បញ្ហាសេដ្ឋកិច្ចធ្វើឱ្យថៃ បាត់បង់ឱកាសធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំទ្វីប Asian Indoor and Martial Arts Games


KCSM 2024-08-20 02-35pm

(អន្តរជាតិ)គណៈកម្មការអូឡាំពិកអាស៊ី បានដកប្រទេសថៃ មិនឱ្យធ្វើម្ចាស់ផ្ទះ Asian Indoor and Martial art Games លើកទី៦ ក្រោយលិចឮដំណឹងរឿងមិនប្រក្រតីលើបញ្ហាលុយកាក់ ទើបថៃបាត់បង់ឱកាសក្នងការរៀបចំព្រឹត្តិការណ៍អូឡាំពិកប្រចាំទ្វីបអាស៊ី ខណៈព្រឹត្តិការណ៍ដ៏សំខាន់មួយនេះគ្រោងនឹងរៀបចំនៅទីក្រុងបាកក និងខេត្តឈុនបុរី ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ចិកា ឆ្នាំ២០២៤ ។

តាមកាលវិភាគដែលបានកំណត់ពីគណៈកម្មការអូឡាំពិកអាស៊ី គឺប្រទេសថៃ នឹងត្រូវរៀបចំព្រឹត្តិការណ៍ Asian Indoor and Martial art Games លើកទី៦ នេះក្នុងឆ្នាំ២០២១ ប៉ុណ្តែដោយសារតែគ្រានោះវិបត្តិជំងឺ​កូវីដ​ -​១៩ មិនទាន់ធូរស្រារទើបសម្រេចរំសាយចោលតែម្តង។

យ៉ាងណាមិញ យោងតាមសេចក្តីសម្រេចរបស់គណៈកម្មការអូឡាំពិកេ អាស៊ី (OCA) បានចេញផ្សាយកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ថ្មីៗនេះបានបញ្ជាក់ថា៖ «ដោយសារថវិកាសម្រាប់ការរៀបចំមិនទាន់ត្រូវបានចេញផ្សាយ នោះនឹងមានឥទ្ធិពលលើតំបន់មុខងារ ហើយការរៀបចំព្រឹត្តិការណ៍ នឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចនេះគណៈកម្មការអូឡាំពិកអាស៊ី មិនអាចប្រថុយឱ្យបើដំណើរការនេះបានឡើយ»។

គណៈកម្មការអូឡាំពិកអាស៊ី (OCA) បានបន្ថែមថា ដូច្នេះ​តាម​ការ​សម្រេច​​របស់​ក្រុមប្រឹក្សា​ប្រតិបត្តិនៃគណៈកម្មការអូឡាំពិកអាស៊ី ចំពោះព្រឹត្តិការណ៍ Asian Indoor and Martial art Games លើកទី៦ ដែលប្រទេសថៃគ្រោងនឹងធ្វើជាម្ចាស់ផ្ទះគឺត្រូវ​លុបចោល។

ប្រសិនបើ គណៈកម្មការអូឡាំពិក របស់ប្រទេសថៃ ចង់រៀបចំ នោះ គណៈកម្មការអូឡាំពិកអាស៊ី ពិតជាស្វាគមន៍ធម្មតាវិញ។

គួរឱ្យដឹងថា ព្រឹត្តិការណ៍ Asian Indoor and Martial Arts Games បង្តើតឡើងដំបូងនៅឆ្នាំ២០០០៥ កាលនោះថៃ ជាម្ចាស់ផ្ទះ ដោយមានប្រទេសក្នុងតំបន់អាស៊ី ចូលរួមប្រកួតប្រមាណជាង ៤៦ប្រទេស ហើយអត្តពលិករបស់ចិន រកបានមេដាយបានច្រើនជាងគេសរុប ៤១៩គ្រឿង ក្នុងនោះមានមេដាយមាសចំនួន២០៤គ្រឿង ប្រាក់ចំនួន១១៩ និងសំរិទ្ធិចំនួន៩៦គ្រឿង៕
ប្រភព :OCA