ពិតមិនញញើតគុកមែន ! ក្មេងទំនើងបង្ហោះម៉ូតូប្រុសស្រី៦នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វាឃាត់ខ្លួន


KCSM2024-12-28 04-36pm

ភ្នំពេញ: កម្លាំងសម្ថកិច្ចខណ្ឌជ្រោយចង្វារបានឃាត់ខ្លួនក្រុមក្មេងទំនេីងប្រុស្រី៦នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពបង្ហោះម៉ូតូ កាលពីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១១:១៧នាទី នៅចំណុចភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថានៅ នៅវេលាម៉ោងប្រមាណជា១១យប់ ក្រុមក្មេងទំនើងបានប្រមូលផ្ដុំជួបជុំគ្នាធ្វើការបង្ហោះនៅតាមផ្លូវ ខណ:នោះក៏ត្រូវបានកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញ ធ្វើការឃាត់សាសួរនាំ បញ្ជូនទៅអធិការដ្ឋាននគរបាលរដ្ឋាបាលខណ្ឌជ្រោយចង្វា ដើម្បីសាកសួរ។

ក្នុងចំណោមក្រុមក្មេងទំនើងបង្ហោះម៉ូតូទាំង៧នាក់នោះ មានម្នាក់ជាស្រី ជាមួយគ្នាសមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូ៣គ្រឿង។

បច្ចុប្បន្នកម្លាំងសម្ថកិច្ចបានបញ្ជូនទៅអធិកាដ្ឋានខណ្ឌជ្រោយចង្វារដើម្បីធ្វើការសាកសួរចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ÷សេង សាវី