KCSM2023-09-23 02-27pm

ភ្នំពេញ៖នារីជនជាតិវៀតណាមម្នាក់ បានចេញពីក្លឹបជិះរថយន្តមួយគ្រឿងជាមួយ សង្សារ មកដល់ចំណុចកំពង់ចម្លងអរិយក្សត្រ បានឈ្លោះប្រកែកគ្នាជាមួយនឹងសង្សារ រួចបានបើក ទ្វាររថយន្ត ឡើងទៅលើកំពង់ចម្លងអរិយក្សត្រ លោតទឹកសម្លា-ប់ខ្លួន។

ក្រោយហេតុការណ៍នោះ ប្រមាណជិត ៣ ម៉ោងបន្ទាប់ទើបសមត្ថកិច្ចរកឃើញសាកសព។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ០១:១០នាទីយប់ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣ ស្ថិតនៅកំពង់ចម្លងអរិយក្សត្រ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យើងទៅតាមប្រភពព័ត៌មានពីទីតាំងកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញគូសង្សារជាជនជាតិវៀតណាមមួយគូ បានបើករថយន្តចេញពីក្លឹបមួយកន្លែង មកដល់ចំណុចកំពង់ចម្លងអរិយក្សត្រ ក៏បានឈ្លោះប្រកែកគ្នា។ភ្លាមៗនោះភាគី ខាងស្រី បានរត់ចេញពីដៃគូទៅសង្សារខាងប្រុស បម្រុងមិនឆ្លងកំពង់ចម្លងនោះទេ។ បានមួយសន្ទុះក្រោយមក នារីជាសង្សារក៏បានយល់ព្រមឡើងរថយន្តឡើងទៅលើ កំពង់ចម្លងអរិយក្សត្រ មិនដឹងថាឈ្លោះគ្នាក្នុងរថយន្តម្ដងទៀតឬក៏យ៉ាងណា ស្រាប់តែ នារីជាសង្សារដែលជាជនជាតិវៀតណាមនោះ បានបើកទ្វាររថយន្តរួចលោតចុះទៅក្រោម បាត់ឈឹង បន្ទាប់មកប្រហែលប៉ុន្មានជាង 3 ម៉ោង ទើបមានបងប្អូនខ្មែរឥស្លាម ចុះទៅ ជួយ រាវរក ក៏ឃើញសាកសពនារីជនជាតិវៀតណាមនោះនៅវេលាម៉ោង ០៤:៣០នាទី យប់នៅ ថ្ងៃដដែលនោះ។
ក្រោយពេលកើតហេតុ បុរសដែលជាសង្សារបានដឹកសាកសពនារីជនជាតិវៀតណាម នោះ យកទៅវត្តដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖វិច្ឆិកា