KCSM 2022-04-22 12.22pm

(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្ដាយបំផុត ចំពោះការបាត់បង់អាយុជីវិតលោកវរសេនីយ៍ត្រី ជុច សុភា និងលោកអនុសេនីយ៍ទោ រីម សុផាន់ណា កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២២ ក្នុងប្រតិបត្តិការចុះបង្ក្រាបបទស្មើសគ្រឿងញៀន នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។

ស្ថិតក្នុងមរណទុក្ខទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកវរសេនីយ៍ត្រី ជុច សុភា និងលោកអនុសេនីយ៍ទោ រីម សុផាន់ណា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