សមត្ថកិច្ចបន្ដតាមចាប់ក្រុមក្មេងទំនើងដេញកា.ប់គ្នានៅស្រុកបាទី បាន៨នាក់ទៀត
KCSM 2024-12-30 12-35pm
តាកែវ ៖ សមត្ថកិច្ចខេត្តតាកែវស្រាវជ្រាវតាមចាប់ខ្លួនក្រុមក្មេងទំនើងបាន៨នាក់ជាបន្តបន្ទាប់ ចំណែកបក្ខពួកនៅសល់៥នាក់ទៀត សមត្ថកិច្ចកំពុងបន្តតាមចាប់ បន្ទាប់ពីក្រុមក្មេងទំនើងទាំងនេះ ប្រដាប់ដោយដាវ កាំបិត ធ្វើសកម្មភាពដេញកាប់ទៅលើយុវជន៣នាក់ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ស្រាល២នាក់ ។
តាមសមត្ថកិច្ចឱ្យដឹងនៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ការតាមចាប់ខ្លួនជនសង្ស័យនៅក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ និងនៅខេត្តកំពង់ស្ពឺ ។
ប្រភពពន្តទៀតថា កាលពីវេលាម៉ោង ២និង៥៦នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ក្រុមក្មេងទំនើង១៣នាក់ ជិះម៉ូតូចំនួន៦គ្រឿង ប្រដាប់ដោយដាវ កាំបិត ធ្វើសកម្មភាពកាប់លើយុវជន៣នាក់ បណ្តាលឱ្យរងរបួស នៅចំណុចផ្លូវជាតិលេខ៣ ភូមិប្រហែក ឃុំសូភី ស្រុកបាទី ខេត្ដតាកែវ
ក្រោយពីកើតមានហេតុការណ៍នេះ សមត្ថកិច្ចធ្វើការស្រាវជ្រាវ រហូតដល់រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ចាប់ខ្លួនបាន៨នាក់ មាន៥នាក់ រស់នៅក្នុងខេត្តតាកែវ និង៣នាក់ រស់នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំណែកបក្ខពួកនៅសល់៥នាក់ទៀត សមត្ថកិច្វកំពុងតាមចាប់ខ្លួន ។
ប្រតិបត្តិការខាងលើ សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូបាន៥គ្រឿង ដាវ១ កាំបិតផ្គាក់១ និងសម្ភារៈមួយចំនួនទៀត ។ ហើយជនសង្ស័យទាំង ៨នាក់នេះ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នឹងត្រូវបញ្ជូនខ្លួនទៅសាលាដំបូងខេត្ដចាត់ការតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