KCSM 2022-12-02 06-50pm

ដែលភាគច្រើនជារូបភាពបែបដឹកឈើដោយប្រើម៉ូតូ គោយន្ត រទេះគោ និងរទេះក្របីជាដើម។

អ្នកនាំពាក្យបានបន្តថា ឈើប្រណិតៗគ្រប់ប្រភេទដែលបង្រ្កាបបានពីបទល្មើសព្រៃឈើ គឺអាជ្ញាធរបានប្រមូលរក្សាទុកដើម្បីដាក់លក់ដេញថ្លៃជាសាធារណៈ ដោយថវិកាដែលទទួលបាន រដ្ឋាភិបាលយកទៅគាំទ្រលើវិស័យអប់រំ។

គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានអំពាវនាវដល់សាធារណជន ជាពិសេសអ្នកសារព័ត៌មាន បន្តផ្តល់ព័ត៌មានអំពីបទល្មើសព្រៃឈើដើម្បីឱ្យអាជ្ញាធរដែនដី ជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីក្រសួងបរិស្ថានចុះទៅបង្រ្កាបបានទាន់ពេលវេលា៕