Month: March 2022

សម្ដេចក្រឡាហោម ស ខេង គាំទ្រការបង្កើតច្បាប់ ដើម្បីគ្រប់គ្រងសារធាតុ ដែលអាចច្នៃផលិតគ្រឿងញៀន

2022-03-31 1.51pm (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការគាំទ្រចំពោះការបង្កើតច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុផ្សំទាំងឡាយ ដែលអាចយកទៅកែច្នៃ ឬផលិតជាគ្រឿងញៀន។ ក្នុងឱកាសអញ្ជើញបូកសរុបលទ្ធផលការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា សម្ដេចបានពិភាក្សាជាមួយ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ…

សភាពាណិជ្ជកម្ម កម្ពុជាបានប្រកាស លោក វណ្ណ សុភានោ ជាសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជាក្នុងឆ្នាំ “២០២២”

2022.03.30 02.54pm សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន សមាជិកថ្មី គឺ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន អអេហ្វ៣ រើលដ៏ ម៉ាឃីធីង (ខេមបូឌា) ឯ.ក ជាសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជាក្នុងខែមីនាឆ្នាំ “២០២២”ព័ត៌មានជាតិសភាពាណិជ្ជកម្ម កម្ពុជាបានប្រកាស លោក វណ្ណ សុភានោ ជាសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជាក្នុងឆ្នាំ “២០២២'” សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន សមាជិកថ្មី គឺ លោក…

តុលាការ សម្រេចឃុំខ្លួនបុរសម្នាក់ដែលក្លែងបន្លំជា «រដ្ឋលេខាធិការ» ករណីឆបោកប្រាក់៩ពាន់ដុល្លារ

2022-03-30 01.28pm (ភ្នំពេញ)៖ លោក សេង រិទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលក្លែងបន្លំជា «រដ្ឋលេខាធិការ»ក្រសួងមួយ ហើយឆបោកប្រាក់ពីពលរដ្ឋចំនួន៩ពាន់ដុល្លារ។ បុរសរូបនោះ មានឈ្មោះ ទ្រី សារិទ្ធិ ហៅ ឈុន ហុងលី ត្រូវបានតុលាការចោទប្រកាន់ពីបទមួយចំនួនក្នុងនោះមានដូចជា ក្លែងបន្លំឯកសារសាធារណ:, ប្រើប្រាស់ឯកសាសាធារណ:ក្លែង , ឆបោក និងប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគបាល ឬយោធាជាដើម ដោយអនុវត្តតាមបញ្ញត្តិមាត្រា៦២៩…

អង្គភាពសារព័ត៌មាន KCSM TV news បាននាំយកអំណោយសប្បរជនទៅចែកជូនជនទីទល័ក្រចំនួន១គ្រួសារនៅស្រុកសំរោងទង( Inside Video)

2022.03.28 11.00pm កាលពីថ្ងៃអាទិត្យទី២៧ មីនា ឆ្នាំ ២០២២លោកគ្រូ ស៊ិន សាវន តំណាងអោយអង្គភាព KCSM TV News និងក្រុមការងារបានយកនូវគ្រឿងឧបភោគបរិភោគរបស់បងប្អូនសម្បុរសជនរួមមាន÷១.អង្ករ៥០kg២.មីម៉ាម៉ា២កេះ៣.ទឹកត្រី១យួរ៤.ទឹកស៊ីអ៉ីវ១យួរ៥.ត្រីខកំប៉ុង១យួរ៦.ប្រេងឆា១ដប៧.ស្ករស០,៥០kg៨.សាប៊ូ១កញ្ចប់៩.ប៊ីចេង១កញ្ចប់១០.សាប៊ូលាងចាន១ដបជូនដល់ គ្រួសារអ៊ុំស្រី ឃឹម ផូ អាយុ៦៣ឆ្នាំ និងស្វាមីឈ្មោះ ពៅ ប៊ុនថន អាយុ ៥២ មានបញ្ហាសតិអារម្មណ៍ សព្វថ្ងៃរស់នៅភូមិព្រៃប្រដាក់ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ជាអំណោយរបស់សប្បរជនទី១ លោក រតនះ វិសាល…

