អភិបាលរាជធានីភ្នំពេញ ទទួលជួបសម្ដែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងការទូតឱ្យកាន់តែជិតស្និទ្ធ
KCSM2025-04-09 12-01pm
(ភ្នំពេញ)នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយឯកឧត្ដម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដេីម្បីពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងការទូតឱ្យកាន់តែជិតស្និទ្ធ និងបានពិភាក្សាការងារមួយចំនួនពាក់ព័ន្ធលេីវិស័យទេសចរណ៍ ពាណិជ្ជកម្ម។