KCSM2023-10-02 01-49pm

(ភ្នំពេញ)មជ្ឈមណ្ឌល ចយ ហូថេល មានទីតាំងទល់មុខផ្សារអូឡាំព្យា ដែលស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងបើកលេង និងមានអតិថិជនយ៉ាងច្រើនកុះករចូលលេងយ៉ាងអានាធិបតេយ្យ។
គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ទាំងអស់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ–ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តន៍ឲ្យមានប្រសិទ្ធភាព។
បើយោងតាមមាត្រា ៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង បានចែងថា ៖ អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសងអ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង ត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ។
ចំពោះទីតាំងខាងលើនេះ ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាននឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសង នេះ បង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋក្នុង រាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម។
ជុំវិញករណីខាងលើនេះដែរ ពលរដ្ឋសូមស្នើដល់ លោក អភិបាលនៃគណៈអភិបាលខណ្ឌ ៧ មករា និងលោក អធិការនគរបាលខណ្ឌ៧មករា សូមជួយចាត់កម្លាំងកូនចៅក្រោមឱវាទចុះត្រួតពិនិត្យនិងធ្វើការបង្ក្រាបផង ។
ពលរដ្ឋស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៅគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ជូន ណារិន្ធ ស្នងការនគរបាលរាជធានីភ្នំពេញ សូមឯកឧត្តមមេត្តាជួយបញ្ជូនកូនចៅក្រោមឱវាទ ចុះត្រួតពិនិត្យនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើនេះ ឱ្យខានតែបានផងទាន៕
ប្រភព K87