មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់ មានអាការៈពុលចំណី ក្រោយបរិភោគអាហារសម្រន់នំសាំងវិច
KCSM2024-12-28 05-01pm
ព្រះសីហនុ៖ មន្ត្រីជិត ៥០នាក់ នៃរដ្ឋបាលក្រុងព្រះសីហនុ រួមទាំងមនស្សុក្មេងចាស់ បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីទទួលទានអាហារសម្រន់ នំសាំងវិចពី «ហាងសំពៅមាស» ដែលជាហាងដ៏ល្បីមួយនៅក្នុងក្រុងព្រះសីហុន។
បើតាមការអះអាងរបស់អភិបាលរងក្រុងព្រះសីហនុ លោកស្រី ឈុន ដារី បានបញ្ជាក់ថា លោកស្រីក៏ស្ថិតក្នុងចំណោមអ្នករងគ្រោះ ដែលបានពុលចំណីនេះដែរ ហើយលោកស្រីកំពុងបន្តឈឺរាគរុស សម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលពីរថ្ងៃហើយ ។
គិតត្រឹមថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០៤ មន្ត្រីសាលាក្រុងព្រះសីហនុ ភាគច្រើនដែលទទួលរងការពុលអាហារកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្ត។
ក្រោយការបែកធ្លាយជុំវិញព័ត៌មានមន្ត្រីសាលាក្រុងព្រះសីហនុជិត 50 នាក់ មានអាការៈរាគ ក្អួត ស្ទើ គ្រប់គ្នា ក្រោយពីចូលរួមកិច្ចប្រជុំការពាររសៀលថ្ងៃព្រហស្បតិ៍ទី 26 ខែធ្នូនេះយើងតាមប្រភពអ្នកចូលរួមបានឲ្យដឹងថា ជុំវិញការផ្ទុះការពុលចំណីអាហារនេះ គេនៅកុំទាន់អាចសន្និដ្ឋានបានទេ ប៉ុន្តែក្នុងកិច្ចប្រជុំមន្ត្រីទាំងអស់ដែលបានចូលរួមគឺបានរហូបអាហារសម្រន់ គឺនំសាំងវិច ដែលបាននាំយកមកពីអាហារដ្ឋានសំពៅមាស ក្នុងក្រុងព្រះសីហនុ ដែលអាហារដ្ឋានមួយនេះ កន្លងមកឲ្យតែមានកម្មវិធីរបស់រដ្ឋបាលខេត្តនិងរដ្ឋបាលក្រុង តែងតែកម្មង់អាហារសម្រន់ពីអាហារដ្ឋានមួយនេះ ប៉ុន្តែគេនៅព្រំទាន់ដឹងថា ការពុលនេះបណ្ដាលមកពីនំសាំហឬក៏មកពីអ្វីឲ្យពិតប្រាកដនៅឡើយទេ។
អ្នកជំនាញផ្នែកសុខភាពបានប្រមូលសំណាកនំសាំងវិចមកវិភាគដើម្បីកំណត់អត្តសញ្ញាណសារធាតុបណ្តាលធ្វើឱ្យពុលមនុស្សជាច្រើននាក់ខាងលើនេះ។ លទ្ធផលនៃការធ្វើពិសោធន៍នេះត្រូវបានរំពឹងទុកយ៉ាងអន្ទះសា ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតលើបញ្ហានេះ៕
អត្ថបទ÷ឈុន គឹមហៃ