Month: January 2022

បែកធ្លាយអំពើពុករលួយយ៉ាងសកម្មរបស់លោកឧត្តមសេនីយ៍ឯកច័ន្ទ ពន្លឹក

ភ្នំពេញ ÷នៅថ្ងៃទី២៦ខែមករាឆ្នាំ២០២២ អង្គភាពប្រឆាំងអំពើពុករលួយបានអោយឧត្តមសេនីយ៍ឯកច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ ធ្វើការបំភ្លឺពាក់ព័ន្ធភាពមិនប្រក្រតីមួយចំនួនដូចជា កឹបកេងលុយម៉ោងបង្រៀនរបស់យោធាចារ្យ ១០៧នាក់ ជាង ១.៦០០លានរៀល , កិបកេងប្រាក់អន្តរាគមន៍របស់ក្រសួងរួមទាំងប្រាក់ហ្វឹកហ្វឺនជាង ១៣០លានរៀល និងការប្រព្រឹត្តអំពើពុករលួយជាច្រើនទៀត។ ការឲ្យបំភ្លឺនេះ គឺបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យបណ្តឹងដែលបានប្តឹងចូលទៅអង្គភាពប្រឆាំងអំពើពុករលួយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានធ្វើលិខិតទៅលោកឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ សុំធ្វើការបំភ្លឺករណីលើកឡើងពីភាពមិនប្រក្រតីមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពបំពេញតួនាទីភារកិច្ច ដោយយោងពាក្យបណ្តឹងដែលអង្គភាពប្រឆាំងអំពើពុករលួយទទួលបានកាលពីថ្ងៃទី១៨…

អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជន
សង្ស័យម្នាក់ជាគ្រូពេទ្យពាក់ព័ន្ធករណីប្លន់ម៉ូតូគេ

កំលាំងអាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីប្លន់ម៉ូតូ១គ្រឿងនៅចំណុចស្តុបផ្លូវលេខ១០០៣កែងផ្លូវលេខ៩២មុខផ្សារទំនើបអ៊ីអន២ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មីកាលពីម៉ោង៧និង៤០ព្រឹកថ្ងៃទី២៩ឆ្នាំ២០២២។ មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យឈ្មោះហេង ពិសីហៅវិរៈភេទប្រុស អាយុ ៣៣ឆ្នាំមុខរបរគ្រូពេទ្យស្នាក់នៅសង្កាត់គោករកាខណ្ឌព្រែកព្នៅបានជិះកង់បីមកចុះនៅស្តុបអ៊ីអន២ ហើយអង្គុយរង់ចាំធ្វើសកម្មភាពធាក់គេយកម៉ូតូ។ពេលឃើញនារីម្នាក់ជិះម៉ូតូស្កុបពីតែម្នាក់ឯង មកឈប់កន្លែងស្តុបជននេះក៏ធ្វើសកម្មភាពធាក់នារីម្នាក់នោះធ្លាក់ពីលើម៉ូតូ រួចឡើងជិះម៉ូតូគេចខ្លួនតែអស់លក្ខ័ក៍ត្រូវនារីនោះស្ទុះមកចាប់ភ្លាមៗ និងស្រែកឆោឡោផ្អើលដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌសែនសុខចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ហើយយកទៅសាកសួរ នៅមូលដ្ឋានខណ្ឌសែនសុខ ។ ចំណែកម៉ូតូត្រូវបានកម្លាំងអាវុធហត្ថ ប្រគល់ជូនជនរងគ្រោះវិញហើយ៕

កម្លាំងជំនាញនៃអធិការដ្ឋាននគរ បាលស្រុកព្រៃនប់ បានធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន

នៅថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំ នាញនៃអធិការដ្ឋាននគរ បាលស្រុកព្រៃនប់ បានធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន វេលាម៉ោង១៤និង៣០នាទីរសៀល នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ណន ង៉ែត…

