<<លិខិតថ្លែងអំណរគុណ >>
ខ្ញុំបាទ ជយ័ សេដ្ឋា ចាងហ្វាងការផ្សាយអង្គគាព KCSM TV NEWs ជាអតីតសិស្សវិទ្យាលយ័ឈូក
។
សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតនូវទឹកចិត្តដ៏ថ្លៃថ្លាចំពោះ សិស្សច្បង មិត្តសម្លាញ់ បានមូលមតិគ្នា ធ្វើសប្បុរសធម៏ ដល់រូបខ្ញុំបាទ ដែលមានទឹកប្រាក់ចំនួន ២១០០០០០ រៀល (២លានដប់មុឺនរៀល) ដែលនាំអំណោយយកមកដោយ សម្លាញ់ ទាក់ តាត និងសម្លាញ់ ឯម ហ៊ុយ ខណ:ពេលនោះ ខ្ញុំបាទបានតែបើកភ្នែកនិងងក់ក្បាលតែប៉ុណ្ណោះ ព្រោះនិយាយមិនចេញ ហើយឈឺចាប់ពេញសារព៌ាង្គកាយទាំងអស់ ហើយក៏កំឡុងពេលខ្ញុំបាទ ស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់ ក្នុងមន្ទីរពេទ្យ ព្រះកេតុមាលា ដែលលោកគ្រូពេទ្យសង្ឃឺម ៥០+៥០ ដើម្បីអោយកូនចៅសំរេចចិត្ត ព្រោះមេរោគបានជ្រាបចូលសរសៃឈាមរួចទៅហើយ ។
នេះសរបញ្ជាក់ថា អតីតសិស្សវិទ្យាលយ័ឈូកគំរូដ៏ល្អដល់ សិស្សជំនាន់ក្រោយៗទៀត ទូទាំងខេត្តកំពត ក៏ដូចបង្ហាញអោយឃើញពីឆន្ទះសាមគ្គីចេះយកអសារគ្នាក្នុងគ្រាលំបាក ចេះចែករំលែកក្នុងគ្រាមានទុក្ខ នេះជាកន្យាណមិត្តមុឹនឆ្នាំដែលមិនអាចបំភ្លេចបាន ដែលមានមេTeams ដឹកនាំមានផែនការសំរាប់ចក្ខុវិសយ័ច្បាសលាស់ផងដែរ ។
ជាទីបញ្ចប់ខ្ញុំបាទ សូមជូនពរដល់រៀមច្បង មិត្តសម្លាញ់ សូមជួបនៅពុទ្ធិពរ៤ប្រការ គឺ អាយុ វណ្ណ: សុខ: ពល: និងបដិពាន: កុំបីឃ្លៀងឃ្លាតទឿយ។ សូមអរគុណ
ផ្សាយចេញថ្ងៃទិ25-12-2024 04-43pm