2022.01.18 06.20pm

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ អង្គភាពសារព័ត៏មានKCSM tv news ដែលមានលោកអគ្គនាយក អគ្គនាយករងព្រមទាំងសហការីបានសហការជាមួយក្រុមសមាគមសិស្សនិស្សិតបញ្ញាវន្ត័ ក្មេងវត្ត បានយកអំណោយសប្បុរសជន ទៅចែកជូន ដល់ជនពិការឈ្មះ( ) និងលោកតាចាស់ជរា អាយុ 90 ឆ្នាំ ស្ថិតនៅភូមិ អង្កាញ់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាអំណោយរបស់សប្បុរសជនរស់នៅប្រទេសបារាំងដែលបានផ្តើមគំនិតរបស់លោកស្រីMonique Hem , Sun Neng ,Yin Sokha & Toun Sokha ចំនួនទឹកប្រាក់100$និងសការីរបស់អង្គភាពសារព័ត៌មាន ខេស៊ីអេសអិន tv news បាននាំយកថវិកាព្រមទាំង គ្រឿងឧបភោគបរិភោគដូចជា អង្ករ ត្រីខ ទឹកត្រីទឹកស៊ីអុីវ ស្ករស ជាដើម ។ ល។ក្នុងនោះដែរប្អូនប្រុស ជនពិការនិងលោកតាចាស់ជរា ក៏បានថ្លែងអំណរអរគុណទៅដល់សប្បុរសជនរស់នៅប្រទេសបារាំងនិងសហការីអង្គភាព ខេស៊ីអេសអិន tv news ព្រមទាំងសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត ដែលបានជួយឧបត្ថម្ភ ពួកគាត់ក្នុងគ្រាក្រខ្សត់អត់ឃ្លានផងដែរ ។
ហើយអង្គភាពសារព័ត៌មានKCSM tv news ក៏បានសំណូមពរដល់សប្បុរសជនទាំងឡាយ ប្រសិនបើបងប្អូនណាមានបំណងចង់ជួយដល់ប្អូនប្រុសពិការ សូមទំនាក់ទំនងតាមខ្ញុំបាទ Tel 011757875 .010 880196 .097 6822675 សូមអរគុណ។