Category: កសិកម្ម

កសិករដាំខ្ទឹមយកស្លឹកនៅស្រុកស្វាយជ្រំ រកចំណូលបានគួរសមសម្រាប់ផ្គត់ផ្គង់គ្រួសារ

Kcsm2022-08-03 02:25pm (ស្វាយរៀង)៖ កសិករមានមុខរបរដាំដំណាំខ្ទឹមយកស្លឹករកចំណូលបានគួរសមសម្រាប់ផ្គត់ផ្គង់គ្រួសារ ហើយចំពោះទីផ្សារវិញគឺមានឈ្មួញមកទិញដល់កន្លែងដាំក្នុងផ្ទះសំណាញ់តែម្តង។ កសិកររស់នៅភូមិស្វាយក្អែរ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានឲ្យដឹងថា ពីមុនមកខាងមន្ទីរកសិកម្មខេត្តស្វាយរៀង ចុះមករកកសិករមានជំនាញខ្លះៗ ខាងដាំដំណាំ និងចូលចិត្តដាំដំណាំ ដើម្បីផ្គត់ផ្គង់ទីផ្សារខ្លះ និងទុកសម្រាប់ហូបប្រចាំគ្រួសារខ្លះ ដោយខាងមន្ទីរកសិកម្មមានគម្រោងធ្វើផ្ទះសំណាញ់សម្រាប់ដាំដំណាំ បន្លែគ្រប់មុខ ដើម្បីការពារបន្លែមានសុវត្តិភាព កុំឱ្យពពួកសត្វល្អិតគ្រប់ប្រភេទមកស៊ីបំផ្លាញ ហើយផ្ទះសំណាញនេះ អាចការពារកំដៅបានស្ទើរតែ១០០% នៃផលដំណាំខូច ឬសត្វល្អិតស៊ី។ កសិករបន្តថា ការដាំដំណាំខ្ទឹមស្លឹកមិនងាយស្រូលប៉ុន្មានទេ មុនដាក់ដាំត្រូវ កាប់ដី កាយដីធ្វើឱ្យស្មើ និងលើកជារងដាក់លាមកគោ…

សត្វគោក្របីរបស់កសិករនៅស្រុកកំពង់រោទិ៍ កំពុងផ្ទុះជំងឺសារទឹក និងជំងឺអុតក្តាម, ក្រសួងកសិកម្ម មិនបានផ្ដល់ថ្នាំសម្រាប់ព្យាបាលសត្វទាន់ពេលវេលា

kcsm2022-08-03 01:41pm (ស្វាយរៀង)៖ សត្វគោក្របីចំនួន១១ឃុំ នៃស្រុកកំពង់រោទិ៍ កំពុងផ្ទុះជំងឺសារទឹក និងជំងឺអុតក្តាម ខណៈមន្ត្រីជំនាញបានចុះព្យាបាលតែខ្វះថ្នាំ ហើយអាជ្ញាធរ និងពលរដ្ឋអំពាវនាវដល់ក្រសួងកសិកម្ម សូមជួយផ្ដល់ថ្នាំបន្ថែមទៀត ដើម្បីព្យាបាលសត្វគោក្របី ឲ្យបានទាន់ពេលវេលា។ ការអំពាវនាវបែបនេះរបស់អាជ្ញាធរស្រុកកំពង់រោទិ៍ បន្ទាប់ពីមានសត្វគោក្របីឈឺ និងងាប់ជាបន្តបន្ទាប់។ មន្ត្រីកសិកម្មស្រុកកំពង់រោទិ៍ បានឲ្យដឹងទៀតថា ករណីផ្ទុះជំងឺសារទឹក និងអុតក្តាម ទៅលើសត្វគោក្របីរបស់ប្រជាពលរដ្ឋនៅស្រុកកំពង់រោទិ៍ គិតក្នុងខែកក្កដាកន្លងទៅនេះ មានចំនួន៣៩២៥ក្បាល ងាប់១៨ក្បាល និងព្យាបាលជា៣៩០០ក្បាល ក្នុងនោះមន្ត្រីជំនាញ បានចុះសហការជាមួយពេទ្យសត្វភូមិ ដើម្បីធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា តែក្នុងការព្យាបាលនេះក៏មានការខ្វះខាតថ្នាំផងដែរ។ ប្រជាពលរដ្ឋនៅស្រុកកំពង់រោទិ៍…

