ឯកឧត្តម ខេង សៅវិបុត្ត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាមមន្ទារ អញ្ជើញជាអធិបតី ក្នុងកម្មវិធីសប្បុរសធម៍ សម្រាប់ការសិក្សាអប់រំ នៅ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង

KCSM2025-03-30 07-08pm

(ព្រៃវែង)នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥
ឯកឧត្តម ខេង សៅវិបុត្ត ប្រធានក្រុមការងារឃុំពាមមន្ទារ អញ្ជើញជាអធិបតី ក្នុងកម្មវិធីសប្បុរសធម៍ សម្រាប់ការសិក្សាអប់រំ ស្ថិតនៅ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្នុងពិធីនេះដែរក៏មានការចូលរួមពី ឯកឧត្តមបណ្ឌិតផែន សុផល លោកជំទាវបណ្ឌិត ស៊ីនសុផលដានីតា ជាទីប្រឹក្សា ក្រសួងមហាផ្ទៃព្រមទាំងឯកឧត្តម លោកជំទាវជាទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាឃុំ-ភូមិ នាយបុស្តិ៍ នគរបាល លោកគ្រូ អ្នកគ្រូ ប្រជាការពារ ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបប្រមាណ ១០០០នាក់ ។
ក្នុងពិធីនេះដែរ ឯកឧត្តម ខេង សៅវិបុត្ត មានប្រសាសន៍ណែនាំដល់សិស្សានុសិស្សអោយខឹតខំរៀនសូត្រ ដើម្បីអោយក្លាយជាពលរដ្ឋល្អ កូនល្អ សិស្សល្អ កុំអោយដើរផ្លូវ អបាយមុខ សេពគ្រឿងញឿន បណ្ដាលឲ្យបាត់បង់អនាគត៕
ឯកឧត្តមបន្តទៀតថា បច្ចុប្បន្នមានអ្នកកើតជំងឺទឹកនោមផ្អែមច្រើន សូមឲ្យសិស្សានុសិស្សកុំបរិភោគគ្រឿងកំប៉ុងណាដែលមានជាតិផ្អែមខ្លាំង បណ្ដាលអោយប៉ះពាល់ដលសុខភាព ។
ក្នុងពិធីនេះដែរ ឯកឧត្តម បានពាំនាំអំណោយរបស់ឯកឧត្តម លោកជំទាវទីប្រឹក្សាក្រសួងមហាផ្ទៃនិងសប្បុរសជន ឧបត្ថម្ភសម្ភារ:សិក្សាដល់សិស្ស ចាប់ពីថ្នាក់មតេ្តយ្យសិក្សាសហគមន៍ ថ្នាក់បឋមសិក្សាដល់អនុវិទ្យាល័យចំនួន១២សាលា
ចំណាយថវិកាអស់ ៤៧.៦០០០០០ រៀល ។
កម្មវិធីនេះបញ្ចប់ម៉ោងនៅម៉ោង១១.០០នាទីដោយភាពស្និទ្ធស្នាលក្រៃលែងបំផុត។

អត្ថបទ:K007