KCSM2023-10-02 12-32pm

ខេត្តកំពង់ធំ ៖ មិនគួរណា គិតខ្លី បែបនេះសោះ ព្រោះតែខឹងជីដូន និងម្ដាយមីង ស្ដីបន្ទោស បន្តិចបន្តួច យុវតីម្នាក់ គិតខ្លី បានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីព្រលប់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចលើស្ពានថ្មកំពង់ធំ ស្ថិតក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ យុវតីដែលលោតទឹកសម្លាប់ខ្លួន អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី០៩នៅវិទ្យាល័យកំពង់ធំ ជាក្មេងកំព្រាឪពុក មានតែម្ដាយ។
សព ក្មេងស្រីដែលលោតទឹក នៅមិនទាន់រកឃើញទេ៕
ប្រភព សង្គម
