Month: April 2022

លោកWang wenbin ប្រត្តិកម្មទៅសហរដ្ឋអាមេរិកថានឹងធានាជួយតៃវ៉ាន់ក្នុងការប្រឆាំង «ការឈ្លានពាន» របស់ចិនដីគោក

KCSM 2022-04-28 05:57pm (ប៉េកាំង)៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានគូសបញ្ជាក់ក្នុងពេលឆ្លើយសំណួ រក្នុងសន្និសីទសារព័ត៌មាជាប្រចាំ កាលពីថ្ងៃទី២៧ ខែមេសាថា ការក្បត់កិច្ចសន្យានិងគ្មានសច្ចធម៌ មិនត្រឹមតែនឹងច្រានឱ្យតៃវ៉ាន់ធ្លាក់ចូលក្នុង ស្ថានភាពគ្រោះថ្នាក់ប៉ុណ្ណោះទេ ថែមទាំងនឹងនាំមកនូវផលវិបាក ដែលមិនអាចទ្រាំទ្របានដល់សហរដ្ឋអាមេរិកទៀតផង។ តាមការផ្សាយដំណឹងបានឱ្យដឹងថា លោក Blinken រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងក្នុងសវនាការនៃរដ្ឋសភា កាលពីថ្ងៃទី២៦ ខែមេសាថា រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រេចចិត្ត ធានាឱ្យតៃវ៉ាន់មានមធ្យោបាយចាំបាច់ទាំងអស់ ដើម្បីប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់ចិនដីគោក ដែលអាចនឹងកើតមានដោយផ្តោតសំខាន់លើ ការគាំទ្រតៃវ៉ាន់បង្កើនសមត្ថភាពកំញើញ។ ទាក់ទិននឹងរឿងនេះ…

មន្ត្រីចរាចរណ៍មួយរូបដែលស្រវឹងស្រាជោគជាំបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញត្រូវបាននាំយកមកធ្វេីការផាកពិន័យ

KCSM 2022.04.28 03.42pm ភ្នំពេញ៖ នៅទីបំផុត, មន្ត្រីចរាចរណ៍មួយរូបនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលស្រវឹងស្រាជោគជាំហើយបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២២:៤៥នាទី នៅចំណុចកែងផ្លូវលេខ២៧១ លើផ្លូវ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក​ នាំយកមកធ្វេីការផាកពិន័យតាមច្បាប់ ធ្វើកិច្ចសន្យាណែនាំអប់រំ ក៏ដូចជាការដាក់វិន័យរបស់កងកម្លាំងនគរបាលជាតិហើយ។ គួរបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានថាមានករណីគ្រោះថ្នាក់ចរាចរណ៍ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក៏ដូចកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះធ្វើការវ៉ាសវែង និងនាំខ្លួនអ្នកបើកបររថយន្តម៉ាក LAND CRUISER ពាក់ផ្លាកលេខ កម្ពុជា 3456MSK ពណ៌ស…

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំឆ្លងផែនការ និងជួបសំណេះសំណាល ជាមួយមេគ្រួសារបក្សតាមបណ្ដាឃុំទាំង១៦ឃុំ ក្នុងស្រុករមាសហែក

KCSM2022-04-27 09:28pm (ស្វាយរៀង)៖ នៅស្រុករមាសហែក ខេត្តស្វាយរៀង នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅទីចាត់ការគណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក បានបើកកិច្ចប្រជុំ ឆ្លងផែនការ ក្រោមអធីបតីភាពលោក សៅ សុខា ប្រធានក្រុមការងារ ចុះជួយស្រុករមាសហែក និងមានការចូលរួមថ្នាក់ដឹកនាំ និងក្រុមការងារចុះជួយស្រុក។ កិច្ចប្រជុំពិភាក្សាលើខ្លឹមសារ៣រួមមាន៖ ទី១៖ លទ្ធផលអនុវត្តផែនការ ចុះជួបសំណេះសំណាលជាមួយមេគ្រួសារបក្សតាមបណ្ដាឃុំទាំង១៦ឃុំ។ទី២៖ ឆ្លងគម្រោងចំណាយថវិកាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។ទី៣៖ ឆ្លងកម្មវិធីបុណ្យបញ្ចុះខណ្ឌសីមា វត្តកំពង់ត្រាច។ ក្នុងកម្មវិធីនេះ លោកប្រធាន បានឧបត្ថម្ភថវិកាក្នុងកម្មវិធីបុណ្យ…

សារសម្លេងរបស់សម្ដេចតេជោសែន មិនអោយពាក់ម៉ាស ទូទាំងប្រទេស ប៉ុន្តែពាក់នៅទីកន្លែងបិទជិត

