លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំ លោកស្នងការរង លោកនាយការិយាល័យ លោកអធិការ និងមន្រ្តីពាក់ព័ន្ធ ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសម្របសម្រួលដោះស្រាយ ក្រោមការដឹកនាំដោយឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល
ព្រឹកថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំ លោកស្នងការរង លោកនាយការិយាល័យ លោកអធិការ និងមន្រ្តីពាក់ព័ន្ធ ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសម្របសម្រួលដោះស្រាយ ក្រោមការដឹកនាំដោយឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល…
ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ កម្លាំងប៉ុស្តិ៍គោលដៅត្រួតពិនិត្យវិធានការសុខាភិបាល
នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ កម្លាំងប៉ុស្តិ៍គោលដៅត្រួតពិនិត្យវិធានការសុខាភិបាល លេីការធ្វេីដំណេីររប់ប្រជាពលរដ្ឋ ឆ្លងកាត់ភូមិសាស្ត្រខេត្តកែប ដេីម្បីស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលមានហានិភ័យខ្ពស់ សំដៅកាត់ផ្ដាច់ខ្សែរយៈចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ សូមបញ្ជាក់ផងដែរថា ប៉ុស្តិ៍ត្រួតពិនិត្យខាងលេីមានចំនួន៣ទីតាំង ដោយទីតាំងទី១ ត្រង់ចំណុចព្រំប្រទល់ ក្រុងកែប ខេត្តកែប និងស្រុកទឹកឈូរ ខេត្តកំពត (កំពង់នង់) ទីតាំងទី២ ត្រង់ចំណុចព្រំប្រទល់ ស្រុកដំណាក់ចង្អេីរ…
កិច្ចពិភាក្សា និងចុះកិច្ចសន្យាទិញ-លក់បន្លែសុខភាព រវាងកសិករបណ្ដុំអាជីវកម្មបន្លែនៅខេត្តកែប និងក្រុមហ៊ុនអាហ្រ្គី អន(Agrion) ..
ខេត្តកែប, នាព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកែប បានរៀបចំកិច្ចពិភាក្សា និងចុះកិច្ចសន្យាទិញ-លក់បន្លែសុខភាព រវាងកសិករបណ្ដុំអាជីវកម្មបន្លែ និងក្រុមហ៊ុនអាហ្រ្គី អន(Agrion)ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងឯកឧត្តម ប៉ែន វុធ ទីប្រឹក្សាសម្របសម្រួលផ្នែកទីផ្សា និងជានាយកកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានលេីកឡេីងថា កិច្ចពិភាក្សានិងរៀបចំកិច្ចសន្យាទិញ-លក់នេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាកសិករដែលរស់នៅក្នុងខេត្តកែប។ ម្យ៉ាងទៀតកិច្ចការនេះ…
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំកម្ពុជា (AIP) និងសហការី ចូលជួបសម្តែងការគួរសម
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំកម្ពុជា (AIP) និងសហការី ចូលជួបសម្តែងការគួរសម និងពីគោលបំណងអង្គការក្នុងការរៀបចំ កម្មវិធីផ្សព្វផ្សាយអប់រំ លើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត និងសូមគោរពអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីចូលរួមជាអធិបតីក្នុងវេទិកានិពន្ធនាយកសារព័ត៌មានដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជាក្នុងសប្តាហ៍ទី ៤ នៃខែសីហាខាងមុខនេះ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។រូបថត៖ ខឹម សុវណ្ណារ៉ា AKP
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា មានតែការចាក់វ៉ាក់សាំងទេ ដែលអាចជួយកាត់បន្ថយការចម្លងជំងឺកូវីដ-១៩បាន
ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចាប់ផ្តើមជាបណ្តើរៗនៅតាមទីតាំងមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។ ទាក់ទងនឹងយុទ្ធនាកាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា មានតែការចាក់វ៉ាក់សាំងទេ ដែលអាចជួយកាត់បន្ថយការចម្លងជំងឺកូវីដ-១៩បាន។ ចំពោះប្រជាពលរដ្ឋដែលគ្រប់អាយុអាចចាក់វ៉ាក់សាំងដែលកំពុងរស់នៅ និងធ្វើការងារនៅខេត្តព្រះសីហនុ រួមទាំងជនបរទេសផង នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ដើម្បីចៀសវាងការប្រមូលផ្តុំគ្នាការមកចាក់វ៉ាក់សាំងនេះ…
លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានអញ្ជើញអមដំណើរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងបច្ច័យ ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តអង្គួញដីសិរីសុខា
នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានអញ្ជើញអមដំណើរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងបច្ច័យ ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តអង្គួញដីសិរីសុខា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកំលាំងទាំងបី មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជានុរាស្រ្តទាំងអស់ក្នុងខេត្តកណ្ដាល ជាកូន ជាចៅ ចៅទួត សូមក្រាបបង្គំថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សពិសេសពិសាលថ្លៃថ្លាឧត្តុងឧត្តម នៃព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកំលាំងទាំងបី មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជានុរាស្រ្តទាំងអស់ក្នុងខេត្តកណ្ដាល ជាកូន ជាចៅ ចៅទួត សូមក្រាបបង្គំថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សពិសេសពិសាលថ្លៃថ្លាឧត្តុងឧត្តម នៃព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា
អនុប្រធានទី៣ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ បាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ១០០គ្រួសា នៅសង្កាត់ស្វាយរលំ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩
ខេត្តកណ្ដាល៖ ឯកឧត្តម នូ សាខន សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានទី៣ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង សូមនាំគ្នាទៅទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។ឯកឧត្តម អំពាវនាវដូច្នេះ នាឱកាសដែល ឯកឧត្តម ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ មន្ត្រីពាក់ព័ន្ធ ដោយមានការចូលរួមពីឯកឧត្ដម ឈៀង សុវណ្ណរតនា ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ស្វាយរលំ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ចំនួន ១០០គ្រួសារ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ…