KCSM2024-05-22 12-12pm

កំពង់ស្ពឺ ៖ អគ្គិភ័យឆាបឆេះអគាររោងចក្រកាត់ដេរខោលីអូ អស់មួយខ្នង ដោយសារទុស្សេចរន្តភ្លើង កាលពីវេលាម៉ោង១១យប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា រោងចក្រខាងលើ យុីហោដាលីហ្គាម៉ិនអិនធើណេសសិនណល ខេមបូឌា លីមីតធីត ត្រូវបានអគ្គិភ័យឆាបឆេះអស់មួយខ្នង ដែលសាងសង់អំពីគ្រោងដែក ប្រក់ស័ង្កសី ជញ្ជាំងឥដ្ឋ ទំហំ៦៨ម៉ែត្រx៩៦ម៉ែត្រ មានឡៅតឿ ស្តុកដោយក្រណាត់ ។


គ្រោះអគ្គិភ័យខាងលើកើតឡើងភ្លាមៗ ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គភ័យចំនួន៧គ្រឿង របស់ស្នងការខេត្ត អធិការដ្ឋានស្រុក ចេញទៅអន្តរាគមន៍ បាញ់ពន្លត់ភ្លើង និងបង្កា ការពារ រោងចក្រកាត់ដេរខោលីអូ ខាងលើត្រូវបានភ្លើងឆេះ រងខូចខាតអស់អគារមួយខ្នងទាំងស្រុង ទាំងសម្ភារៈ មាននៅក្នុងនោះផងដែរ ៕
អត្ថបទ៖ តាតុងសែនជ័យ
