Month: May 2025

ប៉ូលិស​ចរាចរណ៍ និង​មន្ត្រី​កិច្ចសន្យា​៤​នាក់ ត្រូវ​បាន​ហៅ​មក​សួរនាំ ក្រោយ​ឃាត់​ម៉ូតូ​មួយ​គ្រឿង

ប៉ូលិស​ចរាចរណ៍ និង​មន្ត្រី​កិច្ចសន្យា​៤​នាក់ ត្រូវ​បាន​ហៅ​មក​សួរនាំ ក្រោយ​ឃាត់​ម៉ូតូ​មួយ​គ្រឿង KCSM2025-05-14 03-27pm ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ថា: បន្ទាប់ពីមានការផ្សព្វផ្សាយបង្ហោះវីដេអូតាមបណ្តាញសង្គម ជុំវិញករណីមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យាមួយក្រុមនៅគោលដៅស្តុបផ្សារដេប៉ូ បានចេញឃាត់ម៉ូតូ០១គ្រឿង បើកបរដោយស្ត្រីម្នាក់បានល្មើសផ្លាកសញ្ញាចរាចរណ៍បត់ត្រឡប់ក្រោយ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។ ពាក់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានអញ្ជើញមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន០៤រូប នៅគោលដៅស្តុបផ្សារដេប៉ូ មកសួរនាំចំពោះការបង្ហោះករណីឃាត់ម៉ូតូ០១គ្រឿង ម៉ាក HONDA…

កំលាំងសមត្ថកិច្ចទួលគោកបានស្រាវជ្រាវឃាត់ខ្លួនជនសង្សយ័០៤នាក់មានគ្នា២ក្រុមករណីប្រើអំពើហិង្សាដោយចេតនាដែលមានស្ថានទំងន់ទោស.។

កំលាំងសមត្ថកិច្ចទួលគោកបានស្រាវជ្រាវឃាត់ខ្លួនជនសង្សយ័០៤នាក់មានគ្នា២ក្រុមករណីប្រើអំពើហិង្សាដោយចេតនាដែលមានស្ថានទំងន់ទោស.។ KCSM2025-05-14 02-02pm (ភ្នំពេញ)នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៩:១៥នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៤នាក់០២ក្រុមជាបន្តបន្ទាប់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ក្មេងទំនើង២ក្រុមប្រើដាវ,ពូថៅ,ដុំថ្មនិងដាវកែច្នៃកាប់និងគប់គ្នាទៅវិញទៅមកបណ្ដាលឲ្យរបួសទាំងសងខាង) ធ្វើការស្រាវជ្រាវឃាត់ខ្លួននៅចំណុច៣ទីតាំងផ្សេងគ្នា ។ ក្រុមទី១-ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៣នាក់ ទី១-ឈ្មោះ ជ័យ ម៉ារ៉ាឌីភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ ជ័យ ដារ៉ារ៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួននៅចំណុចបន្ទប់ពិគ្រោះជម្ងឺទូទៅវេជ្ជបណ្ឌិត ញឹម សុវណ្ណភ័ត្រាផ្លូវជាតិលេខ០៥ ក្រុមទី៧ ភូមិក…

ថ្លើ-មធំ-មែន ! ហ៑ានចូលលួចរថយន្ដសារ៉ែនរបស់សមត្ថកិច្ច ដល់ក្នុងអង្គភាពអធិការដ្នាននគរបាលក្រុងស្វាយរៀង

ថ្លើ-មធំ-មែន ! ហ៑ានចូលលួចរថយន្ដសារ៉ែនរបស់សមត្ថកិច្ច ដល់ក្នុងអង្គភាពអធិការដ្នាននគរបាលក្រុងស្វាយរៀង KCSM2025-05-14 12-47pm ស្វាយរៀង៖ មានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានដើរចូលមកក្នុងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង រួចដើរសំដៅទៅលួចយករថយន្ដសារ៉ែនមួយគ្រឿងម៉ាក តូយូតា(Toyota) កាមរី ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខ នគរបាល 2-4203 រួចជិះចេញទៅបាត់ ដោយសមត្ថកិច្ចស្មានថា កម្លាំងនគរបាលបើកចេញល្បាតចល័តទើបមិនបានសួរនាំ ហេតុការនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៥និង០០នាទី ។ សមត្ថកិច្ចបានឲ្យដឹងថា លុះដល់វេលាម៉ោង០៧និង០០នាទី មិនឃើញរថយន្តត្រឡប់មកវិញ ទើបលោកវរសេនីយ៍ឯក កែន រិទ្ធី បានបញ្ជាអោយកម្លាំងឆែកមើលកាមេរ៉ាសុវត្ថិភាពមើល…

