Month: June 2025

បងប្អូនប្រជាពលរដ្ឋ ដែលជាអតិថិជនរបស់បុរី និងគម្រោងអភិវឌ្ឍន៍អចលនវត្ថុ បានមកទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៧៤៥ ប័ណ្ណ

បងប្អូនប្រជាពលរដ្ឋ ដែលជាអតិថិជនរបស់បុរី និងគម្រោងអភិវឌ្ឍន៍អចលនវត្ថុ បានមកទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៧៤៥ ប័ណ្ណ KCSM2025-06-28 01-29pm – គម្រោងផ្ទះល្វែង ចំនួន ៣៣ បណ្ណ ស្ថិតនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ – គម្រោងផ្ទះល្វែង ចាន់ នន់វិទ្យា ចំនួន ៥៥០ បណ្ណ ស្ថិតនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ – គម្រោងផ្ទះល្វែងបុរី វីឡាមាស ចំនួន…

គ្រឿងញៀនជាង៣៤គីឡូក្រាម និងជាង៣ម៉ឺនគ្រាប់ ត្រូវបានដុតបំផ្លាញចោល ក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តបាត់ដំបង

គ្រឿងញៀនជាង៣៤គីឡូក្រាម និងជាង៣ម៉ឺនគ្រាប់ ត្រូវបានដុតបំផ្លាញចោល ក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តបាត់ដំបង KCSM2025-06-24 02:24PM (បាត់ដំបង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញគ្រឿងញៀន ជាង៣៤គីឡូក្រាម និង៣៣,៥៦២គ្រាប់ ដែលសមត្ថកិច្ចរឹបអូសបានកន្លងមក ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៥ ក្រោមប្រធានបទ «រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»។ ពិធីនេះត្រូវបានធ្វើឡើងនៅអាកាសយានដ្ឋានបាត់ដំបង។…

ព្រឹកនេះ ក្រុមយោធាថៃបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយកម្ពុជា តាមអ្វីដែលជាការប្រកាសដោយឯកតោភាគី, ពលរដ្ឋខ្មែរអាចវិលចូលប្រទេសបាន តែចេញទៅវិញមិនបាន

ព្រឹកនេះ ក្រុមយោធាថៃបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយកម្ពុជា តាមអ្វីដែលជាការប្រកាសដោយឯកតោភាគី, ពលរដ្ឋខ្មែរអាចវិលចូលប្រទេសបាន តែចេញទៅវិញមិនបាន KCSM 2025-06-24 01:15PM (ភ្នំពេញ)៖ ដូចអ្វីដែលបានប្រកាសក្រោយសម្រេចចិត្តដោយឯកតោភាគី ក្រុមយោធាថៃ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានសម្រេចបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជា។ ការសម្រេចចិត្តបែបនេះ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ និងភ្ញៀវទេសចរ ពិសេសទាំងជនជាតិថៃខ្លួនឯងដែលត្រូវចេញចូលមកប្រកបរបរ និងបំពេញការងារនៅក្នុងប្រទេសកម្ពុជា។ សេចក្ដីរាយការណ៍ពីគ្រប់ច្រកទ្វារព្រំដែនទាំងអស់រវាងកម្ពុជា-ថៃ បានឲ្យដឹងថា បន្ទាប់ពីការសម្រេចចិត្តដោយឯកតោភាគីរបស់ក្រុមយោធាថៃ ពិសេសមេបញ្ជាការភូមិ១ និងភូមិ២ថៃ គឺច្រកទ្វារព្រំដែនទាំងអស់ត្រូវបានបិទទាំងស្រុង ដោយមិនអនុញ្ញាតឲ្យមានមធ្យោបាយដឹកជញ្ជូនទំនិញ ឬអ្នកដំណើរចេញចូលដូចប្រក្រតីភាពនោះទេ។ ប៉ុន្ដែពួកគេ បានផ្ដល់លក្ខខណ្ឌសម្រាប់អ្នកដែលអាចចេញចូលបាន…

អ៉ីរ៉ង់ថារក្សាសិទ្ធិប្រើជម្រើសគ្រប់យ៉ាង ដើម្បីឆ្លើយតបការវាយប្រហាររបស់អាមេរិក ខណៈលោក ត្រាំ ព្រមានថា បើហ៊ានសងសឹក នឹងត្រូវកាន់តែធ្ងន់ខ្លាំងថែមទៀត

អ៉ីរ៉ង់ថារក្សាសិទ្ធិប្រើជម្រើសគ្រប់យ៉ាង ដើម្បីឆ្លើយតបការវាយប្រហាររបស់អាមេរិក ខណៈលោក ត្រាំ ព្រមានថា បើហ៊ានសងសឹក នឹងត្រូវកាន់តែធ្ងន់ខ្លាំងថែមទៀត KCSM 2025-06-22 12:17pm (តេហេរ៉ង់)៖ នៅថ្ងៃអាទិត្យ ទី២២ ខែមិថុនា រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក មកលើទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់ខ្លួន ថាជាទង្វើដ៏អាក្រក់ហួសហេតុ ហើយបាននិយាយថា​ ប្រទេសរបស់លោកមានសិទ្ធិស្របច្បាប់ ដើម្បីការពារអធិបតេយ្យរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ លោក Araghchi បានបង្ហោះសារលើបណ្តាញសង្គមដូច្នេះថា…

ការរុះរើគណ:រដ្ឋមន្រ្តីថៃ រដ្ឋមន្រ្តីការពារជាតិថៃ នឹងផ្លាស់ទៅដឹកនាំក្រសួងមហាផ្ទៃវិញ ៕

ការរុះរើគណ:រដ្ឋមន្រ្តីថៃ រដ្ឋមន្រ្តីការពារជាតិថៃ នឹងផ្លាស់ទៅដឹកនាំក្រសួងមហាផ្ទៃវិញ ៕ KCSM 2025-06-22 12:23pm (បាងកក)៖ ប្រភពពីគណបក្ស Pheu Thai បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា រដ្ឋមន្រ្តីការពារជាតិថៃ លោក Phumtham Wechayachai នឹងត្រូវផ្លាស់ទៅកាន់តំណែងជារដ្ឋមន្រ្តីមហាផ្ទៃថ្មី ក្នុងការរុះរើគណៈរដ្ឋមន្រ្តីនាពេលខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥។ នៅថ្ងៃអាទិត្យនេះ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn…

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារប្តឹងទៅ ICJ​

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារប្តឹងទៅ ICJ​ KCSM 2025-06-23 12:33pm (ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការ​យុត្តិ​ធម៌​អន្តរជាតិ ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី។ គណៈកម្មការនេះ ត្រូវបានបង្កើតឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

ប្រមុខការទូតអាមេរិក ជំរុញចិនបញ្ចុះបញ្ចូលអ៉ីរ៉ង់កុំឱ្យបិទច្រកសមុទ្រ Hormuz​ ។

ប្រមុខការទូតអាមេរិក ជំរុញចិនបញ្ចុះបញ្ចូលអ៉ីរ៉ង់កុំឱ្យបិទច្រកសមុទ្រ Hormuz​ ។ KCSM2025-06-23 03:33pm (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា បានអំពាវនាវឱ្យចិនបញ្ចុះបញ្ចូលអ៉ីរ៉ង់កុំឱ្យបិទច្រកសមុទ្រ Hormuz បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Rubio ធ្វើការអត្ថាធិប្​បាយបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Sunday Morning Futures នៃស្ថានីយទូរទស្សន៍ Fox News និងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ថា សភាអ៉ីរ៉ង់បានអនុម័តវិធានការមួយដើម្បីបិទច្រកសមុទ្រ…

Sky News Arabia: រុស្ស៉ី ប្រាប់អ៉ីស្រាអែលថាគ្មានភស្តុតាងបង្ហាញថាអ៉ីរ៉ង់ចង់បានអាវុធនុយក្លេអ៊ែរ នោះទេ

Sky News Arabia: រុស្ស៉ី ប្រាប់អ៉ីស្រាអែលថាគ្មានភស្តុតាងបង្ហាញថាអ៉ីរ៉ង់ចង់បានអាវុធនុយក្លេអ៊ែរ នោះទេ KCSM 2025-06-21 05:13pm (មូស្គូ)៖ សារព័ត៌មាន Sky News Arabia នៅថ្ងៃសៅរ៍ ទី២១ ខែមិថុនា បានរាយការណ៍ថារុស្ស៉ីបានប្រាប់អ៉ីស្រាអែលថាមិនមានភស្តុតាងបញ្ជាក់បានថាអ៉ីរ៉ង់មានមហិច្ឆតាផលិត អាវុធនុយក្លេអ៊ែរនោះទេ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ Sky News Arabia ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការស្រង់សម្ដីពីប្រធានាធិបតីរុស្ស៉ី លោក វ៉្ល៉ាឌីមៀ ពូទីន នៅក្នុងបទសម្ភាសន៍។ សារព័ត៌មាននេះបានស្រង់សម្ដីលោក…

សមត្ថកិច្ចថៃ ឃាត់ខ្លួនជនជាតិថៃ២៣នាក់ ពេលព្យាយាមលួចឆ្លងដែនមកកម្ពុជា

សមត្ថកិច្ចថៃ ឃាត់ខ្លួនជនជាតិថៃ២៣នាក់ ពេលព្យាយាមលួចឆ្លងដែនមកកម្ពុជា KCSM2025-06-22 02-02pm (ថៃ)៖ យោងតាមសារព័ត៌មានរបស់ថៃ បានឱ្យដឹងថា ជនជាតិថៃ២៣នាក់ ត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួនពេលព្យាយាមលួចឆ្លងដែនចូលមកធ្វើការនៅកម្ពុជា។ ក្នុងនោះ២២នាក់ ជាអ្នកស្វែងរកការងារនៅកម្ពុជា និងម្នាក់ជាមរខ្យល់នាំផ្លូវ។ អ្នកព្យាយាមឆ្លងដែននេះ មានអ្នកខ្លះធ្វើការនៅកាស៊ីណូក្នុងក្រុងប៉ោយប៉ែត និងខ្លះទៀត មានបំណងឆ្លងមករកការងារនៅកម្ពុជា។ ដើម្បីឆ្លងដែនពួកគេបង់ឱ្យមេខ្យល់ចន្លោះ ២៥០០ ទៅ ៥០០០បាត។ ពួកគេត្រូវបានឃាត់ខ្លួនម៉ោងប្រមាណ១១យប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។ ការចាប់ខ្លួននេះ…

សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ

សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ KCSM2025-06-21 08-25pm សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ ចាប់ពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២៥ នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចមានក្នុងសេចក្តីជូនដំណឹង។ ទីកន្លែង៖ នៅបន្ទប់លេខ១១៧ ជាន់ទី១ ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី…