Kcsm2023-09-20 02-34pm

កំពង់ស្ពឺ ៖ កម្មកររោងចក្រច្រើននាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកូរ៉េដឹកកម្មកររោងចក្របើកបុកគ្នាជាមួយរថយន្តកាមរីច្រាសទិស បណ្តាលឱ្យក្រឡាប់ចាក់កម្មករចោលពេញផ្លូវ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវ៥១ ចន្លោះគីឡូម៉ែត្រ ២៨-២៩ ស្ថិតនៅក្នុងភូមិគិរីថ្មី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុរថយន្តកូរ៉េដឹកកម្មកររោងចក្រ បើកពីជើងទៅត្បូង ដល់ចំណុចកើតហេតុបានជ្រុលបុកគ្នាជាមួយរថយន្តកាមរី បើកច្រាសទិស បណ្តាលឲ្យក្រឡាប់រថយន្តកូរ៉េ ចាក់កម្មករចោលពេញផ្លូវ របួសធ្ងន់ស្រាលច្រើននាក់ អ្នកបើកបររថយន្តកាមរីបានគេចខ្លួនបាត់ រថយន្តទាំង២គ្រឿងរងខូតខាតធ្ងន់ ។ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តទាំង២គ្រឿងត្រូវបាន សមត្ថកិច្ចវាស់វែងស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ
