Month: April 2022

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពលោកវរសេនីយ៍ត្រី ជុច សុភា និងលោកអនុសេនីយ៍ទោ រីម សុផាន់ណា

KCSM 2022-04-22 12.22pm (ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្ដាយបំផុត ចំពោះការបាត់បង់អាយុជីវិតលោកវរសេនីយ៍ត្រី ជុច សុភា និងលោកអនុសេនីយ៍ទោ រីម សុផាន់ណា កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២២ ក្នុងប្រតិបត្តិការចុះបង្ក្រាបបទស្មើសគ្រឿងញៀន នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។ ស្ថិតក្នុងមរណទុក្ខទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកវរសេនីយ៍ត្រី ជុច សុភា និងលោកអនុសេនីយ៍ទោ…

ស្នងការខេត្តកណ្តាល៖ ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល, មុខសញ្ញាគ្រឿងញៀន បាញ់មេប៉ុស្តិ៍ឃុំទួលព្រិចស្លាប់

KCSM 2022-04-21 02.01pm (កណ្តាល)៖ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានKCSM TV News នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល, មុខសញ្ញាគ្រឿងញៀន បានបាញ់តបសមត្ថកិច្ចបណ្តាលឱ្យនាយប៉ុស្តិនគរបាលម្នាក់ស្លាប់។ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា នាយនគរបាលដែលត្រូវមុខសញ្ញាគ្រឿងញៀន បាញ់បណ្តាលឱ្យស្លាប់ មានតួនាទីជាមេប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល។ លោកបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ កម្លាំងសមត្ថកិច្ចរបស់លោកក៏បានឃាត់ខ្លួនជនដៃដល់ម្នាក់ផងដែរ។…

សាំងថ្លៃហើយ ម្ចាស់ស្ថានីយ៍គេងចាក់អោយអតិថិជនមិនគ្រប់ទៀត

KCSM2022.04.20 03.19pm អ.គ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បញ្ជាក់ថា កាលពីថ្ងៃទី១៨ និង១៩ ខែមេសា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល ខេត្តស្វាយរៀង និងខេត្តកំពង់ធំ បន្តប្រតិបត្តិការត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមស្ថានីយ/ដេប៉ូ ដើម្បីស្វែករកភាពមិនអនុលោមណាមួយក្នុងវិស័យមួយនេះ និងដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាទប់ស្កាត់អំពើមិនស្មោះត្រង់ពីសំណាក់ម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈពីការកេងប្រវ័ញ្ចដោយចេតនានិងអចេតនាពីអតិថិជនដែលជាអ្នកប្រើប្រាស់។ តាមលទ្ធផលឃើញថាដេប៉ូប្រេងឥន្ធនៈចំនួន ៥ទីតាំងត្រូវបានមន្រ្តីជំនាញរកឃើញមិនមានអនុលោមភាព ក្នុងចំណោម ២១ទីតាំងដែលបានត្រួតពិនិត្យ និងចាត់វិធានការពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់ប្រជាពលរដ្ឋយល់ដឹងពីបរិស្ថានស្អាត ចេះទុកដាក់សំរាម

KCSM 2022.04.20 01.21pm ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរឥរិយាបថរបស់ប្រជាពលរដ្ឋខ្មែរចេះទុកដាក់សំរាមបានល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិទើបបិទបញ្ចប់ទៅនាពេលថ្មីៗនេះ។ ការទុកដាក់សំរាមជាចំណោទបញ្ហាមួយនៅក្នុងសង្គមខ្មែរ ជាពិសេសពេលមានបុណ្យទានធំៗ។ តែក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិទើបបិទបញ្ចប់ទៅថ្មីៗនេះ ទោះបីប្រជាពលរដ្ឋបានចេញដើរលេងកម្សាន្តរហូតដល់ទៅជាង ៥លាននាក់ គេកត់សម្គាល់ឃើញថា តាមតំបន់កម្សាន្តនានាហាក់មិនបានបន្សល់ទុកសំរាមពាសវាលពាសកាលនោះឡើយ។ ក្នុងពិធីសម្ពោធសមិទ្ធផលនានានៃគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយ-លូ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញការកត់សម្គាល់ថា ការទុកដាក់សំរាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ខុសប្លែកពីឆ្នាំមុនៗ មិនថាតែរាជធានីភ្នំពេញនោះទេ គឺនៅគ្រប់ទីកន្លែង។ សម្រាប់សម្តេចតេជោ…

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការថែរក្សាឱ្យបានសុខសនិ្តភាព ជាកត្តាចម្បងបំផុត ដើម្បីធានាក្តីសង្ឃឹម និងឱកាសប្រកបដោយនិរន្តរភាពក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ

KCSM 2022-04-19 04.16pm (តាកែវ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថាការថែរក្សាឱ្យបានដាច់ខាតនូវសុខសនិ្តភាព ដែលជាកត្តាគ្រប់ដណ្តប់ចម្បងបំផុត ដើម្បីធានាបាននូវក្តីសង្ឃឹម និងឱកាសប្រកបដោយនិរន្តរភាពក្នុងការអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យ។ ការថ្លែងបែបនេះ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីសម្ពោធអគារសិក្សា ១ ខ្នង និងផ្លូវបេតុង ១ខ្សែ ក្នុងវិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ ស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ…

ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១៤នាក់, ជាសះស្បើយ១២នាក់ និងគ្មានអ្នកស្លាប់ទេ