កណីឡានប្រេងបានធ្វើអោយកំពុបប្រេងនៅលើស្ពានកម្ពុជាជប៉ុន

មុននេះបន្តិចមានករណីឡានប្រេងបានធ្វើអោយកំពុបប្រេងនៅលើស្ពានកម្ពុជាជប៉ុន នាវេលាម៉ោង11.30នាទី ថ្ងៃចន្ទ ទី31 ខែមករា ឆ្នាំ2022ស្របពេលនេះដដេលជំនាញខាងឡានទឹកទទួលបន្ទុកខាងសម្អាតទីសារធារណះសង្កាត់ជ្រោយចង្វារសហការណ៍ជារដ្ឋបាលខណ្ឌដូនពេញ មានឡានទឹកចំនួន2កុំពុងបាញ់ទឹកសម្អាតស្ពាន។

ន.ទ.ក.សហការជាមួយសមត្ថកិច្ចជំនាញបានបិទគេហទំព័រអនឡាញ១២៣កន្លែងដែលផ្តល់សេវាកម្មល្បែងសុីសង

ភ្នំពេញគេហ​ទំព័រ​ចំនួ​ន១២៣​ដែល​កំពុង​ធ្វើ​ប្រតិ​បត្តិការ​និង​ផ្តល់​សេវា​ល្បែង​ស៊ីសង​អន​ឡាញ​និង​ល្បែង​ឆ្នោត​ខុស​ច្បាប់​នៅ​ក្នុង​ព្រះរាជា​ណាច​ក្រ​កម្ពុជា​ត្រូវបាន​និយ​តករ​ទូរគ​មនាគមន៍​ក​ម្ពុ​ជា(ន.ទ.ក.) សហការ​ជា​មួយ​នឹង​អគ្គ​ស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ​សម្រេច​បិទ​ខ្ទប់​លែង​ឱ្យ​ដំណើរ​ការ​។ និយត​ករ​ទូរ​គមនាគ​មន៍​កម្ពុជា(ន.ទ.ក.)កាលពី​ថ្ងៃទី​២៨ ខែមករា បាន​ឱ្យដឹ​ងថា និយត​ករ​ទូរ​គមនាគ​មន៍​កម្ពុជា​(ន.ទ.ក.)ធ្លាប់​បាន​ចាត់​វិធានការ​បិទ​គេហទំព័រ​ដែល​ដំណើ​រការ​អាជីវកម្មប្រភេទ​នេះ​ចំនួន​៧៩ ​រួចមក​ហើយ​កាល​ពី​ថ្ងៃទី​១៦​ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្ល​ងមក។​ និយត​ករ​ទូរ​គមនា​គមន៍​កម្ពុជា(ន.ទ.ក.)បាន​បញ្ជាក់​ថា «ន. ទ. ក. នឹង​បន្ត​សហ​ការ​ជាមួយ​អគ្គស្នងកា​រដ្ឋាន​នគរ​បាល​ជាតិ អាជ្ញាធរ​ពាក់​ព័ន្ធ​និង​ប្រតិ​បត្តិ​ករទូរ​គមនា​គមន៍​ទាំងអស់ដើម្បី​លុប​បំបាត់​រាល់​គេហទំព័រ​ដែល​ធ្វើ​ប្រតិ​បត្តិ​ការ​និង​ផ្តល់​សេវា​ល្បែង​ស៊ីស​ង​អន​ឡាញនិង​ល្បែង​ឆ្នោតដែល​ផ្ទុយ​ច្បាប់និង​សារាចរ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល»។​ រាជ​រដ្ឋាភិបា​ល​កម្ពុជាធ្លាប់​បាន​ចេញ​សារាចរ​ណែនាំចុះ​ថ្ងៃទី១​៨ ខែសីហា ឆ្នាំ២០១៩ ស្តីពី​ការ​ពង្រឹង​ការគ្រប់​គ្រង​អាជីវ​កម្ម​ល្បែង​ភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​កតាម​រយៈ​អ៊ីន​ធឺ​ណិ​ត​អន​ឡាញក្នុង​និង​ក្រៅប្រ​ទេស​គ្រប់​ប្រភេទក្នុង​គោល​ដៅ​ចូល​រួម​ថែរក្សា​ការ​ពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់​សាធា​រណៈ និង​របៀបរៀ​បរយ​ក្នុង​សង្គ​ម។ជាមួ​យគ្នា​នេះដែរ ន. ទ.ក. ក៏បាន​អំពាវ​នាវ​ដល់​សាធា​រណជ​ន​ទាំងអ​ស់ ចូលរួម​រាយកា​រណ៍​មក​ន.ទ.ក. តា​មរយៈ​លេខ​ទូរ​ស័ព្ទ ៦៧៨៩ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ឬ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក «និយត​ករ​ទូរគ​មនាគ​មន៍​កម្ពុជា»​នូវ​គេហ​ទំព័រ​ដែល​កំពុ​ងដំណើរ​កា​រ​ល្បែង​ស៊ីសង​អន​ឡាញ​និង​ល្បែង​ឆ្នោត​ខុសច្បាប់​​នៅក្នុង​ព្រះរា​ជាណាច​ក្រ​កម្ពុជា…

