សេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ទទួលស្វាគមន៍គណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

KCSM2025-04-05 03-06pm

ខេត្តតាកែវ ៖ ព្រឹកថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការនគរបាលខេត្តតាកែវ”បានទទួលស្វាគមន៍គណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ឡឹម ភឿកង្វៀង ស្នងការនគរបាលខេត្តអានយ៉ាង និងប្រតិភូអមដំណើរ អញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលឆាប់ៗខាងមុខនេះដល់ថ្នាក់ដឹកនាំ និងមន្ត្រីកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ”។
ឆ្លៀតក្នុងឱកាសនោះដែរភាគីទាំងពីរបានពិភាក្សា និងឯកភាពរួមគ្នា រវាងស្នងការដ្ឋាននគរបាលខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយស្នងការនគរបាលខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបន្តថែរក្សាទំនាក់ទំនងសាមគ្គីភាព មិត្តភាពយូរអង្វែង ពិសេសកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាលើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីបង្ការទប់ ស្កាត់អំពើប្រឆាំងភេរវកម្ម ឧក្រិដ្ឋឆ្លងដែន បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ជួញដូរមនុស្ស និងបទល្មើសឆ្លងដែនខុសច្បាប់តាមព្រំដែន និងការអភិវឌ្ឍន៍នៅតាមខ្សែបន្ទាត់ព្រំដែន។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ស្នងការ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងជូនការដូរវត្ថុអនុស្សាវរីយ៍ឲ្យគ្នាទៅវិញមកផងដែរ៕

អត្ថបទ:សង្គម