អ៊ុយក្រែន ត្រៀមខ្លួនដើម្បីពិភាក្សាពី «លក្ខន្តិកអព្យាក្រឹត» ជាមួយរុស្ស៊ី

KCSM 2022-03-28 06.38pm (ល្វីវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយថាប្រទេសរបស់លោកបានត្រៀមខ្លួន រួចជាស្រេចដើម្បីពិភាក្សាពីលក្ខន្តិកអព្យាក្រឹត ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២។ ថ្លែងនៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធវីដេអូ ជាមួយអ្នកសារព័ត៌មានរុស្ស៊ី រយៈពេល៩០នាទីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក ហ្សេលេនស្គីសង្កត់ធ្ងន់ថាការឈ្លានពានរបស់រុស្ស៊ី បានបង្កការបំផ្លិចបំផ្លាញដល់បណ្ដាទីក្រុងដែលមានប្រជាជននិយាយភាសារុស្ស៊ីក្នុងប្រទេស អ៊ុយក្រែន ពោលគឺការខូចខាតមានទំហំធំជាងជាងសង្រ្គាមរបស់រុស្ស៊ីក្នុងតំបន់ឆេឆេនី (Chechnya) ទៅទៀត។…

រុស្សី-ចិន មានទំនាក់ទំនងរឹងមាំយ៉ាងខ្លាំង យោងតាមរដ្ឋមន្រ្តីការបរទេសរុស្សី

KCSM 2022-03-28 06:41pm (មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅថ្ងៃចន្ទនេះបាននិយាយថា ទំនាក់ទំនងរបស់ប្រទេសរុស្ស៉ី ជាមួយចិន ស្ថិតនៅកម្រិតយ៉ាងរឹងមាំជាទីបំផុត គឺចំពេលដែលក្រុមប្រទេសលោកខាងលិច កំពុងព្យាយាមធ្វើឱ្យទីក្រុងមូស្គូ ស្ថិតក្នុងស្ថានភាពឯកោ តាមរយៈការព្រួតគ្នា ដាក់ទណ្ឌកម្មយ៉ាងចាស់ដៃមិនធ្លាប់មាន ដោយសារតែវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២។ ពាក់ព័ន្ធចំណាត់ការឆ្លើយតបរបស់លោកខាងលិច ទីក្រុងប៉េកាំងបានបង្ហាញសំឡេងជំទាស់ជាម្តងហើយម្តងទៀត ចំពោះការដាក់ទណ្ឌកម្មទាំងនេះ…

ពលរដ្ឋចំនួន ២.៤០០ នាក់ មកពីសង្កាត់បឹងសាឡាងក្នុងខណ្ឌទួលគោក សុំចូលជាសមាជិកគណបក្សប្រជាជន

KCSM 2022.03.28 06.29pm ភ្នំពេញ៖ ជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ មិនធ្លាប់មានពីមុនមក ដែលមានយុវជន និងពលរដ្ឋយើងក្នុងសង្កាត់បឹងសាឡាងទាំង ១៧ ភូមិ ក្នុងខណ្ឌទួលគោក ចំនួន ២.៤០០ នាក់ បានបើកបេះដូងដោយស្ម័គ្រចិត្ត សុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលពួកគាត់ឈ្វេងយល់ជាយូរមកហើយថា គ្មានគណបក្សណាដែលល្អ មានគោលនយោបាយដ៏ត្រឹមត្រូវ មានការអភិវឌ្ឍប្រទេសជាតិរុងរឿង ពិសេសជាងនេះ ពួកគាត់ស្រឡាញ់ពេញចិត្តប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ពេលស្ថិតក្នុងស្ថានការណ៍ដែលប្រទេសជាតិជួបការរាតត្បាតជំងឺកូវីដ-១៩ ដ៏ធ្ងន់ធ្ងរ បានប្រឹងប្រែងអស់ពីកម្លាំងកាយ…

ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធិ បានជំរុញលើកទឹកចិត្តដល់សិស្ស​និស្សិតឱ្យ​ចេះ​ស្រឡាញ់ការសិក្សា គឺដើម្បី​ខ្លួនឯង ក្រុមគ្រួសារ និង​សង្គមជាតិ

2022.03.27 04.05pm កំពង់ចាម៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដូច្នេះ ក្នុង​ពិធី​សម្ពោធ បណ្ណាល័យ​-​បន្ទប់​តម្រង់ទិស​វិជ្ជាជីវៈ នៃ​វិទ្យាល័យ​ជី​ហែ ស្រុក​កោះសូទិន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ ដោយមាន​ការចូលរួម​ជា​អធិបតី ពី​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​វត្តមាន​លោក​ឧកញ៉ា ឱសថ​បណ្ឌិត ហៃ លី​អ៊ាង ប្រធាន​មូលនិធិ​គី​ណា​ល់ និង​លោក ហុក…