បង្រ្កាបល្បែងជល់មាន់ដុះស្លែនៅខេត្តកំពង់ស្ពឺឃាត់ខ្លួនបាន៥នាក់

កំពង់ស្ពឺះនគរបាលស្រុកគងពិសីកាលពីម៉ោង៤កន្លះរសៀលថ្ងៃទី២៩ខែមករាឆ្នាំ២០២២បានចេញប្រតិបត្តិការបង្ក្រាបកន្លែងជល់មាន់មួយកន្លែងនៅចំណុចភូមិដំណាក់ពង្រឃុំព្រៃវិហារស្រុកគងពិសីខេត្តកំពង់ស្ពឺដោយឃាត់ខ្លួនអ្នកជល់មាន់៥នាក់។នគរបាលស្រុកគងពិសីបានឲ្យដឹងថាមុខសញ្ញាលេងល្បែងប្រជល់មាន់ដែលឃាត់ខ្លួនបានរួមមាន១.ឈ្មោះសំ ពៅ ភេទប្រុសអាយុ៥៦ឆ្នាំ២.ឈ្មោះ ឡាង បូ ភេទប្រុសអាយុ៤០ឆ្នាំ៣.ឈ្មោះម៉ៅ ឃឿភេទប្រុសអាយុ៤៨ឆ្នាំ៤.ឈ្មោះហេង គា ភេទប្រុសអាយុ៣០ឆ្នាំទាំង៤នាក់រស់នៅភូមិដំណាក់ពង្រឃុំព្រៃវិហារស្រុកគងពិសីនិង៥.ឈ្មោះសេង រស្មី ភេទប្រុស អាយុ២៤ឆ្នាំរស់នៅភូមិត្រពាំងព្រិច ឃុំត្រពាំងក្រសាំងស្រុកបាទីខេត្តតាកែវនិងដកហូតបានវត្ថុតាងរួមមាន៖មាន់ជល់៣ក្បាល កន្រ្តៃ២ ជញ្ជីងថ្លឹងមាន់១ ស្កុតរុំខ្នាយមាន់២២ដុំនិងសម្ភារះមួយចំនួនទៀត។អ្នកញៀនល្បែងជល់មាន់ទាំង៥នាក់និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌស្រាលស្រុកខេត្តកំពង់ស្ពឺកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីតាមនីតិវិធ៕

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្តាំផ្ញើកិច្ចការជាអាទិភាព ដល់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ កិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សប្រចាំឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចឆ្នាំ២០២២ បានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានដំណើរការដោយរលូនមានរបៀបរៀបរយ និងទទួលបានជោគជ័យតាមរបៀបវារៈដែលបានកំណត់។ កិច្ចប្រជុំនេះក៏អញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកា យុវជនគណបក្សថ្នាក់កណ្តាល ប្រធាន អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅតាមបណ្តាប្រទេស និងទ្វីប សរុបចំនួន១៨៧រូប។ ឯកឧត្តម ហ៊ុន ម៉ាណែត បានកត់សម្គាល់ និងវាយតម្លៃអំពីសភាពការណ៍នយោបាយអន្តរជាតិ…

លោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការលទ្ធកម្មស្រុក

នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ លោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការលទ្ធកម្មស្រុក។ ក្នុងនោះក៏មានការចូលរួមពីលោក វង់ សុណាត អភិបាលរងស្រុក ក្រុមការងារស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងលោកមេភូមិ បានអញ្ជើញចុះពិនិត្យ និងសិក្សាទីតាំងធ្វើស្ពានចំនួន០១កន្លែង សម្រាប់អោយប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ និងអាស្រ័យផល។ ដែលជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលស្រុក នៅភូមិទី៤…

លោក ឃួង ស្រេង ស្នើទូតអារ៉ាប៊ីសាអ៊ូឌីតកៀរគរអ្នកវិនិយោគទុនមកបណ្ដាក់ទុនរកស៊ីអោយបានច្រើន នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា ជួយអំពាវនាវទៅដល់អ្នកវិនិយោគទុន ប្រទេសអារ៉ាប៊ីសាអ៊ូឌីត អោយមកវិនិយោគបណ្ដាក់ទុនរកស៊ីនៅរាជធានីភ្នំពេញអោយបានច្រើនដូចជាទៅលើហេដ្ឋារចនាសម្ព័ន្ធ មានទាំងលូ ប្រឡាយទឹកជាដើម ខណៈដែលរាជធានីភ្នំពេញបានបើកសេដ្ឋកិច្ចឡើងវិញ ក្រោយពីជំងឺកូវីដ-១៩មានភាពធូរស្រាល ដែលអាចទប់ស្កាត់ការរីករាលដាលជំងឺនេះបានល្អប្រសើរ។ ការស្នើឡើងធ្វើការឡើងកាលពីល្ងាចថ្ងៃទី២៨ មករាឆ្នាំ២០២២ ក្នុងជំនួបសំដែងការគួរសម រវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហ្វាហាត់ សាអ៊ូឌ អាល់សូវៃលឹម (H.E Saul F.MAL Suwelim) ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា…

លោក សុខ ទូច ត្រៀមចុះវែកមុខអ្នកបើកដៃឲ្យគេឆក់ត្រីនៅបឹងទន្លេសាប, លោកថា មួយយប់ខាតមួយម៉ឺនដុល្លារ ដោយសារអំពើខុសច្បាប់នេះ

(ភ្នំពេញ)៖ មិនទាន់ទៅណាផុតពីបឹងទន្លេសាបនោះទេ បន្ទាប់ពីជោគជ័យលើការងារទប់ស្កាត់ការទន្ទ្រានយកដីព្រៃលិចទឹកដោយខុសច្បាប់នោះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសថា លោកនឹងវែកមុខអ្នកបើកដៃឲ្យគេឆក់ត្រីនៅបឹងទន្លេសាប ដែលនាំឲ្យខាតបង់ផលប្រយោជន៍ជាតិ និងប្រជាជនយ៉ាងធ្ងន់ធ្ងរ មិនអាចអន់ឱនឲ្យបានឡើយ។ ក្នុងកិច្ចពិភាក្សាតុមូលមួយ នារាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ លោកបណ្ឌិត សុខ ទូច បានអះអាងថា ក្នុងរយៈពេលមួយយប់ អំពើឆក់ត្រីដោយខុសច្បាប់មួយនេះ បានឲ្យរដ្ឋខាតបង់ថវិកាប្រមាណ១ម៉ឺនដុល្លារ។ លោកថា លោកនឹងយកជីវិតធ្វើដើមទុនដើម្បីបំពេញការងារនេះ ខណៈលោកដឹងច្បាស់ថា សកម្មភាពឆក់ត្រីនេះ គេចាប់ផ្ដើមពីម៉ោង៦ល្ងាច ដល់ម៉ោង៦ព្រឹកតែប៉ុណ្ណោះ។…