ស្រាវជ្រាវ និងឃាត់ខ្លួនសន្តិសុខ ផ្សារទួលពង្រ២នាក់ ដែលដើរប្រូលលុយពីប្រជាពលរដ្ឋ លក់ដូរនៅតាមចិញ្ចើមថ្នល់

ស្រាវជ្រាវ និងឃាត់ខ្លួនសន្តិសុខ ផ្សារទួលពង្រ២នាក់ ដែលដើរប្រូលលុយពីប្រជាពលរដ្ឋ លក់ដូរនៅតាមចិញ្ចើមថ្នល់ KCSM2025-05-14 12-34pm ភ្នំពេញ ៖ កម្លាំងរដ្ឋបាលសាលាខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងនគរនាលប៉ុស្តិ៍ចោមចៅទី១ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនសន្តិសុខ ផ្សារទួលពង្រ២នាក់ ដែលដើរប្រូលលុយពីប្រជាពលរដ្ឋលក់ដូរនៅតាមចិញ្ចើមថ្នល់។ ការប្រមូលប្រាក់នេះ មិនរើសមុខឡើយ ដែលសូម្បីតែអ្នកលក់លៀសហាល តាមកង់ ឬម៉ូតូ ក៏មិនលើកលែងផង ត្រូវតែបង់ឲ្យពួកគាត់ជាប្រចាំខែ ដោយពុំអាចខកខាននោះទេ បើមិនដូច្នេះទេ និងត្រូវដេញចេញមិនអាចដាក់លក់ដូរនៅទីនោះបានឡើយ ។ ក្រុមអ្នកយកប្រាក់ពីប្រជាពលរដ្ឋ បានចាត់ទុកចិញ្ចើមថ្នល់ គឺជាទីតាំងរបស់ពួកគេទៅហើយ…

ប្រទះឃើញគ្រាប់បែកចង្កោមចំនួន១៣២ គ្រាប់ហេីយ កូនគ្រាប់បែកដែលនៅសេសសល់

ប្រទះឃើញគ្រាប់បែកចង្កោមចំនួន១៣២ គ្រាប់ហេីយ កូនគ្រាប់បែកដែលនៅសេសសល់ KCSM2025-05-13 01-25PM ខេត្តរតនគិរី ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ប្រទះឃើញគ្រាប់បែកចង្កោមចំនួន១៣២ គ្រាប់ហេីយ កូនគ្រាប់បែកដែលនៅសេសសល់ក្នុងបំពង់ប្រហែលចំនួន១២០គ្រាប់នៅក្នុងចំការស្វាយចន្ទី តាមរយៈ​អគ្គនាយកដ្ឋានស៊ីម៉ាក់បានឱ្យដឹងនៅក្នុងចម្ការស្វាយចន្ទីដែលមានទីតាំងស្ថិតនៅ ភូមិកាម៉ែនធំ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី អ្នកឯកទេសកម្ទេចគ្រឿងផ្ទុះអង្គភាពស៊ីម៉ាក់ ចំណុះកងឯកភាពកំចាត់មីនទី៥ បានប្រតិបត្តិការកម្ទេចគ្រាប់បែកចង្កោមសំណល់ពីសង្គ្រាម ដែលជាគ្រាប់បែកចង្កោមទម្លាក់ពីលើយន្តហោះ ប្រភេទCBU-25/A ដែលមានផ្ទុកគ្រាប់បែកចង្កោម (កូនគ្រាប់ប្រភេទ BLU-24/B) ចំនួន១៣២ គ្រាប់បែក ហើយកូនគ្រាប់បែកដែលនៅសេសសល់ក្នុងបំពង់ប្រហែលចំនួន១២០គ្រាប់ អាចបង្កគ្រោះថ្នាក់។…

ឈ្មួញសម្រុកនាំចូលទុរេនពីប្រទេសវៀតណាមតាមច្រកព្រំដែនព្រៃវល្លិ៍ ,សមត្ថកិច្ចនគរបាលថា គយអ្នកអនុញ្ញាត

