Month: June 2025

នាយឧត្តមសេនីយ៍ ទៀ សីហា ៖ ភាគីកម្ពុជា-ថៃ ឯកភាពកាត់បន្ថយភាពតានតឹង ដោយរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធី ក្នុងគោលបំណងចៀសវាងការប៉ះទង្គិចយោធាគ្នា

នាយឧត្តមសេនីយ៍ ទៀ សីហា ៖ ភាគីកម្ពុជា-ថៃ ឯកភាពកាត់បន្ថយភាពតានតឹង ដោយរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធី ក្នុងគោលបំណងចៀសវាងការប៉ះទង្គិចយោធាគ្នា KCSM2025-06-06 03-28Pm (ភ្នំពេញ)ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តិទៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។…

ស្វែងយល់ពីសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន នៃនាយកដ្ឋាននរគបាលបច្ចេកទេសព្រំដែន!

ស្វែងយល់ពីសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន នៃនាយកដ្ឋាននរគបាលបច្ចេកទេសព្រំដែន! KCSM2025-06-06 03-06pm យោងតាមប្រកាសក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ សាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន ស្ថិតក្នុងរចនាសម្ព័ន្ធចំណុះនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន និងមានតួនាទីធ្វើជាសេនាធិការ លើការងារបណ្ដុះបណ្ដាល ហ្វឹកហ្វឺន និងបំប៉នជំនាញនគរបាលការពារព្រំដែន។ បើតាមប្រកាសដដែល សាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន មានភារកិច្ចជាច្រើនដូចជា ផ្តើមយោបល់ លើកគោលការណ៍ ផែនការ និងវិធានការលើការងារបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉នជំនាញនគរបាលការពារព្រំដែន លើកគម្រោងផែនការបណ្តុះបណ្ដាល ហ្វឹកហ្វឺន…

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ!!!

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ!!! KCSM2025-06-06 11-31am យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីផ្សព្វផ្សាយឆបោកប្រាក់លក់ម៉ូតូតាមបណ្ដាញទំនាក់ទំនងសង្គម។ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ឈ.ណ.រ ភេទប្រុស។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះពិតបានទិញគណនីហ្វេសប៊ុក ដើម្បីធ្វើការផ្សព្វផ្សាយលក់ម៉ូតូ…

🔴 ស. ពនារីវ័យ២៥ឆ្នាំកម្នាក់ ដែលបញ្ច–ត ដោយការលោ-តទឹកសម្លា. ប់ខ្លួនពីលើស្ពានកោះនរាហ៍ ៕

🔴 ស. ពនារីវ័យ២៥ឆ្នាំកម្នាក់ ដែលបញ្ច–ត ដោយការលោ-តទឹកសម្លា. ប់ខ្លួនពីលើស្ពានកោះនរាហ៍ ៕ KCSM2025-06-05 03-17pm (ភ្នំពេញ)កាលពីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ពេលនេះស. ពបានអណ្តែតក្បែរស្ពានព្រះមុនីវង្ស ក្នុងខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទីទី៥ ខែមិថុនា ឆ្នាំ២០២៥។ ជនរងគ្រោះឈ្មោះ ស្រី រ៉ាត់ អ្នកស្រុកព្រះដាក់ ខេត្តសៀមរាប ហើយពេលនេះសពត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារហើយ។

នគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណី សម្រួល និងផ្តល់ទីតាំងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

នគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណី សម្រួល និងផ្តល់ទីតាំងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ KCSM2025-06-05 03-10pm ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ល្បាតលើដងផ្លូវ ក៏ប្រទះឃើញជនសង្ស័យខាងលើក៏បានឃាត់សាកសួរនាំ រហូតឈានដល់ការឃាត់ខ្លួនសង្ស័យបានភ្លាមចំនួន០៣នាក់ ពាក់ព័ន្ធករណីសម្រួល និងផ្តល់ទីតាំងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ វត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៤កញ្ចប់…

បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក

បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក KCSM2025-06-05 02-31pm មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ ៧៧៣បណ្ណ ស្មើនឹង ៥៤១គ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិនាងល្អ និងភូមិវាលអំពិល ស្ថិតនៅក្នុងឃុំទ្រៀល ស្រុកតាំងគោក ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ៕ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី…

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល KCSM2025-06-05 02-21pm នាថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២៥ ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី. #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#គណៈកម្មការសុរិយោដី #អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី…

ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA

ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA ) KCSM2025-06-05 02-14pm នាថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៥ លោក ស៊ុំ មនោរម្យ ទីប្រឹក្សាក្រសួង និងជានាយករងខុទ្ទកាល័យ បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ…

ចិន ច្រានចោលការចោទប្រកាន់របស់អាមេរិក ដែលថាខ្លួនបំពានលើកិច្ចព្រមព្រៀងពន្ធគយ

ចិន ច្រានចោលការចោទប្រកាន់របស់អាមេរិក ដែលថាខ្លួនបំពានលើកិច្ចព្រមព្រៀងពន្ធគយ KCSM 2025-06-02 05:41pm (ប៉េកាំង)៖ ចិន នៅថ្ងៃចន្ទ ទី២ ខែមិថុនា បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ពីសហរដ្ឋអាមេរិក ដែលថាប៉េកាំងបានរំលោភបំពានលើកិច្ចព្រមព្រៀងពន្ធគយរវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កាលពីខែឧសភា បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីផ្អាកការអនុវត្តការយកពន្ធគយសងសឹកដាក់គ្នាទៅវិញទៅមក រយៈពេល៩០ថ្ងៃ ក្រោយកិច្ចចរចារវាង ក្រុមមន្ត្រីនៃប្រទេសទាំង២ ក្នុងទីក្រុងហ្សឺណែវ។ ប៉ុន្តែ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បាននិយាយកាលពីថ្ងៃអាទិត្យ ក្នុងបទសម្ភាសន៍មួយថាចិនមិនបានព្យាយាមអនុវត្តតាម…

សម្ដេចតេជោ ហ៊ុន សែន ព្រមានថៃ កុំប្រើផែនទីចោរឆ្នាំ២០០៨ មកបំពានដែនអធិបតេយ្យកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ព្រមានថៃ កុំប្រើផែនទីចោរឆ្នាំ២០០៨ មកបំពានដែនអធិបតេយ្យកម្ពុជា KCSM 2025-06-02 04:04pm (ភ្នំពេញ)៖ ថ្លែងសារមុនផ្ដើមសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានព្រមានដល់ភាគីថៃ ដែលជាគូជម្លោះជាមួយកម្ពុជាលើបញ្ហាព្រំដែន កុំប្រើប្រាស់ផែនដែលគ្មានប្រភពច្បាស់លាស់ ដែលសម្ដេចហៅថា ជាផែនទីចោរឆ្នាំ២០០៨ មកបន្ដរំលោភដែនអធិបតេយ្យរបស់កម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការផ្លាស់ប្ដូរខ្នាតនៃការប្រើប្រាស់ផែនទី 1/100000…