើឱ្យសាធារជនជាតិ និងអន្តរជាតិ កាន់តែឃើញច្បាស់នូវប្រជាប្រិយភាពរបស់សម្ដេចធិបតី ទាំងក្នុង និងក្រៅប្រទេស។…

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន

KCSM2023-09-21 11-02am រាជធានីភ្នំពេញ ៖ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងទៅកាន់ ឯកឧត្ដម កៅ គឹមហួន អគ្គលេខាធិការអាស៊ានថា ក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ត្រៀមខ្លួនជានិច្ចក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់កិច្ចការពាក់ព័ន្ធទាំងអស់ រវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន។ឯកឧត្ដមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហការដ៏ជិតស្និទ្ធ រវាងលេខាធិការដ្ឋានអាស៊ាន ក្នុងការជួយគាំទ្រការអនុវត្តកិច្ចការពាក់ព័ន្ធមួយចំនួន ដែលក្រសួងមហាផ្ទៃបានធ្វើកន្លងទៅ។ ក្នុងនោះរួមមាន…

ប៉ូលិសនាំចោរទៅចង្អុលបង្ហាញមុខសញ្ញាទទួលផលចោរកម្ម ឃាត់ខ្លួនបាន៣នាក់ទៀតនៅព្រែកអំបិល

KCSM2023-09-20 09-55pm (កណ្តាល)កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង១៣៖៣០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានជិះល្បាតតាមដងផ្លូវ ក៏បានប្រទះឃេីញជនសង្ស័យ២នាក់ដែលបានជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាក់លេខប៉ៃលិន1C-8935 ធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះជាជនជាតិចិន បានសម្រេចត្រង់ចំណុចផ្សាររតនាផ្លាហ្សា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បាននាំជនរងគ្រោះឈ្មោះ WANG JIN NAN ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មកដាក់ពាក្យបណ្ដឹងនៅការិយាល័យ និងឃាត់ខ្លួនជនសង្ស័យ…

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធ ធ្វើវិបស្សនាលើកទី៦ ដើម្បីបន្តពិនិត្យ ពិភាក្សា និងរៀបចំឯកសារនានាពាក់ព័ន្ធនឹងការដាក់ឱ្យដំណើរការនូវអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

KCSM2023-09-20 04-34pm រាជធានីភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងក្រុមការងារដែលមានការពាក់ព័ន្ធ ធ្វើវិបស្សនាលើកទី៦ រយៈពេល ២ ថ្ងៃ នៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ វិបស្សនាលើកទី៦ នេះ ត្រូវបានរៀបចំឡើង បន្ទាប់ពីទទួលបានធាតុចូលសំខាន់ៗពីសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យ…

រថយន្តកូរ៉េដឹកកម្មករ បើកបុកគ្នាជាមួយរថយន្តកាមរី ក្រឡាប់របួសច្រើននាក់ នៅផ្លូវ៥១

Kcsm2023-09-20 02-34pm កំពង់ស្ពឺ ៖ កម្មកររោងចក្រច្រើននាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកូរ៉េដឹកកម្មកររោងចក្របើកបុកគ្នាជាមួយរថយន្តកាមរីច្រាសទិស បណ្តាលឱ្យក្រឡាប់ចាក់កម្មករចោលពេញផ្លូវ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវ៥១ ចន្លោះគីឡូម៉ែត្រ ២៨-២៩ ស្ថិតនៅក្នុងភូមិគិរីថ្មី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុរថយន្តកូរ៉េដឹកកម្មកររោងចក្រ បើកពីជើងទៅត្បូង ដល់ចំណុចកើតហេតុបានជ្រុលបុកគ្នាជាមួយរថយន្តកាមរី បើកច្រាសទិស បណ្តាលឲ្យក្រឡាប់រថយន្តកូរ៉េ ចាក់កម្មករចោលពេញផ្លូវ របួសធ្ងន់ស្រាលច្រើននាក់ អ្នកបើកបររថយន្តកាមរីបានគេចខ្លួនបាត់ រថយន្តទាំង២គ្រឿងរងខូតខាតធ្ងន់ ។ក្រោយកើតហេតុ…