ឈ្មួញសម្រុកនាំចូលទុរេនពីប្រទេសវៀតណាមតាមច្រកព្រំដែនព្រៃវល្លិ៍ ,សមត្ថកិច្ចនគរបាលថា គយអ្នកអនុញ្ញាត KCSM 2025-05-13 12-18PM បើទោះបីជារាជរដ្ឋាភិបាល ប្រឹងប្រកាសបិទខ្ទប់ការនាំទុរេនពីប្រទេសវៀតណាមយ៉ាងណាក៏ដោយ ប៉ុន្តែនៅច្រកព្រំដែនព្រៃវល្លិ៍ក្នុង ស្រុកកំពុងរោទិ៍ ខេត្តស្វាយរៀងការនាំធុរេនចូលពីប្រទេសវៀតណាម ត្រូវធ្វើឡើងយ៉ាងគគ្រឹកគគ្រេងនិងជាចំហរ។ មន្ត្រីនគរបាលប្រចាំការនៅច្រកព្រំដែនខាងលើនេះអះអាងយ៉ាងប្រាកដប្រជាថា គឺគយជាអ្នកអនុញ្ញាតឲ្យនាំចូល ដោយមានការបង់ពន្ធត្រឹមត្រូវ។ ប្រភពរាយការណ៍ដោយឃើញផ្ទាល់ភ្នែកថា មមួយរយះនេះករណីឈ្មួញ នាំ​ទុរេន​ពី​ប្រទេស​វៀតណាម ឆ្លង​ដែន​យ៉ាង​គំហុក យក​មក​លក់​ឲ្យ​ឈ្មួញ​ខ្មែរ នៅ​ចំណុចសូន្យ នៃ​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ក្នុង​១​ថ្ងៃ​ៗរាប់​សិប​រថយន្តដូច​គេ​ហែរ កឋិនព្រោះតែតម្លៃ​ទុរេន​នៅនៅវៀតណាម ធ្លាក់យ៉ាង​ខ្លាំងគឺ​១​គីឡូក្រាម ៥,០០០​រៀល​ប៉ុណ្ណោះ ។ ការនាំចូលធុរេនជាចំហយ៉ាង គគ្រឹកគគ្រេងផ្ទុយនិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនេះ នាំឲ្យ មានចម្រូងចម្រាស់នៅក្នុងចំណោមសមត្ថកិច្ចដែលប្រចាំការនៅច្រកព្រំដែន។…

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១២ ខែឧសភា រកឃើញយានយន្តល្មើសចំនួន ១៥០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១២ ខែឧសភា រកឃើញយានយន្តល្មើសចំនួន ១៥០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស KCSM2025-05-13 09-21AM រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥) បានឲ្យដឹងថាចំនួនគោលដៅសរុប ១៧៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៩៨គ្រឿង,…

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ១២ឧសភា ចំនួន ១០ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៧នាក់

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ១២ឧសភា ចំនួន ១០ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៧នាក់ KCSM2025-05-13 08-34AM រាជធានីភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៧នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០ករណី ទូទាំងប្រទេសនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងចំណោមជនសង្ស័យចំនួន ២៧នាក់ រួមមាន ៖ -ប្រភេទបទល្មើស៖…

ទីបំផុតចិននិងអាមេរិក អង្គុយចរចាគ្នារឿងបញ្ហាពាណិជ្ជកម្ម ក្រោយធ្វើសង្រ្គាមពន្ធយ៉ាងកក្រើក

ទីបំផុតចិននិងអាមេរិក អង្គុយចរចាគ្នារឿងបញ្ហាពាណិជ្ជកម្ម ក្រោយធ្វើសង្រ្គាមពន្ធយ៉ាងកក្រើក KCSM 2025-05-12 03:42pm (ហ្សឺណែវ)៖ ចិននិងសហរដ្ឋអាមេរិក នាថ្ងៃសៅរ៍ ទី១០ ខែឧសភា បានចាប់ផ្តើមហើយនូវជំនួបកម្រិតខ្ពស់ស្តីពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក្នុងទីក្រុងហ្សឺណែវនៃប្រទេសស្វីស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Xinhua។ ជំនួបខាងលើរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងប្រធានតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ជាមួយគណៈប្រតិភូចិន ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី លោក He Lifeng គឺជាកិច្ចពិភាក្សាជាន់ខ្ពស់លើកដំបូងបង្អស់…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបក្រុមចោរកាច់កម៉ូតូ៣នាក់ នៅខណ្ឌកំបូល

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបក្រុមចោរកាច់កម៉ូតូ៣នាក់ នៅខណ្ឌកំបូល KCSM2025-05-12 03-09PM (ភ្នំពេញ)ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនកណ្ដាលយុត្តិធម៌, ឧត្តមសេនីយ៍ឯក សុង លី អគ្គស្នងការរងទទួលការងារព្រហ្មទណ្ឌ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០១៖២៥នាទីយប់ នៅត្រង់ចំណុចមុខផ្ទះសំណាក់ ហ្រ្វីប៊ូទិក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ…