KCSM 2023-01-10 04-06pm

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ ជនសង្ស័យជាជនជាតិចិន២ នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធអំពើប្លន់យកប្រាក់ពីជនជាតិចិនដូចគ្នា ។ថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង១៤ និង៣០ នាទី ប្រហែល១៩ ម៉ោង ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ១.ឈ្មោះ YAO YUHONG ភេទប្រុស ជនជាតិចិន អាយុ ៤៣ ឆ្នាំ និង២.ឈ្មោះ WANG YANG ភេទប្រុស ជនជាតិចិន អាយុ៣៦ ឆ្នាំ នៅចំណុចផ្លូវមុខច្រកចូលបុរីចំការមន ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ និងដកហូតបានអាវុធខ្លី១ដើម ម៉ាក LOCK ១៩ ពណ៌ខ្មៅ បង់២ និងគ្រាប់ចំនួន១៧ គ្រាប់ និងកូនកាំបិតបត់ម៉ាក Browning ដងឈើ ១ ។ ពេលឃាត់ខ្លួនជនសង្ស័យទាំងពីរខាងលើ សមត្តកិច្ចបាននាំយកទៅសាកសួរ ទើបជនសង្ស័យសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពភ្ជង់ប្លន់យកប្រាក់ចំនួន ៧៣៩ ដុល្លារអាមេរិក ពីជនជាតិចិនដូចគ្នានោះពិតប្រាកដមែន ។
បន្ទាប់ពីមានពាក្យបណ្តឹងជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ រួមទាំងវត្ថុតាងអាវុធខ្លី១ដើមដែលជា មធ្យោបាយប្រើប្រាស់ពេលសកម្មភាពប្លន់លុយនោះ សមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