កម្មករជីចុះករ៉ែត្បូង បាក់រណ្តៅសង្កត់លើស្លាប់ម្នាក់ ស្រុកលំផាត់

KCSM 2025-01-02 12-42pm

រតនគិរី ៖ បុរសម្នាក់ខណៈដែលចុះជីករករ៉ែត្បូង ស្រាប់តែបាក់ដីសង្កត់លើបណ្តាលឱ្យស្លាប់ កាល កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅចម្ការស្វាយចន្ទី ក្នុងភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។

សពជនរងគ្រោះមានឈ្មោះ ខាត់ សួង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិទំពូន មានទីលំនៅ ភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ។

តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះបានចុះក្នុងអណ្តូងជីករ៉ែត្បូង ជាលក្ខណៈគ្រួសារ ខណៈដែលកំពុងជីកស្រាប់តែបាក់ដីសង្កត់លើ បណ្តាលឱ្យស្លាប់ ផ្អើលអ្នកស្រុកនាំគ្នាកកាយយកជនរងគ្រោះចេញ ។ ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចមូលដ្ឋានចុះពិនិត្យ កោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីរបស់ជនជាតិ ៕

អត្ថបទ៖តាតុងសែនជ័យ