អាវុធហត្ថចាប់ខ្លួន បងធំក្រុមក្មេងទំនើង មេTeam 22 និងកូនចៅ ៣នាក់នៅខេត្តកំពង់ស្ពឺ

KCSM 2024-12-30 01-46pm

កំពង់ស្ពឺ ៖ បងធំ ជាមេ Team22 និងកូនចៅ២នាក់ទៀត ក្រោយពីសម្តែងឫទ្ធ អួតអាង ប្រកាសតាមបណ្តាញសង្គម បបួលស្វែងរកកាប់គ្នា នៅពេលនេះត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួនហើយ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិក្រាំងខ្វាវ ឃុំរការកោះ ស្រុកគងពីសី ខេត្តកំពង់ស្ពឺ ។

តាមអាវុធហត្ថបានឱ្យដឹងថា មេTeam និងកូនTeam ក្រុមនេះ កន្លងមកបានថតបង្ហោះតាមបណ្តាញសង្គម ប្រកាសស្វែងរកជើងខ្លាំង បបួលវាយកាប់ចាក់គ្នា ដោយគ្មានខ្លាចញញើត អួតក្តែងៗ

អំណួតសម្តែងឫទ្ធរបស់ក្រុមបងធំនេះ មិនទាន់បានប៉ុន្មានផង ស្រាប់តែនៅព្រឹកថ្ងៃទៅ៣០ ខែធ្នូ ឆ្នាំ២០២៤នេះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តស្រាវជ្រាវចាប់ឃាត់ខ្លួនបាន៣នាក់ នាំយកទៅសាកសួរ និងអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ÷តាតុងសែនជ័យ