នគរបាលខណ្ឌដង្កោ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ
KCSM2024-07-11 02-25pm
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ កាលពីវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២៤ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ឆាយ សុភារុណ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារ ទីលំនៅផ្ទះលេខ១៦ ផ្លូវD បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់របស់ជនរងគ្រោះរួមមាន ៖ កាបូបស្ពាយពណ៌ប្រផេះម៉ាកALDOR ចំនួន០១, លុយខ្មែរចំនួន២៥០០០០រៀល, ឯកសារផ្សេងៗមួយចំនួន ។
ជនសង្សយ័ម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ ថន ចាន់ដារ៉ា ហៅ តឿ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខបរមិនពិតប្រាកដ ទីលំនៅភូមិថ្មី សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្វើការហូតវត្ថុតាងបានមួយចំនួន។
គួរបញ្ជាក់ផងដែរថា ៖ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២១និង០០នាទី ជនរងគ្រោះឈ្មោះ ឆាយ សុភារុណ ភេទស្រី អាយុ៣៦ឆ្នាំ បានទុកសម្ភារៈខាងលេី រួចនាំក្រុមគ្រួសារចូលដេកនៅលើគ្រែក្នុងបន្ទប់ផ្ទះលេខ១៦ ផ្លូវD បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយពុំបានចាក់សោរបន្ទប់ដេកទេ។ រហូតដល់វេលាម៉ោង០៨និង០០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ជនរងគ្រោះបានភ្ញាក់ពីដេករកមើលសម្ភារៈខាងលើ ស្រាប់តែបាត់មិនឃើញនៅកន្លែងទុក រួចជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឱ្យជួយអន្តរាគមន៍ ។
បន្ទាប់មកកម្លាំងសមត្ថកិច្ចជំនាញក៏បានចុះទៅដល់កន្លែងកើតហេតុ ឆែកមើលកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅក្បែរកន្លែងកើតហេតុ បានឃើញជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពឡើងតាម ដែកចំរឹងខាងក្រោយផ្ទះប្រជាពលរដ្ឋក្បែរនោះ ហើយដើរឆ្លងចូលទៅផ្ទះរបស់ជនរងគ្រោះ បើកទ្វារបន្ទប់ជនរងគ្រោះចូលលួចយកសម្ភារៈខាងលើ នៅវេលាម៉ោង០៤និង២០នាទីទាបភ្លឺថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកជនសង្ស័យ យកមកធ្វើការសាកសួរ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
លុះដល់ថ្ងៃទី០៩ ខែកក្កដា់ ឆ្នាំ២០២៤ វេលាម៉ោង០៩និង៣០នាទី សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ ហៅ តឿ ភេទប្រុស អាយុ៣០ឆ្នាំ រួមនិងវត្ថុតាង (របស់ជនរងគ្រោះ) ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួកឈ្មោះ ជោគ ជ័យ ភេទប្រុស អាយុ៣២ឆ្នាំ (គេចខ្លួន) ពិតបានធ្វើសកម្មភាពឡើងតាមចំរឹងដែកខាងក្រោយផ្ទះ ចូលទៅលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះប្រាកដមែន ។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង៕
អត្ថបទ៖ សង្គម