បទបញ្ជានាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាPM លើផ្ទៃប្រទេស ដាក់បទបញ្ជាអោយយាត់ខ្លួនមេPM រង ខេត្តតាកែវ និងបក្ខពួក២នាក់ទៀត ទៅសួរនាំពាក់ពន្ធ័ករណីគ្រឿងញៀន


KCSM2025-01-02 01-56pm

(តាកែវ)ឯកឧត្ដម​នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និង​
មន្ដ្រី២នាក់ផ្សេងទៀត​ ទៅសួរនាំ សង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន​ ។ មន្ត្រី​អាវុធហត្ថដែលត្រូវបានឃាត់ខ្លួន​មានឈ្មោះ​ លោកវរៈសេនីយ៍ឯក​ ង៉ែត ចាន់ធី មេបញ្ជាការរងអាវុធហត្ថខេត្តតាកែវ, លោក លុយ សារ៉ុម នាយសេនាធិការអាវុធហត្ថស្រុកត្រាំងកក់ និងលោក ស៊ិន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀនខេត្ត ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន!

សូមគាំទ្រ​ចំពោះ​ចំណាត់ការដ៏ម៉ឺងម៉ាត់របស់​ឯកឧត្តម​ នាយឧត្តមសេនីយ៍ សៅ សុខា​ អគ្គ​មេបញ្ជាការ​រង​ នៃ​ កងយោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​លេីផ្ទៃប្រទេស​ ។
អត្ថបទ:សង្គម