ក្រុមក្មេងស្ទាវទំនើងមិនញញើតច្បាប់សោះ ជិះម៉ូតូដេញកា.ប់យុវជនម្នាក់របួ-ស នៅខណ្ឌសែនសុខ
KCSM2025-01-04 03-28pm
ភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមប្រដាប់ដោយដាវ កាំបិតផ្គាក់ ធ្វើសកម្មភាពដេញតាមកាប់យុវជនម្នាក់ បណ្តាលឱ្យរងរបួស ខូចខាតដាច់ស្លាកលេខម៉ូតូ បង្កឱ្យភ្ញាក់ផ្អើល ក្មេងក្មេងទំនើងរត់គេចបាត់អស់ បន្សល់ទុកម៉ូទូមួយគ្រឿង កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នៅតាមផ្លូវឌួងងៀប ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាម៉ោងខាងលើមានក្មេងស្ទាវមួយក្រុម ជិះម៉ូតូច្រើនគ្រឿង ប្រដាប់ដោយកាំបិតផ្គាក់ ដាវ ដែកសរសៃ ធ្វើសកម្មភាពដេញតាមកាប់ វាយលើយុវជនម្នាក់ បណ្តាលឱ្យរងរបួស ខូចខាតម៉ូតូ ផ្អើលពលរដ្ឋស្រែក ផ្អើលក្រុមក្មេងទំនើង រត់ចោលម៉ូតូមួយគ្រឿង ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ នាំយុវជនរងគ្រោះ និងប្រមូលវត្ថុតាងបន្សល់ទុក កាំបិត ដែកសរសៃ ទៅសាកសួរនៅប៉ុស្តិ៍ និងទទួលបណ្តឹង ដើម្បីបន្តស្រាវជ្រាវ បន្ថែមដើម្បីកាត់ទោសតាមច្បាប់។
អត្ថបទ៖ សង្គម