ឯកឧត្តមបណ្ឌិត ផែន សុផល និងលោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា បានចូលរួមកិច្ចប្រជុំបូកសរុបការងារប្រចាំខែមេសា និងលើកទិសដៅខែបន្ត របស់រដ្ឋបាលឃុំអង្គភ្នំតូច


KCSM2025-04-25 08-17pm

(កំពត)នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រឆ្នាំម្សាញ់ សប្តស័ក ព.ស.២០៥៦៨ ត្រូវនឹងទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតផែន សុផល សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គភ្នំតូច និងលោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកអង្គរជ័យនិងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំអង្គភ្នំតូច អញ្ជើញជាអធិបតី ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសាឆ្នាំ២០២៥ និងលើកទិសដៅខែបន្តរបស់រដ្ឋបាលឃុំអង្គភ្នំតូច។

ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី លោកមេឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ លោក លោកស្រី អ្នកនាងកញ្ញាជាប្រធានភូមិ អនុប្រធានភូមិសមាជិកភូមិទាំង ៥ភូមិ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គភ្នំតូច។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ឌិតបានជូនសម្ភារៈមានកង្ហារធំចំនួន ០៦ គ្រឿង និងអំពូលម៉ែត្រចំនួន០៤អំពូល ក្នុងនោះជូនដល់រដ្ឋបាលឃុំអង្គភ្នំតូច កង្ហារធំចំនួន០៤គ្រឿងនិងអំពូលម៉្រែតចំនួន ០២អំពូល និង ប៉ុស្តិ៍នគរបាលឃុំអង្គភ្នូំតូច កង្ហារធំ០២គ្រឿងនិងអំពូលម៉ែត្រ០២អំពូលផងដែរ សរុបជាទឹកប្រាក់អស់ចំនួន ៤៦០.០០០រៀល(បួនរយហុកសិបពាន់រៀលគត់)។

ក្រោយពីកញ្ចប់កម្មវិធីប្រជុំនេះលោកមេឃុំព្រមទាំងសមាជិកសមាជិកានៃអង្គប្រជុំបានជូនពរឯកឧត្តមបណ្ឌិតនិងលោកជំទាវបណ្ឌិតទទួលបានពរបួនប្រការគឺ ! អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
កម្មវិធីបញ្ចប់ត្រឹមម៉ោង ១១. 00 នាទី។

អត្តបទដោយ 007