ប្រជាពលរដ្ឋប្រមាណ១០គ្រួសារបានផ្តិតមេដៃគាំទ្រកើតទុក្ខមិនសុខចិត្តចំពោះម្ចាស់បំណុលលោក អៀម សម័យ  ដែលបំភ្លៃការពិត ដោយគ្រាន់តែកូនបំណុលខ្ចី១លានរៀលសោះ បូកការប្រាក់ឡើងរហូត២៥លានរៀល 
និងប្តឹងទៅសាលាដំបូងខេត្តក្រចេះទៀតផង…!

KCSM2024-07-03 03-58pm

(ខេត្តក្រចេះ)កាលពីថ្ងៃទី២៥ មិថុនា ឆ្នំា២០២៤ វេលាម៉ោង២រសៀល អង្គភាពសារព័ត៌មាន KCSM TV NEWs បានចុះមកដល់ តាមការស្នើសុំពឹងពាក់ពីអ្នកមីង ផាន សោភា អាយុ៤៣ឆ្នាំ រស់នៅភូមិ..ឬស្សីចារ .  ឃុំ.ថ្មគ្រែ,..ស្រុកចិត្របុរី.,ខេត្តក្រចេះ បានស្នើសុំអោយអង្គភាពយើងចុះផ្សាយក្នុងនាមគាត់ជាកូនបំណុលខ្ចីប្រាក់ចងការត្រឹមតែប្រាក់១លានរៀលប៉ុណ្ណោះ ត្រូវបានម្ចាស់បំណុលឈ្មោះ អៀម សម័យ មានងារអ្នកស្រុកនោះហៅថាឧកញ៉ា ៗនិងប្រពន្ធឈ្មោះ ថូយ គឹមស៊ានបានគៀបសង្កត់បំភ្លៃការពិត ប្តឹងរូបគាត់ទៅតុលាការសាលាដំបូងខេត្តក្រចេះ ធ្វើឯកសារបន្លំបំភ្លៃការពិត ដោយដាក់នាងខ្ញុំជាកូនបំណុលជំពាក់ប្រាក់រហូតដល់ទៅ២៥លានរៀល ត្រឹមរយះពេលជាង១ឆ្នាំ ដែលរូបគាត់មិនបានបង់ការប្រាក់ទាន់ពេលវេលា ហើយត្រូវតុលាការសាលាដំបូងខេត្តក្រចេះសំរេចចេញបង្គាប់ដោយលោកចៅក្រម ឡេង ស៊ុនសុជាតិ ដែលមានលោក ទក សុខៃ ជាក្រឡាបញ្ជី សំរេចអោយរូបនាងខ្ញុំសងគ្រប់ចំនួនទៅអោយម្ចាស់បំណុល កាលពីថ្ងៃទី២៨ខែ ឧសភាឆ្នាំ.២០២៤ ដើម្បីធ្វើការដោះស្រាយសងសំណងទៅលើសេវាមេធាវីនិងការចំណាយខាតពេលវេលា សរុប ចំនួនទឹកប្រាក់២៥.០០០០០០រៀល  ដែលធ្វើអោយរូបគាត់គ្មានលទ្ធភាពសងទាល់តែសោះ ។ទោះបីគាត់បានបង់អោយជាការប្រាក់អស់ជាច្រើននិងសុំសងថ្លៃដើមត្រឹម១៥០០០០០ រៀល (មួយលានកន្លះ)ក៏ដោយ  ក៏លោកឧកញ៉ា អៀម សម័យ និងប្រពន្ធថូយ គឹមស៊ាន មិនលើកលែងឡើយ ធ្វើអោយអ្នកភូមិនៅតំបន់នោះបានកើតទុក្ខមិនសុខចិត្តនាំគ្នាផ្តិតមេដៃគាំទ្រអ្នកមីង ផាន សោភា ដោយយល់ថាលោកឧកញ៉ាអៀម ស្រមយ័និងប្រពន្ធ ថូយ គឹមស៊ាន តែងតែដាក់លុយចងការក្នុងតំបន់នោះ បើមិនបានបង់ប្រាក់ការដើមគ្រប់ចំនួនទេ តែងតែប្តឹងកូនបំណុលទៅតុលាការជារឿយៗ ខ្លះគ្មានលទ្ធភាពសងក៏រត់ចោលស្រុកក៏មានដែរ

ជាចុងបញ្ចប់អ្នកមីង ផាន សោភាសូមសំណូមពរដល់សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិង
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌មេត្តាសូមជួយរកដាក់មេធាវីជួយជនក្រៃក្រដូចជារូបនាងខ្ញុំផង ហើយសើបអង្កេតក្នុងសំនុំរឿងក្តីនេះផង ខ្ញុំជំពាក់ខ្ញុំទទួល  តែវាខុសការពិតព្រោះវារឿងអយុត្តិធម៌សំរាប់រូបនាងខ្ញុំនិងអ្នកភូមិដទៃទៀតផងទាន ។

ហើយអង្គភាពយើងរង់ចាំការបកស្រាយពីភាគីដើមបន្តឹងលោកឧកញ៉ាអៀម សមយ័ និង ភរិយា របស់គាត់លោកស្រី ថូយ គឹមស៊ាន រាល់ម៉ោងធ្វើការ ព្រោះអង្គភាពយើងទាក់ទងតាមទូរសព្ទ័តេចូលជាច្រើនដង តែគ្មានអ្នកលើក ។

អត្ថបទ:សង្គម