ឯកឧត្តម-បណ្ឌិត គី សេរីវឌ្ឍន៍ បានអនុញាតិអោយតំណាងសមាគមក្តីសង្ឃឹមសំរាប់ជនក្រីក្រ ក្នុងមណ្ឌលក្មេងកំព្រាព្រៃជុំ ជួបពិភាក្សានិងរៀបផែនការក្នុងមណ្ឌល…..!
kcsm2024-07-04 03-47pm
(ភ្នំពេញ)កាលពីរសៀលថ្ងៃទី០៣.កក្កដា.២០២៤ វេលាម៉ោង ២រៀល នៅវិទ្យាស្ថានរាជបណ្ឌិតសភា ឯកឧត្តម-បណ្ឌិត គី សេរីវឌ្ឍន៍ បានអនុញាតិអោយតំណាងសមាគមន៍ក្តីសង្ឃឹមសំរាប់ជនក្រីក្រ នៃមណ្ឌលក្មេងកំព្រាព្រៃជុំ ដែលមានលោក សេង រដ្ឋា ជាអគ្គលេខាធិការសមាគម និង លោក អ៊ូច និមល ជាប្រធានគណ:កម្មការគ្រប់គ្រងសមាគម ។
ក្នុងនោះដែរក៏មានលោក យ៉ាន សារិទ្ធ ជាប្រធាននាយកដ្ឋាននៃអាជ្ញាធរទន្លេសាប បានចូលរួមពិភាក្សាផ្តល់យោបល់ផងដែរក្នុងការជួយជ្រោមជ្រែងសមាគម ។
បន្ទាប់ ឯកឧត្តម -បណ្ឌិត គី សេរីវឌ្ឍន៍ បានបង្ហាញនៅទឹកចិត្តសប្បុរសធម៌និងដាក់គោលការណ៍សំរាប់សមាគម ពិសេសជួយមណ្ឌលក្មេងកំព្រា ព្រៃជុំ ដែលកំពុងដង្ហោយរកជំនួយ ស្បៀងអាហារ សំលៀកបំពាក់ សម្ភារ:សិក្សា ខ្វះខាតនៅក្នុងមណ្ឌល ។
ការពិភាក្សាបានដាក់នៅគោលដៅដូចខាងក្រោម÷
1/ រៀបចំការចំណាយរយ:ពេល1ឆ្នាំប្រត្តិការណ៏នៅក្នុងមណ្ឌល
2/សាងសង់ផ្ទះបាយ (រៀបចំអោយមានអនាម័យស្អាត តាមលក្ខណស្តង់ដាសុខភាព)
3/សាលារៀន ថ្នាលបណ្តុះបណ្តាលចំនេះដឹង
4/អាគារស្នាក់នៅ សំរាប់ក្មេងកំព្រា
5/ព្រឹត្តិការណ៍បង្កើតកម្មវិធីនៅមណ្ឌលចែកអំណោយ យ៉ាងហោចណាស់ (ប្រមូលក្មេងក្រីក្រអោយបានចំនួន200នាក់ ៕
ជាចុងបញ្ចប់តំណាងសមាគមបានថ្លែងអំណរគុណដល់ឯកឧត្តម-បណ្ឌិត គី សេរីវឌ្ឍន៍ និង លោក យ៉ាន សារិទ្ធ ដែលបានយកបេះដូងសប្បុរសធម៌ពិតជួយជ្រោមជ្រែងដល់សមាគមក្មេងកំព្រា ពិតជាទឹកចិត្តដ៏ថ្លៃថ្លាចេញដ៏វិសេសវិសាលបំផុត និងថតរូបទុកជាអនុស្សារិយ៍ ។
#kcsmtvnews
#វិទ្យាស្ថានរាជបណ្ឌិតសភា
#សមាគមក្តីសង្ឃឹមសំរាប់ជនក្រីក្រ
អត្ថបទ:K001