ម្ចាស់ស្តង់គន្ធាផ្សារនាគមាសបានចុះសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករនិងម្ចាស់ចំការដាំល្ហុងនៅស្រុកវាលវែង(inside video)

kcsm2022-06-30 09-39pm នៅថ្ងៃថ្ងៃទី 29.06.2022 វេលាម៉ោង២រសៀល អង្គភាព KCSM TV NEws បានរួមដំណើរជាមួយម្ចាស់ស្ដង់គន្ធា និងអ្នកទីផ្សារ Macro បានធ្វើដំណើរចេញពីភ្នំពេញឆ្ពោះទៅភូមិសំឡាញលើ ឃំុក្រពើ២ ស្រុកវាលវែងខេត្តពោធិសាត់ ដេីម្បីទៅជួបម្ចាស់ចំការដាំល្ហុងគឺលោកភក្តីនិងភរិយាព្រមទាំងកម្មករបេះល្ហុងនៅទីនោះ ពួកគាត់បានពិភាក្សាសំណេះសំណាលសម្ភាសន៍ក្នុងនាមជាដៃគូសហការមួយអ្នកផលិតដាំ មួយៀតជាម្ចាស់ស្ដង់គន្ធាសំរាប់ប្រមូលផលយកមកស្តុកសំរាប់ចែកចាយលើទីផ្សារទូទាំងទាំប្រទេសក៏ដូចជាការនាំចេញទៅលក់នៅប្រទសក្រៅផងដែរ ។ ចំណែកអ្នកទីផ្សារ Macro ចង់ឃើញទិដ្ឋភាពពិតពីការដាំដុះរបស់កសិករតាមបច្ចេកទេសកសិកម្មឬមួយយ៉ាងណា ? ព្រោះគាត់ទទួលយកពីម្ចាស់ស្តុកគន្ធាមកលក់នៅផ្សារ Macro .សូមបងប្អូនមកទស្សនាពីទិដ្ឋភាពចំការល្ហុងរបស់លោកភក្តីនិងភរិយានៅវាលវែងនិព្រមទាំងការសំណេះសំណាលក្នុងភាពជាដៃគូសហការជាមួយម្ចាស់ស្ដង់គន្ធាដូចទៅ÷ យើងដឹងហើយថាផ្លែល្ហុងមានអត្ថប្រយោជន៍ណាស់សំរាប់សុខភាព ជួយរំលាយប្រពន្ធ័រំលាយអាហារ កាត់បន្ថយស្រ្តេស ស្បែកជ្រីវជ្រញ…

ត្រីបបែលញីមួយក្បាលទម្ងន់៣០០គីឡូក្រាមត្រូវបានប្រជានេសាទខេត្តស្ទឹងត្រែងចាប់បាន ហើយប្រគល់ជូនផ្នែកជលផលពិនិត្យនិងលែងចូលទន្លេវិញ

kcsm2022-06-17 06-33pm (ស្ទឹងត្រែង)៖ ត្រីបបែលញីមួយក្បាលដែលមានទម្ងន់រហូតដល់៣០០គីឡូក្រាម ត្រូវបានប្រជានេសាទខេត្តស្ទឹងត្រែងចាប់បាន ហើយប្រគល់ជូនមន្ត្រីខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ក្រុមការងារគម្រោងអច្ឆរិយៈមេគង្គ និងអភិវឌ្ឍន៍ជលផលទឹកសាប(IFREDI) នៃទន្លេ មេគង្គលើកម្ពុជា និងបានធ្វើការវាស់ថ្លឹង កឹបស្លាកលេខ យកសំណាកធ្វើ DNA រួចហើយលែងចូលទៅក្នុងទន្លេមេគង្គវិញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ។ លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ នេះជាត្រីបបែល ប្រភេទមេពូជ ដែលក្រុមការងារបានធ្វើពិធីព្រលែងទៅក្នុងទន្លេមេគង្គលើវិញជាលើកទី៣ ហើយលើកនេះ មានទម្ងន់រហូតដល់ទៅ៣០០គីឡូក្រាម…

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានបានសំណូមពរដល់រដ្ឋបាល ឃុំ ស្រុក

