សមត្ថកិច្ចឆ្មក់ចូលបង្ក្រាបទីតាំងបង្កប់ល្បែងសុីសង នៅខណ្ឌ៧មករា ឃាត់ខ្លួនមនុស្ស១៤នាក់…

Kcsm2024-07-05 03-51pm

ភ្នំពេញ៖ ចាស់​ក្មេង​ចំនួន​១៤នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ចុះឃាត់ខ្លួនបន្ទាប់ពីពួកគេនាំគ្នាសំងំលួចលេងល្បែងសុីសងខុសច្បាប់ នៅអាគារទី១ ក្នុងបុរីកីឡា។
ប្រតិបត្តិការឆ្មក់បង្រ្កាបនេះដែរ ធ្វើឡេីងនៅ រសៀល​ថ្ងៃ​ទី​០៤​រហូត​ដល់​យប់​ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចអគារបុរីកីឡា ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានី ភ្នំពេញ ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា ទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះ មានដូចជាឡូតូ មាន់ជល់តាមអនឡាញ និងល្បែងសុីសងផ្សេងៗទៀត បង្ករឱ្យមានភាពរញេរញៃ លុះមកដល់វេលាកើតហេតុខាងលើ ទើបខាងកម្លាំងសមត្ថកិច្ចបានចុះទៅឆ្មក់បង្រ្កាប ដកហូត​សំភារៈ​ជាច្រើន​ និងឃាត់ខ្លួន​ចាស់​ក្មេង​ចំនួន​១៤នាក់ បញ្ជូនទៅស្នងការដ្ឋាននគបាល រាជធានីភ្នំពេញ ដើម្បីសួរនាំនិងបន្តទៅតាមនិតិវិធី​៕

អត្ថបទ៖ សង្គម