គណៈបញ្ជាការ ឯកភាពខេត្តកំពង់ស្ពឺ ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់បង្កប់បទល្មើស Online Scams នៅទីតាំងផ្ទះសំណាក់១កន្លែង ក្នុងស្រុកគងពិសី រកឃើញជនបរទេស ៦៣នាក់

គណៈបញ្ជាការ ឯកភាពខេត្តកំពង់ស្ពឺ ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់បង្កប់បទល្មើស Online Scams នៅទីតាំងផ្ទះសំណាក់១កន្លែង ក្នុងស្រុកគងពិសី រកឃើញជនបរទេស ៦៣នាក់ KCSM 2025-07-17 02:54pm (កំពង់ស្ពឺ)៖ ក្នុងប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានារាត្រី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការ ឯកភាពខេត្តកំពង់ស្ពឺ ដោយសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត បានចុះបង្រ្កាបទីតាំងសង្ស័យថាមានការលួចលាក់បង្កប់បទល្មើស Online Scams នៅទីតាំងផ្ទះសំណាក់១កន្លែងដែលមានអគារចំនួន៩ ក្នុងភូមិសាស្ត្រឃុំរកាកោះ ស្រុកគងពិសី ដោយបានរកឃើញជនជាតិបរទេសដែលភាគច្រើនជាជនជាតិចិន ចំនួន ៦៣នាក់…

គយកម្ពុជា៖ បន្លែ ផ្លែឈើ និងប្រេងឥន្ធនៈពីថៃត្រូវបានហាមឃាត់ការនាំចូល តែទំនិញផ្សេងទៀតអាចនាំចូលបានធម្មតា តាមច្រកផ្លូវការ !

គយកម្ពុជា៖ បន្លែ ផ្លែឈើ និងប្រេងឥន្ធនៈពីថៃត្រូវបានហាមឃាត់ការនាំចូល តែទំនិញផ្សេងទៀតអាចនាំចូលបានធម្មតា តាមច្រកផ្លូវការ ! KCSM 2025-07-16 02:57pm (ភ្នំពេញ)៖ ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះបានធ្វើបច្ចុប្បន្នភាពនូវមុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាដល់បណ្តាអាជីវករ និងពាណិជ្ជករ ធុរជន និងសាធារណជន។ នេះបើយោងតាមលិខិតជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។ តាមអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា ​ ទំនិញដែលជាប់បម្រាមនាំចេញពីថៃមានដូចជា បន្លែ និងផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ…

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញ​ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រសួងយុត្តិធម៌កូរ៉េ​

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញ​ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រសួងយុត្តិធម៌កូរ៉េ​ KCSM2025-07-16 01-10pm (ភ្នំពេញ)នាព្រឹកថ្ងៃពុធ​ ទី១៦ ខែកក្កដា​ ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ Mr. Sunghwan Jeon តំណាងក្រសួងយុត្តិធម៌កូរ៉េ នៅទីស្តីការក្រសួងមហាផ្ទៃ​ ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល…

ឯកឧត្តម គួច ចំរើន ណែនាំដល់កងកម្លាំង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងអនឡាញខុសច្បាប់គ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋានខេត្តកណ្ដាល

ឯកឧត្តម គួច ចំរើន ណែនាំដល់កងកម្លាំង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងអនឡាញខុសច្បាប់គ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋានខេត្តកណ្ដាល KCSM2025-07-16 12-57pm ខេត្តកណ្តាល៖ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវប្ដេជ្ញារួមគ្នាដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋានខេត្តកណ្ដាល ហើយត្រូវមានវិធានធានការទប់ស្កាត់មិនឱ្យត្រឡប់មកវិញបានទៀត ពីព្រោះកិច្ចការនេះគឺជាកិច្ចការអាទិភាព ជាការងារដ៏ចម្បងបំផុត សម្រាប់អាជ្ញាធរក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការណែនាំដូច្នេះនៅក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល នារសៀលថ្ងៃទី១៥ ខែកក្កដា…

របាយការណ៍របស់ក្រសួងមហាផ្ទៃក្នុងខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ច បង្ក្រាបក្មេងទំនើង និងអ្នកងប់ល្បែងស៊ីសង ជាង៤០០នាក់!

របាយការណ៍របស់ក្រសួងមហាផ្ទៃក្នុងខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ច បង្ក្រាបក្មេងទំនើង និងអ្នកងប់ល្បែងស៊ីសង ជាង៤០០នាក់! KCSM2025-07-16 12-40pm (ភ្នំពេញ)ក្នុងរយៈពេលមួយខែមិថុនា ឆ្នាំ២០២៥នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បន្តបង្ក្រាបក្រុមក្មេងទំនើងនៅទូទាំងប្រទេសបានចំនួន៩០ករណី និងឃាត់ខ្លួនមនុស្សសរុបចំនួន២៨៩នាក់ ស្រី២៧នាក់។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោមក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាប អ្នកពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌមាន៥១ករណី ស្មើនឹង១៧៦នាក់ ស្រី១៧នាក់ ដោយអ្នកទាំងនោះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។ អ្នកពាក់ព័ន្ធមួយចំនួនទៀតសមត្ថកិច្ចអនុវត្តវិធានការរដ្ឋបាល ដោយណែនាំ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន ៣៩ករណី ស្មើ១១៣នាក់ និងស្រីចំនួន១០នាក់។ អ្នកនាំពាក្យរង លោក ទូច…

កំលាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានចូលឆ្មក់បង្រ្កាបករណីបទល្មើស(ឆបោកអនឡាញ)ឃាត់ជនជាតិវៀតណាមជាង១០០នាក់!

កំលាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានចូលឆ្មក់បង្រ្កាបករណីបទល្មើស(ឆបោកអនឡាញ)ឃាត់ជនជាតិវៀតណាមជាង១០០នាក់! KCSM2025-07-15 11-09pm (ភ្នំពេញ)៖ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ។ បានចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើស(ឆបោក)អនឡាញ (Online Scams)មួយកន្លែង។ ដែលមានទីតាំងនៅក្នុងអគារលេខ១៥ ផ្លូវ១២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ ក្រុមសមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម សរុបចំនួន ១៤៩នាក់។ ក្នុងនោះមានស្រី២៣នាក់,…

តំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក ស្ថិតក្នុងខេត្តត្បូងឃ្មុំ មានទំហំ ១៩៩.៣០ ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ។

តំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក ស្ថិតក្នុងខេត្តត្បូងឃ្មុំ មានទំហំ ១៩៩.៣០ ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ KCSM2025-07-15 04-21pm គួរបញ្ជាក់ផងដែរថា តំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងបរិស្ថានតាមក្រមបរិស្ថាន ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ទាហានថៃរារាំងភ្ញៀវទេសចរណ៍កម្ពុជា មិនឲ្យឡើងប្រាសាទតាមាន់ធំ រហូតមានការប៉ះទង្កិចគ្នាដោយសម្ដី និងកងកម្លាំងឈរជើង តែមិនមែនការផ្ទុះអាវុធឡើយ ។

ទាហានថៃរារាំងភ្ញៀវទេសចរណ៍កម្ពុជា មិនឲ្យឡើងប្រាសាទតាមាន់ធំ រហូតមានការប៉ះទង្កិចគ្នាដោយសម្ដី និងកងកម្លាំងឈរជើង តែមិនមែនការផ្ទុះអាវុធឡើយ ។ KCSM 2025-07-15 03:11pm (ឧត្តរមានជ័យ)៖ ក្រុមទាហានប៉ារ៉ាថៃ បានរារាំងភ្ញៀវទេសចរកម្ពុជា មិនឲ្យឡើងទៅទស្សនាប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា រហូតមានការប៉ះទង្កិចគ្នាដោយសម្ដី និងរុញច្រានគ្នាមួយប្រាវ តែមិនមានការផ្ទុះអាវុធដាក់គ្នានោះទេ។ ការប៉ះទង្កិចគ្នាដោយសម្ដី និងរុញច្រាននៅប្រាសាទតាមាន់ធំនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ។ បើតាមសេចក្ដីរាយការណ៍ពីប្រាសាទតាមាន់ធំ បានឲ្យដឹងថា ហេតុការណ៍ប៉ះទង្កិចគ្នានេះ គឺផ្ដើមចេញពីក្រុមទាហានប៉ារ៉ាថៃ រារាំងភ្ញៀវទេសចរកម្ពុជា ដែលចង់ឡើងទៅទស្សនា នៅប្រាសាទតាមាន់ធំ។ ពេលនោះបានធ្វើឲ្យប៉ះទង្កិចគ្នាដោយសម្ដីរវាងស្ដ្រីភ្ញៀវទេសចរកម្ពុជា…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំជាមួយ​គណៈ​បញ្ជាការ​ឯកភាពរាជធានី-ខេត្ត ត្រួតពិនិត្យការប្រយុទ្ធប្រឆាំងបទល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងដាក់ទិសដៅការងារបន្ត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំជាមួយ​គណៈ​បញ្ជាការ​ឯកភាពរាជធានី-ខេត្ត ត្រួតពិនិត្យការប្រយុទ្ធប្រឆាំងបទល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងដាក់ទិសដៅការងារបន្ត KCSM 2025-07-15 02:02pm (ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈបញ្ជាការ​ឯក​ភាពរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោក​តាម​ប្រព័ន្ធ​​បច្ចេកវិទ្យា និងដាក់ទិសដៅការងារបន្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន, ឯកឧត្តម នេត ភក្ត្រា…

លោក ត្រាំ ទុកពេល៥០ថ្ងៃ ឱ្យពូទីន ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បើមិនចង់ប្រឈមពន្ធគយ១០០ភាគរយ ។

លោក ត្រាំ ទុកពេល៥០ថ្ងៃ ឱ្យពូទីន ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បើមិនចង់ប្រឈមពន្ធគយ១០០ភាគរយ ។ KCSM 2025-07-15 01-52pm (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់រុស្ស៉ីនៅថ្ងៃចន្ទ ទី១៤ ខែកក្កដា ឱ្យបិទបញ្ចប់សង្រ្គាមរបស់ខ្លួនជាមួយអ៊ុយក្រែន ក្នុងពេល៥០ថ្ងៃ បើពុំដូច្នោះទេនឹងត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីមួយដ៏ធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ត្រាំ បាននិយាយថារូបលោកមិនសប្បាយចិត្តទាល់តែសោះជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ជាមួយការសង្កត់ធ្ងន់ថាលោកកំពុងអស់ ការអត់ធ្មត់ចំពោះការបដិសេធរបស់មេដឹកនាំរុស្ស៉ីក្នុងការបិទបញ្ចប់សង្រ្គាមឈ្លានពានអ៊ុយក្រែនជាង…