2022.03.16 01.41pm (ខេត្តកែប)កាលពីថ្ងៃទី15.03.2022 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានសូមស្នើដល់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលស្រុក បញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីជាអាទិ៍ នៅលើដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៃដែនសមត្ថកិច្ចរបស់ខ្លួន»។ ការស្នើនេះ នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិនៅរដ្ឋបាលខេត្តកែប។ សិក្ខាសាលា មានរយៈពេល០២ថ្ងៃ ត្រូវបានរៀបចំឡើងដោយក្រុមមេធាវីក្រសួងបរិស្ថានដើម្បីផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិដល់មន្ត្រីនៃស្ថាប័នតុលាការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីឧទ្យានុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធដែលមកពីខេត្តកែប និងខេត្តកំពត សរុបប្រមាណ ១៦០នាក់។ ឯកឧត្តមអភិបាលខេត្តកែប និងតំណាងរដ្ឋបាលខេត្តកំពតក៏បានចូលរួមជាអធិបតីនៃពិធីបើកសិក្ខាសាលានេះផង…

ហាមកាប់បំផ្លាញព្រៃកោងកាងក្នុង«ទំនប់ប៊ុលឌែ»អាជ្ញាធរខេត្តធ្វើការអភិរក្សបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិ»

2022.02.25 02.57 pm ព្រះសីហនុ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំអនុម័តលើសេចក្តីព្រាងផែនទីកំណត់តំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ ក្នុងស្រុកព្រៃនប់​ ខេត្តព្រះសីហនុ។ លោក​ គង់​ វិតាណៈ​ អភិបាលរងខេត្តបានរាយការណ៍ជូនអង្គប្រជុំជ្រាបថា​ ព្រែកកំពង់ស្មាច់ ជាតំបន់ដែលមានសក្តានុពល​សម្បូរបែប នៃធម្មជាតិតំបន់ឆ្នេរមានដូចជា ព្រៃកោងកាង ស្មៅសមុទ្រ ផ្កាថ្ម ក្តាម បង្គា ។ល។ ស្រុកព្រៃនប់ មានព្រែក ៣សំ…

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែនិងមានវិធានការលើអាជីវកម្មខ្សាច់សំណង់ដល់ម្ចាស់អាជីវកម្មណាបូមខុសទីតាំង

2022.01.28 05.10pm កណ្តាល ៖ មន្ត្រីជាន់ខ្ពស់ក្រសួង រ៉ែ និងថាមពល អំពាវនាវឱ្យបងប្អូន ប្រជាពលរដ្ឋ ដែលរស់ក្នុងតំបន់ធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់ ស្ថិតនៅឃុំពាមរាំង ឃុំសណ្តារ ឃុំព្រែកដាច់ និងក្អមសំណ ស្រុកលើកដែក សូមរាយការណ៍ ពីការបូមខ្សាច់ លើសម៉ោងកំណត់ បូមខុសទីតាំងដែលក្រសួងបានកំណត់ និងការដឹកជញ្ជូនខ្សាច់ខុសបទដ្ឋានបច្ចេកទេស ត្រូវរាយការណ៍មកអាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធ ដើម្បីឱ្យអាជ្ញាធរខេត្ត និងក្រសួងចាត់វិធានការលើ ក្រុមហ៊ុនបានទាន់ពេលវេលា។ នេះជាការអំពាវនាវរបស់ឯកឧត្តម ឌិត ឌីណា រដ្ឋលេខាធិការក្រសួង…

លោក ឃឹម ហ្វីណង់ អភិបាលនៃគណះអភិបាលស្រុកបន្ទាយស្រីជំរុញផែនការណ៍ដាំដើមផ្កា៥០០០ដើមនៅតាមផ្លូវជាតិលេខ៦៧

2021.11.17 12.18pmសៀមរាបៈ ​អាជ្ញាធរ​ស្រុក​បន្ទាយស្រី​សហការ​ជាមួយ​សហគមន៍​ទេសចរណ៍​បឹងឈូក​បន្ទាយស្រី​នឹង​ដាំ​ដើម​ផ្កា​ភួងម៉ាល័យ និង​ដើម​ផ្កាឈើ​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់​រហូត​គ្រប់​ ៥ ០០០ ​ដើម សម្រាប់​លម្អ​នៅតាម​ដងផ្លូវជាតិ​លេខ​ ៦៧ ដើម្បី​បង្កើន​សម្រស់​ទាក់ទាញ​ភ្ញៀវទេសចរ និង​ទប់ស្កាត់​ការចោល​សំរាម​ពាសវាល​ពាសកាល​។ លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី​ថ្លែង​នៅ​ថ្ងៃទី​ ១៥ ខែវិច្ឆិកា​ថា ដើម​ផ្កា និង​កូនឈើ​ផ្កា​ចំនួន​ ៥ ០០០ ​ដើម​នឹង​ត្រូវ​បាន​យកមក​ដាំ​ជា​បន្តបន្ទាប់​នៅតាម​បណ្តោយ​​ផ្លូវជាតិ​លេខ​ ៦៧ ដើម្បី​បង្កើន​សម្រស់​តាម​ដងផ្លូវ​ដែល​សម្បូរ​ដោយ​អ្នកទេសចរ​ឆ្លងកាត់ និង​ពញ្ញាក់​ស្មារតី​ទប់ស្កាត់​នឹង​ការចោល​សំរាម​ពាសវាល​ពាសកាល​។ លោក​បញ្ជាក់ថា ការជ្រើសរើស​យក​ផ្កា​ទៅ​ដាំ​តាមផ្លូវ ដោយសារ​តែ​ជា​ផ្កា​ប្រភេទ​ទាំងនោះ​ងាយស្រួល​ផ្សាំ ឆាប់​ធំ ឆាប់​ចេញ​​ផ្កា…

