តោះ! តោះ ! សប្បាយ ! សប្បាយ ពុកម៉ែ មាមីង បងប្អូន លោកបណ្ឌិត ផែន សុផល និង លោកជំទាវបណ្ឌិត សុីន សុផលដានីតា បានផ្តួចផ្តើមសង្រ្កានឆ្នាំថ្មីថ្ងៃទី៣ នៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជយ័ ខេត្តកំពត ។

KCSM2025-04-16 11-25pm

(កំពត)នៅរសៀលថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥
ស្ថិតនៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជយ័ ខេត្តកំពត ។ឯកឧត្តមបណ្ឌិត ផែន សុផល និងជំទាវបណ្ឌិត សុីន សុផលដានីតា បានផ្តួចផ្តើមកម្មវិធីនេះឡើង ដើម្បីអោយបងប្អូនពូមីង ក្មួយៗបានចូលរួមយ៉ាងកុះករ សប្បាយៗ អបអរ ក្នុងកម្មវិធីសង្ក្រានឆ្នាំថ្មីចូលឆ្នាំប្រពៃណីខ្មែរយើង ដែលរៀបចំជារបៀបវិរ:តាមល្បែងប្រជាប្រិយខ្មែរយើងដូចជា ÷ មានក្រុមវង់តន្រ្តី លេងប្រគុំជូនដល់បងប្អូនដែលបានចូលរួម រាំកំសាន្តរាំវង់ រាំក្បាច់ ញាក់កន្រ្ទាក់អារម្មណ៍ តាមក្បាច់រាំរបស់ខ្មែរ អមដោយឡានទឹក ស្នងការខេត្តកំពត ប្រចាំការនៅអធិការដ្ឋានស្រុកអង្គរជយ័ ៕
ល្បែងវាយក្អម និង រាំដណ្តើមកៅអី អមដោយប្រាក់រង្វាន់លើកទឹកចិត្តផងដែរជាច្រើនរង្វាន់ ។
ហើយក៏មានកំលាំងប៉ុស្តិ៍រដ្ឋបាលនិងកំលាំងប្រជាការពារភូមិបានចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់យ៉ាងយកចិត្តទុកដាក់បានយ៉ាងល្អប្រសើរជូនដល់បងប្អូនពូមីងយើងផងដែរ។
ក្នុងនោះដែរជំទាវបណ្ឌិតបានសំណេះសំណាលជាមួយបងប្អូនដែលបានចូលរួមដោយទឹកមុខរំភើបរីករាយ ក្រៃលែង ហើយពួកយើងសប្បាយអោយអស់ដៃក្នុងកម្មវិធីសង្រ្កានឆ្នាំថ្មីនេះផងដែរ ។
បន្ទាប់ពីបញ្ចប់កម្មវិធីលេងល្បែងប្រជាប្រិយ ឯកឧត្តមបណ្ឌិតនិងលោកជំទាវបណ្ឌិត បានអញ្ជើញភ្ញៀវកិត្តិយសទទួលបដិសណ្ឋាកិច្ច ទទួលទានអាហារសាមគ្គីអបអរសាទរ ក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរយើង ។
ភ្ញៀវកិត្តិយសនិងបងប្អូន ក្មួយៗ បានថ្លែងអំណរគុណជូនពរដល់លោក ឯកឧត្តមបណ្ឌិតនិងលោកជំទាវបណ្ឌិត ជួបប្រទ:នៅពុទ្ធិពរ៤ប្រការ គឺ អាយុ វណ្ណ: សខ: ពល: និងបដិពាន: កុំបីឃ្លៀងឃ្លាតឡើយ ។

ប្រភព:k007