KCSM 2022-04-01 57pm (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងចំនួន១៤នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន១២នាក់ និងគ្មានអ្នកស្លាប់ទេ។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៦,០៩០នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣២,៨០១នាក់, ស្លាប់សរុបចំនួន ៣,០៥៥នាក់៕

ឃាតកម្ម! រំលោភបូករួចសម្លាប់នៅសង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ត្រូវកម្លាំងនគរបាលស្រាវជ្រាវនិងចាប់ជនដៃដល់៣នាក់

kCSM 2022-04-19 01 43pm (ឧត្តរមានជ័យ)៖ ក្រោមបញ្ជាពីសំណាក់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការសម្របសម្រួលពីលោក តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានដឹកនាំផ្ទាល់កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្ត ចុះស្រាវជ្រាវ ស៊ើបអង្កេត និងបំបែកសំណុំរឿងករណីឃាតកម្មរំលោភសម្លាប់នៅសង្កាត់អូរស្មាច់ ក្រុងសំរោង បានដោយជោគជ័យ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យបានបញ្ជាក់ថា…

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បញ្ចូលសមាជិកា សមាជិកសមាគមការិនីកម្ពុជាជាង២០០នាក់

kCSM 2022-04-18 01:580pm (ភ្នំពេញ)៖ សមាជិកា សមាជិកសមាគមកាយរិទ្ធនារីកម្ពុជាចំនួន២៤៣នាក់ ត្រូវបានលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នីអគ្គស្នងការសមាគមកាយឬទ្ធនារីកម្ពុជា ធ្វើពិធីសច្ចាជូននៅក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២២ «Promise Ceremony» នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប ដែលមានការចូលរួមពីស្ថាបនិក អតីតអគ្គស្នងការ ស្នងការ សសមាជិកបំពាក់កន្សែងចំនួន២៤៣នាក់ សសមាជិកគាំទ្រ១៦៥ សសមាជិកសកម្ម៧៨នាក់ និងភ្ញៀវកិត្តិយសសរុបជាង៣០០នាក់។ លោកស្រីបណ្ឌិត ពេជនចន្ទមុន្នី បានលើកឡើងថា ការចូលជាសមាជិករបស់សមាគមកាយរឹទ្ធិកម្ពុជា គឺបានផ្ដល់ឱ្យសមាជិកនូវចំណេះដឹងបទពិសោធន៍ទាំងជីវិតការងារ និងការងារសង្គមផ្តល់ឱកាស និងលទ្ធភាពធ្វើការរួមគ្នា…

រដ្ឋមន្ត្រី ថោង ខុន៖ ពិធីបុណ្យចូលឆ្នាំថ្មីរយះពេល៣ថ្ងៃ មានភ្ញៀវទេសចរណ៍ជិត៤លាន៦សែននាក់ចេញដើរកម្សាន្តទូទាំងប្រទេស ខណៈអ្នកខ្លះនៅបង្ហើយថ្ងៃអាទិត្យ១ថ្ងៃទៀត

kCSM 2022-04-17 12.10am (ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់មកកាន់ Fresh News យ៉ាងដូច្នេះថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបចំនួន៤,៥៩០,៣២៦នាក់ ក្នុងនោះភ្ញៀវជាតិ៤,៥៦១,៤៧៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២៨,៨៤៩នាក់។ ក្នុងនោះតួលេខប្រចាំថ្ងៃ រួមមាន៖ ថ្ងៃទី១៖ ភ្ញៀវមានចំនួន៨៦២,៨៩៧នាក់ ថ្ងៃទី២៖ ភ្ញៀវមានចំនួន១,៥៧៩,២៥១នាក់ ថ្ងៃទី៣៖ ភ្ញៀវមានចំនួន២,១៤៨,១៧៨នាក់។ គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖ ខេត្តបាត់ដំបង…

ថ្ងៃ១៧ មេសាឆ្នាំ1975 ពេលនេះជាខួប ៤៧ឆ្នាំ នៃការឡើងកាន់អំណាចរបស់ខ្មែរក្រហម ថ្ងៃពលរដ្ឋខ្មែរធ្លាក់នរកទាំងមានជីវិត

KCSM 2022-04-17 10:11am (ភ្នំពេញ)៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ គឺជាខួប ៤៧ឆ្នាំ នៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម។ ៤៧ឆ្នាំមុនថ្ងៃនេះ គឺថ្ងៃដែលធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងក្រុងភ្នំពេញ ជួបនូវភាពវឹកវរឥតគណនា ហើយត្រូវជម្លៀសដោយបង្ខំចេញពីលំនៅដ្ឋានទៅកាន់ទីជនបទ។ ក្តីរំពឹងចំពោះរបបថ្មីដែលកើតចេញពីបដិវត្តរបស់ខ្មែរក្រហមថា នឹងនាំឱ្យពួកគេទទួលបានសុខសន្តិភាព ឆ្ពោះទៅរកភាពល្អប្រសើរនោះ បែរជារលាយសូន្យសុង ប្រែក្លាយជារបបយង់ខ្នងព្រៃផ្សៃបំផុតមួយនៅលើពិភពលោក។ ការជ្រួលច្របល់ ចាប់ផ្ដើមឡើងនៅព្រឹកព្រលឹម នៃថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺនៅពេលដែលគេឃើញកងទ័ពកុម្មុយនិស្តខ្មែរក្រហមស្លៀកពាក់ខ្មៅ បានសម្រុកចូលទីក្រុងភ្នំពេញ ពីគ្រប់ច្រក។ សមរភូមិចុងក្រោយថ្ងៃ ១៧មេសា កងទ័ពសាធារណរដ្ឋខ្មែរលើកទង់ជ័យស…