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បង្ហាញពីឧបករណ៍កសិកម្មដើរដោយថាមពលព្រះអាទិត្យ

2021.11 11 07.32pmភ្នំពេញៈ ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​​បង្ហាញ​ពី​ឧបករណ៍​កសិកម្ម​ប្រើ​ថាមពលព្រះអាទិត្យ​ដែលមាន​សក្ដានុពល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ដែលមាន​ប្រសិទ្ធភាព​រួមចំណែក​កាត់បន្ថយ​ថ្លៃ​​ដើម​ក្នុង​ការផលិត​ និង​កាត់បន្ថយ​ការសាយភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅក្នុង​បរិយាកាស ជាពិសេស​ចូលរួម​កាត់បន្ថយ​ការចំណាយ​លើ​ការប្រើ​ថាមពល​ដែល​គ្មាន​និរន្តរភាព និង​សុវត្ថិភាព​។ តាមរយៈ​ហ្វេសប៊ុក​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​ ១០ ខែវិច្ឆិកា បានឱ្យដឹងថា ឧបករណ៍​ទាំងនោះ​រួមមាន ម៉ូទ័រ​បូមទឹក​ប្រើ​ថាមពលព្រះអាទិត្យ ទូ​ភ្ញាស់​ស៊ុតមាន់​ប្រើ​ថាមពលព្រះអាទិត្យ និង​ទូហាល​សម្ងួត​ប្រើ​ថាមពលព្រះអាទិត្យ​។ លោក​រដ្ឋមន្ត្រី​បានឱ្យដឹងថា ម៉ូទ័រ​បូមទឹក​ប្រើ​ថាមពលព្រះអាទិត្យ​ (Solar Water Pump) ​គឺ​សម្រាប់​ស្រោចស្រព​ដំណាំ​ជា​លក្ខណ​:​គ្រួសារ​។ ​ប្រយោជន៍​នៃ​ម៉ូទ័រ​នេះ​គឺអាច​ដំឡើង​ផ្ទាំង​សូឡា​ទៅតាម​កម្លាំង​ម៉ាស៊ីនបូមទឹក​ចាប់ពី​ ២ ​ទៅ​…

យល់ដឹងអំពីជំនួញ៖ អ្នកជំនាញកសិកម្ម ស្នើដល់ប្រជាកសិករ ត្រូវចេះស្រាវជ្រាវ និងគណនាឲ្យត្រឹមត្រូវមុននឹងដាំដុះអ្វីមួយ ដើម្បីធានាបានប្រាក់ចំណេញ ។

2021 10 04 ,09 .00am(ភ្នំពេញ)៖ បណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាអ្នកជំនាញមួយរូប ក្នុងវិស័យកសិកម្ម បានស្នើដល់ប្រជាកសិករ ត្រូវចេះមានការស្រាវជ្រាវ និងមានការគណនា ឲ្យបានត្រឹមត្រូវ មុននឹងដាំអ្វីមួយ ដើម្បីទទួលបានផលចំណេញមកវិញ ពីការរកស៊ីលើវិស័យកសិកម្មមួយនេះ។ បន្ថែមពីនោះទៀត បណ្ឌិត តាន់ មុនីវណ្ណ បានបញ្ជាក់ឲ្យដឹងថា ការរកស៊ីលើវិស័យកសិកម្ម ក្នុងប្រទេសកម្ពុជា គឺមានភាគរយច្រើនណាស់ ក្នុងការចំណេញ…