KCSM2022.04.26 11.05am ភ្នំពេញ)៖ បន្ទាប់ពីទទួលយោបល់ពីកិច្ចប្រជុំអន្តរក្រសួងហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈនានានៅទូទាំងប្រទេស ប៉ុន្តែតម្រូវឱ្យពលរដ្ឋបន្តពាក់ម៉ាស់នៅកន្លែងដែលការបិទជិតមានម៉ាស៊ីនត្រជាក់ជាដើម។ តាមរយៈសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ទី១៖ លើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេសនៅតាមកន្លែងសាធារណៈ និងទីកន្លែងចំហរនានា ក្រៅតែពីកន្លែងបិទជិត ដោយទុកឱ្យប្រជាជនជាអ្នកធ្វើការសម្រេចចិត្តខ្លួនឯងថា ពាក់ម៉ាស់ ឬមិនពាក់ម៉ាស់»។ ការលើកលែងកាតព្វកិច្ចនេះ បានធ្វើឡើងចាប់ពីពេលដែលពលរដ្ឋទទួលសារសំឡេងនេះតទៅ ដោយសម្តេចបានពន្យល់ថា អត្ថន័យកន្លែងដែលមានការបិទជិត…

ករណីគ្រោះថា្នក់ចរាចរណ៍ រវាងរថយន្តធំនិងរថយន្តToyota
camary ម្ចាស់រត់បាត់ស្រមោល

KCSM2022.04.2506.50Pm (ភ្នំពេញ)ករណីគ្រោះថ្នាក់ចរាចរណ៍រវាងឡានស្ញូចនិងឡានcamary Toyota ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញវេលាម៉ោង៤.៤៥pm។រថយន្តធំបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណដែលមានផ្លាកលេខ3C 7061 និងរថយន្តកាមរីផ្លាកលេខ2Q5788បើកបរដោយមិនស្គាល់ឈ្មោះដូចគ្នា បណ្តាលអោយមាន ការខូចខាតរថយន្តតូចយ៉ាងដំណំ តែគ្មានបង្កដល់ជនណាម្នាក់រងគ្រោះឡើយ ។បន្ទាប់ពីបានកើតហេតុបុរសដែលបើកបរឡានធំរត់បាត់ស្រមោល ចំណែកភាគីបើកបរឡានCamaryត្រូវប្រពន្ធរបស់គាត់មកយកទៅផ្ទះ ទុកអោយរថយន្តទាំងពីរនៅកន្លែងកើតហរតុ Police ចរាចរណ៍កំពុងវាស់វែងរួចដើម្បីបញ្ជូនទៅកន្លែងចរាចរណ៍ខណ្ឌ័ដោះស្រាយពេលក្រោយ។

នាយឧត្តមសេនីយ៍ សៅ សុខា បដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងប្រគល់ភារកិច្ច ដើម្បីរៀបចំជំនួបមិត្ដភាពការពារជាតិកម្ពុជា-វៀតណាម

KCSM 2022-04-25 05:50pm (ភ្នំពេញ)៖ នៅព្រឹកទី២៥ ខែមេសា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយផែនការ និងប្រគល់ភារកិច្ច ដើម្បីរៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនកម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្ត្រីលើកទី១ និងកិច្ចសន្ទនាគោលនយោបាយការពារជាតិ ថ្នាក់អនុរដ្ឋមន្ត្រីលើកទី៥។ កិច្ចប្រជុំនេះ ធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ដោយផ្ដោតសំខាន់លើដំណើរការទូទៅនៃការរៀបចំជំនួបនេះ ដើម្បីទទួលបានជោគជ័យ នៅគ្រាដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២នេះ៕

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា បរិយាកាសវិនិយោគនៅកម្ពុជាមានភាពអ៊ូអរ ដោយសារកត្តា៥យ៉ាង

KCSM202 2-04-25 12:07PM (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា បរិយាកាសវិនិយោគនៅកម្ពុជាមានភាពអ៊ូអរយ៉ាងប្រសើរ នាពេលបច្ចុប្បន្ននេះ ដោយសារតែកត្តា៥យ៉ាង។ ការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអនុញ្ញាតឲ្យ ប្រតិភូក្រុមហ៊ុនចិនចំនួន៣ ដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៉ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ។…

ការបើកបរលើសល្បឿន! ស្លាប់ម្នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែមេសាម្សិលមិញ

KCSM202 2-04-24 08:59am (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៧នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទិ្ធ ប្រជែងគ្រោះថ្នាក់ និងស្រវឹង៕

ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆេះផ្ទះមួយខ្នង ព្រមទាំងសម្ភារះជាច្រើន នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ

KCSM 2022.04.23 04.05pm កណ្តាល៖ នៅយប់វេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ មានករណីអគ្គីភ័យមួយបានកើតឡើងបណ្ដាលឲ្យឆេះផ្ទះមួយខ្នងទំហំ៦ម៉ែត្រ x ៩ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោមដំបូលប្រក់ក្បឿង ស្ថិតក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។ តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឱ ធារិទ្ធ ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរមេផ្ទះ។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទុស្សេខ្សែភ្លើង។ ចំពោះសម្ភារៈខូចខាតរួមាន ឆេះរថយន្តចំនួន០២គ្រឿង ម៉ាក Toyota camry…

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីជប៉ុន

kCSM 2022-04-23 03.49pm (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន នៅក្នុងឱកាសចូលរួម កិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន។ តាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កិច្ចពិភាក្សានេះ ធ្វើឡើងដើម្បីពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង…