KCSM2023-07-02 12-30pm

ភ្នំពេ​ញ​ ៖ អគ្គិភ័យឆេះក្លឹបកម្សាន្ដមួយកន្លែង ដែលកើតហេតុតាំងពីម៉ោងជិត៥ល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រហូតមកដល់ម៉ោង៨យប់នេះ មិនទាន់រលត់ទាំងស្រុងនៅឡើយទេ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងប្រើប្រាស់ទឹកដើម្បីបាញ់ពន្លត់នៅឡើយ ខណៈមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។

បើតាមសេចក្ដីរាយការណ៍ គិតត្រឹមម៉ោង៨យប់នេះ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ បានបណ្ដាលឲ្យមនុស្ស៦នាក់បាត់បង់ជីវិត ក្នុងនោះ ស្ដ្រី២នាក់ និងប្រុស៤នាក់៕

បរភពCNC