Month: July 2023

អគ្គិភ័យឆេះក្លឹបកម្សាន្ដមួយកន្លែង នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក, គិតត្រឹមម៉ោង៨យប់នេះ មនុស្ស៦នាក់បានស្លាប់

KCSM2023-07-02 12-30pm ភ្នំពេ​ញ​ ៖ អគ្គិភ័យឆេះក្លឹបកម្សាន្ដមួយកន្លែង ដែលកើតហេតុតាំងពីម៉ោងជិត៥ល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រហូតមកដល់ម៉ោង៨យប់នេះ មិនទាន់រលត់ទាំងស្រុងនៅឡើយទេ។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងប្រើប្រាស់ទឹកដើម្បីបាញ់ពន្លត់នៅឡើយ ខណៈមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ បើតាមសេចក្ដីរាយការណ៍ គិតត្រឹមម៉ោង៨យប់នេះ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ បានបណ្ដាលឲ្យមនុស្ស៦នាក់បាត់បង់ជីវិត ក្នុងនោះ ស្ដ្រី២នាក់ និងប្រុស៤នាក់៕ បរភពCNC

ឯកឧត្តម សាយ សំអាល់ អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងខេត្តព្រះសីហនុ និងធ្វើមីទ្ទីងអបអរសាទរខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជន

KCSM2023-07-01 07-06pm ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ក្នុងខេត្តព្រះសីហនុ និងមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ។នៅក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ក្នុងខេត្តព្រះសីហនុ មានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បានចូលរួមយ៉ាងច្រើនកុះករ ដោយទឹកមុខសប្បាយរីករាយ និងក្តីសង្ឃឹម ក្នុងនោះមានការដង្ហែក្បួនតាមរថយន្ត ម៉ូតូ និងរម៉ក អមជាមួយទិសស្លោក និងសារនយោបាយសំខាន់ៗ រំលេចនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំនិងកសាងជាតិមាតុភូមិកម្ពុជា…