ឯកឧត្ដម​ ផុស​ សុវណ្ណ​ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​សោតទស្សន៍​ ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ អញ្ជើញ​ចូលរួម​បិទវគ្គ​បណ្ដុះបណ្ដាល​

2022.03.27 12.16pm ភ្នំពេញ​៖​ នៅរសៀល​ថ្ងៃ​សៅរ៍​ ៩រោច​ ខែ​ផល្គុន​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ព.ស​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែ​មីនា​ ឆ្នាំ​២០២២​ ឯកឧត្ដម​ ផុស​ សុវណ្ណ​ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​សោតទស្សន៍​ ​តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ បាន​អញ្ជើញ​ជា​អធិបតីភាព​ចូលរួម​បិទវគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​”សេចក្ដី​រាយការណ៍​ និង​ការសរសេរ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ​”​ នៅអាគារ​សន្និបាត​ផ្សារខេស៊ី​ ស្ថិត​នៅ​ភូមិ​ចំការ​ឪឡឹក​២​ សង្កាត់​កាកាប​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​…

ឆេះខ្ទេចគ្មានសល់ លបមុខ100 ឬ លបកន្ទុយកណ្ដុរ ដោយសារការប្រើកណ្ដាប់ដៃដែក របស់នាយផ្នែករដ្ឋបាលជលផលស្រុកបុទុមសាគរ (Inside Video)≈====================== កោះកុង ÷ កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២២ បន្ទាប់ពីមានការចុះផ្សាយ ព័ត៌មាន អំពី ទូកនេសាទលបមុខ100 ឬ លបកន្ទុយកណ្ដុរនឹងរនាស់អូនកូនខ្យង ជាបទល្មើសនេសាទខុសច្បាប់យ៉ាងសាហាវ ក្នុងឃុំថ្មស នៅតែបន្តរីក ដូចផ្សិត អាជ្ញាធម៌ ហាក់មិនទប់ស្កាត់ កាលពីពេលថ្មីៗកន្លងទៅនេះ ឥឡូវត្រូវបាន នាយផ្នែករដ្ឋបាលជលផល ស្រុកបូទុមសាគរ ប្រើ កណ្ដាប់ដៃដែក សហការជាមួយកម្លាំងប៉ុស្ត៍នគរបាលដ្ឋបាលឃុំថ្មស ០១នាក់ និងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រឃុំថ្មស ចំនួន ០២ នាក់ ចេញល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល តាមបណ្តោយឆ្នេរនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ហើយបានធ្វើការដកហូត និងបំផ្លាញចោលលបកន្ទុយកណ្តុរ ឬ លបមុខ 100 បានចំនួន ១៥៦ ខ្សែ ប្រវែង ១.២៤៨ ម៉ែត្រ ជាឧបករណ៍នេសាទខុសច្បាប់ដែលគ្មានកំណត់ក្នុងប្រកាសរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនាំមកនូវការបំផ្លិចបំផ្លាញមច្ឆាជាតិ ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីជលផល ។ ឥឡូវនេះ លបមុខ100 ឬ លបកន្ទុយកណ្ដុរ ត្រូវបានដុតបំផ្លាញចោល ដោយមានការចូលរួមពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មស សហគមន៍នេសាទថ្មស សរុបចំនួន ០៦ នាក់ ។ បន្ទាប់ពីមានការចូលរួម បង្ក្រាបនិងដុតបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ទាំងនេះ នាយផ្នែករដ្ឋបាលជលផលស្រុកបុទុមសាគរ ក៏បានផ្ដាំផ្ញើទៅប្រជានេសាទ ទាំងឡាយដែលកំពុងនេសាទនៅតំបន់ឆ្នេរក្នុងឃុំថ្មស ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការនេសាទដោយប្រើឧបករណ៏នេសាទខុសច្បាប់គ្រប់ប្រភេទ បើប្រជានេសាទណានៅតែផ្គើនដដែលៗ លួចនេសាទ ដោយប្រើ ឧបករណ៍នេសាទខុសច្បាប់ ដែលច្បាប់ហាមឃាត់ នឹងត្រូវផ្ដន្ទាទោសទៅតាមច្បាប់ ។

2022.03.26 05.12pm