2022.03.28 11.00pm


កាលពីថ្ងៃអាទិត្យទី២៧ មីនា ឆ្នាំ ២០២២
លោកគ្រូ ស៊ិន សាវន តំណាងអោយអង្គភាព KCSM TV News និងក្រុមការងារបានយកនូវគ្រឿងឧបភោគបរិភោគរបស់បងប្អូនសម្បុរសជនរួមមាន÷
១.អង្ករ៥០kg
២.មីម៉ាម៉ា២កេះ
៣.ទឹកត្រី១យួរ
៤.ទឹកស៊ីអ៉ីវ១យួរ
៥.ត្រីខកំប៉ុង១យួរ
៦.ប្រេងឆា១ដប
៧.ស្ករស០,៥០kg
៨.សាប៊ូ១កញ្ចប់
៩.ប៊ីចេង១កញ្ចប់
១០.សាប៊ូលាងចាន១ដប
ជូនដល់ គ្រួសារអ៊ុំស្រី ឃឹម ផូ អាយុ៦៣ឆ្នាំ និងស្វាមីឈ្មោះ ពៅ ប៊ុនថន អាយុ ៥២ មានបញ្ហាសតិអារម្មណ៍ សព្វថ្ងៃរស់នៅភូមិព្រៃប្រដាក់ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ជាអំណោយរបស់សប្បរជន
ទី១ លោក រតនះ វិសាល ព្រមទាំងភរិយា50 $
ទី២ លោក យ៉ាសុខឌី ណារ៉ូ 20$
ហើយពួកគាត់ក៏បានថ្លែងអំណរគុណដល់សម្បុរសជនដែលបានជួយឧបត្ថម្ភដល់គ្រួសាររបស់គាត់ សូមទទួលបាននូវសេចក្ដីសុខ៤ប្រការ គឺអាយុ វណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ..។
ហើយអង្គភាពKCSM TV News ក៏សូមអំពាវនាវដល់សប្បុរសទាំងឡាយមានបំណងចូលរួមឧបត្ថម្ភក្នុងកម្មវិធី(ក្តីសង្ឃឹមញញឹមចុងក្រោយ)អង្គភាពយើងខ្ញុំនឹងចុះយកអំណោយទាំងនេះទៅដល់គេហដ្ឋានរបស់ពួកគាត់តែម្តង ។សូមអរគុណ