សមត្ថកិច្ចស្រាវជ្រាវតាមចា-ប់ខ្លួនជនស-ង្ស័យគាស់ផ្ទះ គាស់ទ្វារឡាន នៅតាមដងផ្លូវ លួចទ្រព្យសម្បត្តិបាន៤នាក់
…
KCSM2024-07-03 04-54pm
ភ្នំពេញ៖ កម្លាំងពនរហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ ជាមុខសញ្ញាគាស់ផ្ទះ លួចទ្រព្យសម្បត្តិ ក្នុងខណ្ឌដង្កោ បានចំនួន៤នាក់ ។
ប្រតិបត្តិការខាងលើបានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមសមត្ថកិច្ចគ្រាន់តែបង្ហើបឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ ជាមុខសញ្ញាគាស់ផ្ទះ លួចទ្រព្យសម្បត្តិ ដែលប្រព្រឹត្តទៅនៅក្នុងខណ្ឌដង្កោ ហើយគេចខ្លួន ។ ក្រោយពីកម្លាំងសហការធ្វើការស្រាវជ្រាវ កំណត់បានមុខសញ្ញា ឈានដល់ចុះទៅបង្ក្រាប ចាប់ឃាត់ខ្លួនបាន៤នាក់ ។
ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យត្រូវបាននាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ។
អត្ថបទ៖តាតុងសែនជ័យ